Friday, May 5, 2017

NEW
Sentiment update: During the Asia-Pacific session, the market's main focus has been on the recent sell-off in commodities; in particular, oil prices with WTI briefly declining to below $44.00 per barrel, its lowest level since November 2016. Consequently, commodity-linked currencies have remained pressured with AUDUSD declining firmly below the 0.7400 handle and USDCAD printing fresh YTD highs as we approach the 1.3800 handle.
Today’s forecast: In today's session, we expect the weakest currency to be CAD given the continued sell-off in oil prices. The pair that we have selected for this forecast is EURCAD as we expect EUR to remain well supported as we head into the market closure given strong expectations for a Macron victory in the French election Source: Nea

LONDON SESSION FORECAST

Read More

Monday, July 25, 2016

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដានេះ តារាសម្ដែងស្រីដែលទើបបញ្ចប់ព័ត៌មានលែងលះជាមួយលោកប៉ែន ចំរ៉ុង ទាំងមិនធ្លាប់ស្គាល់មង្គលការនោះ នឹងចេញមុខប្រកាសជាលើកដំបូងនៅក្នុងពិធីសន្និសីទមួយ ដើម្បីបើកកកាយ ពាក់ព័ន្ធនឹងមូលហេតុដែលនាំអោយនាងលែងលះ និងលទ្ធផលនៃការលះលែងក្រោយត្រូវតុលាការប្រកាសសាលក្រុម។ នៅក្នុងពិធីនេះ គេឃើញមានអ្នកចូលរួមផ្ដិតយករូបភាពយ៉ាងច្រើនកុះករ ពីសំណាកអ្នកសារព័ត៌មាន ជាពិសេសពីក្រុមអ្នកចង់តាមដានពីជីវិតអតីតរបស់នាងជាមួយនឹងលោកប៉ែន ចំរ៉ុង។ ហើយគេក៏ឃើញអ្នកនាងមានភាពរឹងប៉ឹង គឺមិនដូចនារីដែលពរពោះជិតគ្រប់ខែ ហើយត្រូវស្វាមីដាក់ពាក្យសុំលែងទៀតនោះទេ ដែលមានន័យថា អ្នកនាង ភិន សុដាលីស អាចធ្វើចិត្តបាន និងមិនមានអារម្មណ៍គិតខ្លី ដូចអ្វីដែលអ្នកនាងធ្លាប់ធ្វើអោយភ្ញាក់ផ្អើល ក្រោយពេលបណ្ដឹងលែងលះត្រូវបានបែកធ្លាយភ្លាមៗនោះទេ។
អ្នកនាងបានស្វាគមន៍ចំពោះការចោទសួរ ពាក់ព័ន្ធនឹងអតីតកាល និងអនាគតរបស់អ្នកនាង ជាមួយនឹងកូនស្រីក្នុងផ្ទៃដែលហៀបនឹងមើលឃើញពន្លឺថ្ងៃ ហើយមិនបានទទួលភាពកក់ក្ដៅពីលោកប៉ែន ចំរ៉ុង ជាឪពុកនោះ។ ការទម្លាយរបស់នាង គឺជាលើកទី១ ចាប់តាំងពីប្រទះរឿងមិនល្អជាមួយអតីតស្វាមី ហើយក៏ទំនងជាការប្រកាសលើកចុងក្រោយរវាងអ្នកនាង និងលោកប៉ែន ចំរ៉ុងផងដែរ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងខ្លឹមសារនៅក្នុងសន្និសីតកាសែតយ៉ាងណាៗនោះ Post News នឹងធ្វើការលាតត្រដាងបន្ទាប់ពីសន្និសីទត្រូវបញ្ចប់៕

ក្តៅៗ៖ កិច្ចសម្ភាសន៏ផ្ទាល់ ភិន សុដាលីស ទម្លាយអាថ៏កំបាំងទាំងអស់ជាសាធារណៈនៃការបែកបាក់ស្នេហាជាមួយលោក ចំរុង (ទស្សនាវីឌីអូលម្អិត)

