Thursday, January 21, 2016

នារី​ម្នាក់​ធ្វេសប្រហែសបាត់​កូនសោ ​ចាក់​លីអូ​ដែក​ការពារកេរម្ដាយ


ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​តាម​ខ្សែ​ភាពយន្ដ​កូន​ជ្រូក​នានា ដែល​មាន​នារី​ត្រូវ​ខាង​ប្រុស​ឬ​ក្រុម​គ្រួសារ​យក​សោ​មក​ចាក់​ការពារ​ព្រហ្មចារី។ ខណៈ​ដែល​ពេល​នេះ ការ​ចាក់សោរ​ការពារ​នេះ​ពិត​ជា​មាន​ពិត​មែន​នៅ​សង្គម​បច្ចុប្បន្ន​នេះ ដែល​វា​បាន​កើត​ឡើង​ទៅ​លើ​នារី​ជនជាតិ​អ៊ីតាលី​ម្នាក់។នារី​ជនជាតិ​អ៊ីតាលី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រក​គេ​ឯង​ឱ្យ​ជួយ​ដោះ​សោរ​លីអូ​ដែក​របស់​នាង​ចេញ បន្ទាប់​ពី​រូបនាង​បាន​ធ្វើ​បាត់​កូនសោ ចាក់​មិន​ចេញ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ នារី​រូប​នេះ​មាន​អាយុ​ដល់​ទៅ​៦០​ឆ្នាំ​ទៅ​ហើយ នេះ​បើ​តាម​ប៉ូលិស​នៅ​តំបន់​បាន​បញ្ជាក់។
និយាយ​ពី​រឿង​រ៉ាវ​វិញ ស្ដ្រី​ខាង​លើ​បាន​ទៅ​លំហែកាយ ដោយ​ពេល​ទៅ​ដល់​កន្លែង រូប​គាត់​មិន​ដឹង​ជា​ទុក​កូន​សោ ចាក់​លីអូ​ដែក​របស់​ខ្លួន​នៅ​ឯ​ណា មិន​អាច​ដោះ​លីអូ​នោះ​បាន​ទេ។ ដូច្នេះ គាត់​បាន​រត់​ទៅ​កន្លែង​ប៉ូលិស​ដើម្បី​ឱ្យ​ជួយ​គាត់។ គាត់​បាននិយាយ​ទៅ​ប៉ូលិស​ថា “សួស្ដី ខ្ញុំ​បាន​បាត់​កូន​សោ មិន​អាច​ដោះ​វា​ចេញ​បាន​ទេ”។
ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ស្រ្ដី​ខាង​លើ​ពាក់​លីអូ​ដែក​នេះ ត្រូវ​បាន​គេ​ដឹង​ថា​មក​ពី​នាង​ខ្លាច មាន​ការ​ចាប់​រំលោភ​ណា​មួយ​មក​លើ​ខ្លួន ទើប​បាន​ជា​ការពារ​អីចឹង​ទៅ៕
ប្រែ​សម្រួល៖ តាន់ ដេវីដ
ប្រភព៖ nydailynews

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top