យោងតាមការសិក្សា ស្រាវជ្រាវបានអោយដឹងថា ឈាមអាចមានទំនាក់ទំនងជាមួយ និងសុខភាពរបស់យើងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏កំនត់លើការ បញ្ចេញសកម្មភាពរបស់ពួកយើង ជម្ងឺ និងអារម្មណ៏របស់យើងផងដែរ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គេបានរកឃើញថា សុខភាពក៏មានការទាក់ទងជាមួយនឹងប្រភេទនៃក្រុមឈាមដែរ ហើយគេក៏បានអោយដឹងទៀតថា ក្រុមឈាមប្រភេទ O គឺជាឈាម ដែលល្អជាងគេ បើប្រៀបធៀបនឹងក្រុមឈាម ដ៏ទៃទៀត ពីព្រោះប្រភេទឈាមនេះ គឺធ្វើអោយយើងមាន ភាគរយតិចតួចក្នុង ការប្រឈមមុខនឹង ការកើតជម្ងឺស្ទះសសៃឈាមបេះដូង ឫជម្ងឺគាំងបេះដូងជាដើម។
មិនត្រឹមតែប៉ុណ្ណោះវាអាច ធ្វើអោយយើងមិនឆាប់ឆ្លងជម្ងឺគ្រុនចាញ់ផងដែរ។ ចំនែកក្រុមឈាម AB វិញ គឺមានការប្រឈមមុខ ខ្ពស់ទាក់ទង នឹងការចងចាំ។ សម្រាប់ក្រុមឈាមប្រភេទ O វិញគឺអាចជៀសផុត ពីការកើតជម្ងឺមហារីកផ្សេងៗ។ សរុបសេចក្តីមក ក្រុមឈាមប្រភេទ O គឺអាចជួយយើងអោយ មានប្រព័ន្ធការពារ រាងកាយប្រសើជា ងក្រុមឈាមប្រភេទដ៏ទៃទៀត។ យើងនឹងបកស្រាយលើប្រភេទឈាម O ដូចខាងក្រោម៖
ប្រភេទឈាម និងសុខភាព៖ គ្រប់ប្រភេទឈាមទាំងអស់ សុទ្ធតែមានអង់ទីគ័រ ដើម្បីការពារខ្លួនយើងពីការឆ្លងជម្ងឺផ្សេងៗ។ ប៉ុន្តែសម្រាប់ក្រុមឈាម O វិញគឺគ្មានអង់ទីគ័រទេ ដូច្នេះប្រភេទឈាមមួយនេះអាចបញ្ចូលអោយមនុស្ស ដែលមានប្រភេទផ្សេងបាន។
ចំនុងខ្លាំង និងចំនុចខ្សោយរបស់ឈាមប្រភេទ O៖ សម្រាប់អ្នកមាន ក្រុមឈាមប្រភេទ O មានជាតិជាតិអាសុីតខ្ពស់ នៅក្នុងក្រពះ ដែលអាចជួយសម្រួល ដល់ការរំលាយជាតិខ្លាញ់ និងប្រូតេអ៊ីន។ ប៉ុន្តែក្រុមឈាមប្រភេទនេះ អាចបំលែងរសជាតិ Carbohydrates អោយទៅជាខ្លាញ់រំបេះដូង។
ទាក់ទងនឹងអារម្មណ៏៖ មនុស្សដែលស្ថិតនៅក្នុងក្រុមឈាមនេះ ឆាប់ខឹង និងមានកម្លាំងខ្លាំងក្នុងការធ្វើអ្វីមួយ។ ហើយមនុស្សនៅ ក្នុងក្រុមឈាមនេះ មិនគួរណាទទួលទាន ភេសជ្ជៈ ដែលមានជាតិ Caffeine ៕
0 comments:
Post a Comment