Read More

Thursday, July 21, 2016

BIGOLIVE គឺ វីដេអូបន្តផ្ទាល់បណ្តាញសង្គមថ្មីមួយ​ និងជា ប្រព័ន្ធផ្សព្វផ្សាយ ឃ្លាំមើលបង្ហាញពីទេពកោសល្យរបស់ខ្លួននិងចែករំលែកផលប្រយោជន៍របស់ពួកគេ និងអាចចាក់ផ្សាយ ជីវិតរបស់អ្នក សកម្មភាពរបស់អ្នក និងបានបង្ហាញដល់ទស្សនិកជន របស់អ្នក!
ទស្សនា Videoខាងក្រោម

ចឹងចឹងអី !​ បានBigolive មានអ្នកលេងច្រើនម្លេស ! ( មានVideo )

Read More

Thursday, June 2, 2016

សើចទៀតហើយជាមូយនាយចើម - ស៊ូក្ស័យមិនអោយស្រីស្រក់ទឹកភ្នែក

Read More

Wednesday, February 24, 2016

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹង នៅមុននេះបន្តិច ថា ក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះ ហើយស្រែកហៅតាមទូរស័ព្ទ ឲ្យម្តាយជួយថា (ម៉ាក់អើយជួយកូនផង) រួចបិទទូរស័ព្ទទាក់ទងលែងបាន ឥឡូវបានរកឃើញវិញហើយ។
ប្រភពដដែល បានឲ្យដឹងថា ក្មេងស្រី ០២នាក់បានចេញពីផ្ទះតាំងពីម៉ោង ៨ព្រឹក លុះដល់ម៉ោង១២ថ្ងៃត្រង់ម្តាយបានទូរស័ព្ទរក តែមិនលើក រហូតដល់ម៉ោង១៣ ទើបមានក្មេងស្រីម្នាក់ទូរស័ព្ទមកម្តាយ ហើយស្រែកថា (ម៉ាក់អើយជួយកូនផង) រួចក៏បិទទូរស័ព្ទទាក់ទង លែងបាន ទើបក្រុមគ្រួសារ បានប្តឹងដល់សមត្ថកិច្ច កងរាជអាវុធហត្ថ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់គោលដៅ ចុះទៅឆែកឆេផ្ទះលេខ D9E ឋិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលម៉ោង១៥និង០០នាទី តែរកមិនឃើញ រួចក៏បន្តសហការរវាង អាវុធហត្ថខណ្ឌមានជ័យ កម្លាំងជំនាញការិយាល័យស្រាវជ្រាវ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនិតិជនរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមគ្រួសារជនរងគ្រោះ រហូតបានស្រាវជ្រាវរកឃើញ នៅទីតាំងថ្មីមួយទៀត ត្រង់ចំណុចក្រោមផ្សារស្ទឹងមានជ័យថ្មី បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងសាកសួរបន្តតាមនិតិវិធី។
រីឯក្មេងស្រី០២នាក់ ដែលបានរកឃើញនោះមានឈ្មោះ
១-  សុផាត ព្រៈសិទ្ធិដាវណ្ណ អាយុ១៤ឆ្នាំ  ,ឪពុកឈ្មោៈ ស៊្រន សុផាត អាយុ៤១ឆ្នាំ ទីលំនៅផ្ទៈ99, ផ្លូវ89BT, ភូមិត្នោតជ្រុំ, ក្រុម២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
២-  ឈ្មោៈ កី សុខារីតា អាយុ១៣ឆ្នាំ ,ម្ដាយឈ្មោៈ លន់ សុធារី អាយុ៤៣ឆ្នាំ ទីលំនៅផ្ទៈ343ផ្លូវ371ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ៕






