Wednesday, January 20, 2016

បុរសអាយុ ២២ ឆ្នាំត្រូវ មិត្តស្រីចាប់រំលោភបានសម្រេច បន្ទាប់ពីច្រៀងការ៉ាអូខេ

តើអ្នកធ្លាប់គិតដែរឬទេថា ខ្លូនជាមនុស្សប្រុស មិនដែលត្រូវគេចាប់រំលោភមែនទេ? ការពិតនោះគឺខុសទាំងស្រុង។ បុរសម្នាក់ជាជនជាតិចិនត្រូវមិត្តភក្តជិតស្និទ្ធរបស់ខ្លួនចាប់រំលោភយ៉ាងសាហាវនៅពេលដែលគាត់បានផឹកស្រាស្រវឹងជោគជាំ ពិធីជប់លៀងច្រៀងខារ៉ាអូខេមួយ។ បើតាមរបាយការណីពីគេហៈទំព័រ អ៊ីធីធីធូដេ បានបង្ហើបអោយដឹងថា​ បុរសអាយុ ២២ ឆ្នាំខាងលើ បានរៀបចំខ្លួនទៅបន្តការសិក្សានៅឯក្រៅប្រទេស ហើយមុននឹងចាកចេញទៅនោះ មិត្តភក្តមានបបួលគ្នាទៅជុំលៀង នៅហាង ខារ៉ាអូខេមួយកន្លែងនៅក្បែរផ្ទះ ហើយក៏បាននាំគ្នាផឹកស្រារហូតដល់ ស្រវឹងជោគពេញខ្លួន។ ក្រោយពីពិធីជប់លៀងច្រៀងខារ៉ាអូខេបានបញ្ចប់មិត្តភក្តរបស់បុរសរងគ្រោះបានសុខចិត្តជូនទៅផ្ទះតែ ដោយមានបំណងមិនល្អ។ បើតាម ប៉ូលីសបានបង្ហាញថា ពិធីជប់លៀងខាងលើបានប្រព្រឹត្តទៅអស់រយៈ ពេល ៣ម៉ោង ហើយជនរងគ្រោះ ហើយនិងមិត្តភក្ដិផ្សេងទៀតបានផឹកស្រាវីស្គីអស់ ៣ដប។
នៅពេលដែលជនរងគ្រោះបានស្រវឹងជោគជាំ ហើយឆ្លៀតពេលដែលមិត្តភក្តប្រុសៗ ដេកសន្លប់ដួលក្នុងបង្គន់ ស្ងាត់អស់ហើយនោះ ជនល្មើសដែលមានឈ្មោះថា ហ្ស៊ាង បានដឹកដៃជនរងគ្រោះទៅរកកន្លែងសម្រាក ហើយចាប់ផ្តើម អោបថើប ដោះខោដោះអាវ ហើយចាប់ផ្តើមប៉ះពាល់ប្រដាប់ភេទតែម្តង ក្នុងខណៈពេលដែលគ្មាននណាម្នាក់បានឃើញឡើយ នេះបើតាមវីដេអូដែលថតបានដោយកាម៉េរ៉ាសុវត្ថិភាព។ បន្ទាប់មកទៀត នាងហ្ស៊ាងក៏បាននាំជនរងគ្រោះទៅផ្ទះ។ នៅពេលដែលបុរសជាជនរងគ្រោះបានភ្ញាក់ស្វាងពីស្រវឹងឡើង គាត់មានអារម្មណ៏ថាឈឺផ្នែកខាងក្រោយ(រន្ធគូថ)មែនទែន ដោយមានទឹករំអិលតិចៗផងដែរ ហើយសំលៀកបំពាក់របស់លោក រញ៉ែរញ៉ៃអស់រលីង។ ក្រោយពីពិនិត្យឃើញដូចនោះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីស ហើយក្រោយមកនៅពេលសួរចម្លើយនាងបានសារភាពថា នាងបានចាប់រំលោភបុរសជនរងគ្រោះដែលជាមិត្តភក្តរបស់ខ្លួនពិតប្រាកដមែន ។ នៅចុងក្រោយតុលាការសម្រេច ឃុំខ្លួននាង ហ្ស៊ាង ដែលជាជនរងគ្រោះនៅ ១០ ខែពីបទរំលោភរំលោភសេពសន្ថវៈហើយជនរងគ្រោះត្រូវបានដេកសម្រាកព្យាបាលនៅពេទ្យក្នុងតំបន់។

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top