ក្មេងស្រី ដែលបាត់ខ្លួន ចេញពីផ្ទះ ឥឡូវបានរកឃើញ វិញហើយ

Read More

ភ្នំពេញ៖ កម្លាំងកងរាជអាវុធ ហត្ថខណ្ឌមានជ័យ បាននិងបន្តសហការស្រាវជ្រាេះ ចំពោះសំណុំរឿង បាត់ក្មេងស្រីម្នាក់វ័យ១៣ឆ្នាំ ក្រោយពីមានពាក្យបណ្តឹង របស់ ក្រុមគ្រួសារ ដែលរស់នៅខណ្ឌមានជ័យ។
បើតាមមន្ត្រីអាវុធហត្ថ បានអោយដឹងថា សូមគោរព រាយការណ៍ នៅម៉ោង១៥៖០០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ សហការ ជាមួយអាវុធហត្ថរាជធានី បានចុះ ឆែករក ក្មេងស្រីអាយុ១៣ឆ្នាំ រៀននៅសាលាប៊េលធី ផ្សារដើមថ្កូវ។
តាមរយៈ បណ្តឹង របស់ក្រុមគ្រួសារ បានអោយដឹងថា កូនរបស់គាត់ ឈ្មោះ កី សុខាលីតា អាយុ ១៣ឆ្នាំ រៀននៅសាលាប៊េលធីផ្សារដើមថ្កូវ បានបាត់ នៅម៉ោង ៨៖០០នាទី ព្រឹក ហើយបានទូរស័ព្ទ មកម្តាយ ប្រាប់ថា ជួយកូនផង  បន្ទាប់មកទៀត ក៏ទូរស័ព្ទលេងចូលតាមរយៈ GPS. បានបង្ហាញថា នៅផ្ទះលេខ D9E ភូមិទ្រា ។ កម្លាំងបានចុះពិនិត្យ ដល់ទីតាំងផ្ទះនេះ ឃើញថារកមិនឃើញទេ៕




បាត់ក្មេងស្រីម្នាក់ វ័យ១៣ឆ្នាំ នៅខណ្ឌមានជ័យ សង្ស័យមានគេចាប់

Read More

Sunday, February 7, 2016



ពេល​នេះ​ម៉ោង​នេះ កូរ៉េខាងជើង​បាន​ផ្គើន​នឹង​ការ​ព្រមាន​របស់​អន្តរជាតិ​ហើយ ដោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​សម្រេច​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ចេញ​បាត់​ហើយ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​របស់​កូរ៉េខាងត្បូង ហើយ​វា​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ញុះញង់​ចំពោះ​សហរដ្ឋអាមេរិក អម​ទាំង​សម្ព័ន្ធមិត្ត​របស់​ប្រទេស​នេះ​ដែរ ។
ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​បាន​កោះហៅ​ប្រជុំ​ជា​បន្ទាន់​មួយ ជុំវិញ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​នេះ ដោយ​គេ​អះអាង​ថា វា​បាន​បាញ់​ចេញ​តាំង​ពី​ម៉ោង​៩:៣០​នាទី​ព្រឹក ថ្ងៃ​អាទិត្យ ទី​៧​នេះ​មក​ម្ល៉េះ ហើយ​ក្នុង​នោះ​សូម្បី​តែ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ ក៏​បាន​​ប្រកាស​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដែរ ។
បើ​មើល​តាម​គន្លង​របស់​មីស៊ីល​នេះ វា​ទំនង​ជា​មិន​បង្ក​ហានិភ័យ​ដល់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ទេ ប៉ុន្តែ​អាមេរិក​នៅ​តែ​ថ្កោលទោស​ចំពោះ​រឿង​នេះ ហើយ​ហៅ​ករណី​នេះ​ថា ជា​ការ​បង្ក​រឿង​មួយ​ដែល​មិន​អាច​មិន​ដោះស្រាយ​បាន ។ 
មក​ទល់​ពេល​នេះ ទាំង​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​សុទ្ធ​តែ​តាមដាន​មីស៊ីល​នេះ​ជា​ខ្លាំង ព្រោះ​អ្វី​ដែល​គេ​បារម្ភ​នោះ​គឺ បំណែក​ដែល​ខ្ទាត​ចេញ​មីស៊ីល​អាច​នឹង​ធ្លាក់​ត្រូវ​កោះ Okinawa របស់​ជប៉ុន និង​កោះ​ Jeju របស់​កូរ៉េខាងត្បូង ។
ទាក់ទង​នឹង​ករណី​នេះ សូម្បី​តែ​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​កូរ៉េខាងជើង​ក៏​ថ្លែង​ថ្កោលទោស​ដែរ ប៉ុន្តែ​កូរ៉េខាងជើង​ហាក់​មិន​អើពើ​អ្វី​សូម្បី​តែ​បន្តិច ហើយ​គេ​អះអាង​ខ្លួន​គេ​ថា វា​គ្រាន់​តែ​ជា​មីស៊ីល​ផ្កាយរណប​បាញ់​ទៅ​លើ​អវកាស​ប៉ុណ្ណោះ តែ​អ្វី​ទាំង​នេះ​ខុស​ពី​អ្វី​ដែល​ពិភពលោក​គិត ពោល​គឺ​គេ​គិត​ថា វា​ជា​ការ​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ពាំ​ក្បាល​នុយក្លេអ៊ែរ ។
គួរ​បញ្ជាក់​ថា មីស៊ីល​ដែល​បាញ់​លើក​ទី​៦​នេះ ទំនង​ជា​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ Taepodong ដែល​ជា​មីស៊ីល​អន្តរទ្វីប​មួយ​ប្រភេទ ហើយ​មាន​ដែន​ប្រសិទ្ធភាព​ដល់​ទៅ​៩០០០​គីឡូម៉ែត្រ​ជុំវិញ​មីស៊ីល ដែល​អាច​គ្រប​ដណ្ដប់​ដល់​អូស្ត្រាលី ភាគ​ច្រើន​នៃ​អឺរ៉ុប​ខាង​លិច និង​ភាគ​ខាង​លិច​នៃ​ច្រាំង​សមុទ្រ​អាមេរិក ៕

កូរ៉េខាងជើង​បាញ់​មីស៊ីល​បង្កជម្លោះ​ជាមួយ​ពិភពលោក​ហើយ (មានវីដេអូ)

Read More

Friday, January 22, 2016

សុខភាព : នៅពេល​អ្នក​មកដល់​ផ្ទះ​ពី​ពិធីជប់លៀង ឬ​បន្ទាប់ពី​ធ្វើការ​ហត់​ពេញ​មួយថ្ងៃ ហើយ​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង រឿង​តែមួយគត់​ដែល​អ្នក​អាចនិយាយបាន​គឺ "​សុំទោស​មុខ​ដ៏​ស្រស់ស្អាត​របស់ខ្ញុំ​អឺយ ខ្ញុំ​នឹង​ថែ​ទាំង​អ្នក​នៅពេល​ព្រឹក​ឥឡូវនេះ​ហត់​ណាស់​"​។​ ​បន្ទាប់មក​ពេល​អ្នក​ភ្ញាក់ឡើង​ក៏​ឃើញ​ចេញ​មុន​ធំៗ​ពេញមុខ​របស់​អ្នក​។ ឥឡូវ​រឿង​តែមួយគត់​ដែល​អ្នកនឹង​និយាយ​គឺ "​ឱ​..! ព្រះ​អឺយ តើ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​ទៅ​?" ប្រសិន​ស្តាប់ទៅ​ទំនង​ដូចជា​ទម្លាប់​ដែល​អ្នក​ធ្លាប់ធ្វើ​រាល់ថ្ងៃ អ៊ីចឹង​អ្នក​ចូល​អាន​ត្រូវ​កន្លែង​ហើយ​។​ ​ពេលនេះ វា​មិនទាន់​យឺត​ពេល​នោះទេ ក្នុងការ​បំបាត់ចោល​នូវ​ទម្លាប់​មួយ​នេះហើយ​ឈោង​ចាប់យក​ទម្លាប់​ថ្មី​មួយ​វិញ​។ ខណៈដែល​មនុស្ស​គ្រប់គ្នា​តែងតែ​កើតមុន ខ្ញុំ​យកចិត្តទុកដាក់​ណាស់​ចំពោះ​ស្បែក​របស់ខ្ញុំ ដោយ​ត្រូវធ្វើ​ឲ្យ​ប្រាកដថា​វា​ស្អាត​ជានិច្ច​នៅពេល​ខ្ញុំ​ត្រៀមខ្លួន​ចូល​គេង​។ ​ទម្លាប់​ថែរក្សា​ស្បែក​មុន​ចូល​គេង គឺ​រឹតតែ​សំខាន់​ជាង​ការថែរក្សា​ស្បែក​ពេលព្រឹក​ទៅទៀត​។ រឿង​សំខាន់​គឺថា កោសិកា​ស្បែក​រីកលូតលាស់​លឿន​នៅពេល​យប់​ជាង​នៅពេល​ថ្ងៃ​។ ទោះយ៉ាងណា នៅពេលដែល​អ្នក​មិន​ថែរក្សា​ស្បែក​មុនពេល​ចូល​គេង នោះ​ធូលី និង​ជាតិ​ខ្លាញ់​នឹង​រារាំង​ស្បែក​មិន​ឲ្យ​រីកលូតលាស់​ឡើងវិញ​នោះទេ ដោយ​បង្ក​ឲ្យ​ស្បែក​ចេញ​មុន ស្បែក​ឆាប់​ចាស់ និង​ខូច​ស្បែក​។ មិន​ថា​អ្នកមាន​កម្រិត​ស្ត្រេ​ស៍ បាក់​ទឹកចិត្ត នឿយហត់ ឬ​អស់កម្លាំង​យ៉ាងណា​នោះទេ ត្រូវធ្វើ​ឲ្យ​ប្រាកដថា​អ្នក​អនុវត្តតាម​គន្លឹះ​នៃ​ការថែរក្សា​ស្បែក​មុនពេល​គេង​ដ៏​សំខាន់​ទាំងនេះ​ឲ្យ​បាន​រៀងរាល់ថ្ងៃ​។ អ្នក​នឹងមិន​ត្រឹមតែ​ទប់ស្កាត់​ការកើត​មុន​ប៉ុណ្ណោះ​ទេ តែ​អ្នក​ថែមទាំង​កំចាត់​នូវ​ភាព​ជ្រីវជ្រួញ​ទៀតផង​។ ហេតុ​ដូចនេះហើយ នៅថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​គន្លឹះ​សំខាន់ៗ​ដែល​ជំរុញ​លោកអ្នក ផ្លាស់ប្តូរ​ទម្លាប់​ដែល​មិនល្អ​នេះ​ចេញ ៖ ២-​សម្អាត​ស្បែក​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​ ​ខ្ញុំ​មិនមែន​និយាយ ត្រឹមតែ​ការសម្អាត​គ្រឿង​ផាត់មុខ​របស់​អ្នក​ប៉ុណ្ណោះ​ទេ​។ ខ្ញុំ​សង្ឃឹមថា អ្នក​បានដឹង​រួចហើយ​អំពី​សារៈសំខាន់​នៃ​ទម្លាប់​ថែរក្សា​សម្រស់​មួយ​នេះ​។ មិន​ថា អ្នក​នឿយហត់​ប៉ុនណា​នោះទេ រឿង​ទីមួយ​ដែល​អ្នក​គួរ​ធ្វើ​មុនពេល​ចូល​គេង គឺ​សម្អាត​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ​។ យក​គ្រឿង​តុបតែង​ខ្លួន​ចេញ​ឲ្យ​អស់​រួច​លាង​សម្អាត​មុខ​របស់​អ្នក​ដោយ​ប្រើ​ហ្វូ​ម (Foam) សម្អាត​មុខ ឬ​ប្រភេទ​សាប៊ូទឹកៗ (​ដែល​ត្រូវ​នឹង​ស្បែក​របស់​អ្នក​)​។ នៅពេល​អ្នក​សម្អាត​ស្បែក​របស់​អ្នក​បាន​ត្រឹមត្រូវ​អ្នកនឹង​ជម្រុះ​ចេញ​រាល់​ធូលី ដែល​អាច​បង្ក​ឲ្យ​កើតមុន​ក្នុង​រយៈពេល​តែមួយ​យប់​។​ប្រសិនបើ​ស្បែក​របស់​អ្នកមាន​ជាត​ខ្លាញ់​ច្រើន ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នក​ប្រើ​ក្រែ​ម​ថែរក្សា​ស្បែក​ពីរដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​កម្ចាត់​ធូលី និង​កោសិកា​ស្បែក​ងាប់​ចេញ​ឲ្យ​អស់​។ កោសិកា​ស្បែក​ងាប់​ជួយ​រួមចំណែក​ធ្វើកើត​មុន​នៅពេល​ពួកវា​ប៉ះ​ជាមួយនឹង​ធូលី និង​ប្រេង​លាប​ស្បែក​ដែល​ហេតុនេះហើយ​បាន​ជាការ​ជម្រុះ​កោសិកា​ងាប់​ចេញ​គឺជា​រឿង​ដ៏​សំខាន់​។​ ៣-​កុំ​រំលង​ចោល​ឲ្យ​សោះ​នូវ​ប្រេង​រក្សា​សំណើម​លើ​ស្បែក​ ​ទោះបីជា​ស្បែក​អ្នកមាន​សំណើម​ពេញ​មួយថ្ងៃ​ក៏ដោយ ក៏​ស្បែក​របស់​អ្នក​នៅតែ​ត្រូវការ​ជាតិ​ទឹក​។ ការ​លាបប្រេង​រក្សា​សំណើម​លើ​ស្បែក​មុនពេល​ចូល​គេង គឺជា​គន្លឹះ​មួយ​ជួយ​ធ្វើ​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ ស្រស់ថ្លា និង​លូតលាស់​បានល្អ​នៅពេល​ព្រឹក​។ ទោះយ៉ាងណា​ត្រូវធ្វើ​ឲ្យ​ប្រាកដថា​អ្នក​លាង​សម្អាត​ស្បែក​របស់​អ្នក​បាន​ត្រឹមត្រូវ​ជាមុនសិន​។ វា​ជា​រឿង​ឥតប្រយោជន៍​ដែល​លាបប្រេង​រក្សា​សំណើម​ទៅលើ​ស្បែក​ដែល​កខ្វក់​។​ ៤-​ទុក​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​សម្រាក​នៅពេល​យប់​ ដោយហេតុថា ឥឡូវនេះ​អ្នក​បាន​សម្អាត​ស្បែក​របស់​អ្នក​សព្វ​គ្រប់កន្លែង​អស់ហើយ​នោះ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​ទូរស័ព្ទដៃ​របស់​អ្នក​។ ទូរស័ព្ទ​បាន​ប្រមូលយក​មេរោគ និង​បាក់តេរី​រាប់​តោន​ពេញ​មួយថ្ងៃ​។ បើទោះបីជា​អ្នករក្សា​ទូរស័ព្ទ​របស់​អ្នក​ឲ្យ​នៅ​ស្អាត​ក៏ដោយ ក៏​នៅតែមាន​មេរោគ​ណាមួយ ដែល​អាច​បង្ក​ឲ្យ​ស្បែក​ចេញ​មុន​បានដែរ​។ ទុក​ទូរស័ព្ទ​អ្នក​នៅ​ឲ្យ​ឆ្ងាយ​ពេល​ចូល​គេង ប្រសិនបើ​អ្នក​ចង់​ក្រោក​ឡើង​មាន​អារម្មណ៍​រីករាយ ជំនួស​ឲ្យ​អារម្មណ៍​ខ្វល់ខ្វាយ​រឿង​កើតមុន​។​ ៥-​មើល​ម៉ោង​របស់​អ្នក​ ​ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​នឹង​ទៅរក​ការ​កើតមុន​ដ៏​ធ្ងន់ធ្ងរ​។ ការ​គេង​គ្រប់គ្រាន់ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ស្បែក​របស់​អ្នក​។ អ្នក​អាច​គេង​៨​ម៉ោង ប៉ុន្តែ​នៅតែ​ក្រោក​ឡើង​មាន​អារម្មណ៍​នឿយហត់ និង​មាន​មុន​ពេញមុខ​ដដែល​។ នេះ​ប្រហែល​មកពី​អ្នក​ចូល​គេង​នៅ​ម៉ោង​១ ឬ​យប់​ជ្រៅ​ជាង​នេះ​។ ត្រូវ​ចូល​គេង​មុន​ម៉ោង​១១ ដើម្បី​គេង​បាន​ឆ្អែត និង​ទប់ស្កាត់​ការកើត​មុន​។ វា​មិនមាន​បញ្ហា​នោះទេ​ក្នុង​ការខកខាន​ការ​គេង​នៅ​ម៉ោង​១១ ប៉ុន្តែ​កុំ​ខកខាន​វា​ញឹកញាប់​ពេក​។​ ៦-​ជ្រើស​យក​ស្រោមខ្នើយ​ធ្វើ​ពី​ក្រណាត់​សូត្រ​ ​ស្រោមខ្នើយ​ធ្វើ​ពី​ក្រណាត់​សូត្រ​មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​ការកើត​មុន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជួយ​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ និង​ស្នាម​ឆ្នូត​វែងៗ​លើ​មុខ​ទៀតផង​។ ត្រូវ​ឧស្សាហ៍​ប្តូរ​ស្រោមខ្នើយ​តាម​ដែល​អាច​ធ្វើបាន ប្រសិនបើ​អ្នក​កើតមុន​ធ្ងន់ធ្ងរ ហើយ​បើ​យក​ល្អ គឺ​ប្តូរ​វា​ឲ្យ​បាន​រាល់ថ្ងៃ​។ មិន​ថា​មុខ​របស់​អ្នក​លាង​ស្អាត​ប៉ុនណា​នោះទេ ស្រោមខ្នើយ​របស់​អ្នក​តែងតែ​ជា​ប្រភព​ទី​ពីរ​នៃ​ធូលី មេរោគ និង​បាក់តេរី​។ វា​ចំណាយពេល​តែមួយ​នាទី​ប៉ុណ្ណោះ ដើម្បី​ប្តូរ​ស្រោមខ្នើយ ដូច្នេះ​កុំ​ខ្ជិល​ឲ្យ​សោះ​។ មុខ​របស់​អ្នកនឹង​អរគុណ​អ្នក​នៅពេល​ព្រឹក​។​ ​នៅពេល​និយាយ​ដល់​ទម្លាប់​ថែរក្សា​ស្បែក​មុន​ចូល​គេង ភាព​ខ្ជិលច្រអូស​របស់​អ្នក​គឺជា​ហេតុផល​តែមួយគត់ ដែល​អ្នក​មិន​ចង់ ឬ​មិនអាច​សម្អាត​ស្បែក​របស់​អ្នក​។ ស្ត្រី​ជាច្រើន​ឆ្ងល់​ណាស់​ថា​ហេតុអ្វី​បានជា​ពួកគេ​ចេញ​មុន​ច្រើន​ម្ល៉េះ សូម្បី​ពួកគេ​បាន​លុបមុខ​ជម្រះ​គ្រឿងសម្អាង រួច​ផាត់​គ្រឿងសម្អាង​ថ្មី​នៅពេល​ព្រឹក ញ៉ាំ​អាហារ​ដែល​ល្អ​ដល់​សុខភាព និង​រក្សា​សំណើម​លើ​ស្បែក​ពេញ​មួយថ្ងៃ​ហើយក៏​ដោយ​នោះ​។ ចម្លើយ​គឺ​ច្បាស់​ណាស់​ថា អ្នក​ត្រូវ​យកចិត្តទុកដាក់​នឹង​ទម្លាប់​ថែរក្សា​ស្បែក​មុនពេល​ចូល​គេង​ដូច​ខាងលើនេះ​។ ពេលនោះ​អ្នកនឹង​រីករាយ​នឹង​ស្បែក​ដ៏​មាន​សុខ​ភាពល្អ​នៅពេល​ព្រឹក​ជាមិនខាន​៕

គន្លឹះ​សំខាន់ៗ​ទាំង​៦ ដែល​ជួយ​ថែរក្សា​ស្បែក​មុនពេល​ចូល​គេង ដើម្បី​ទប់ស្កាត់​នៃ​ការកើត​មុន​

Read More

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top