“ការសាក់រូបគឺជាសិល្បៈនៃការតុបតែងខ្លួនរបស់បុគ្គលនីមួយៗតែប៉ុណ្ណោះ ដូចនេះកុំមកវាយតម្លៃខ្ញុំតាមរយៈរូបភាពមួយនេះឲ្យសោះ។” តួឯកប្រុសក្នុងរឿង “ទេសចរណ៍ឋាននរក” ពោល។
លោកគ្រូកំលោះខាងលើ ក៏បានបន្តទៀតដែរថា កន្លងមកលោកធ្លាប់ឮសម្ដីគេតែងនិយាយឲ្យអ្នកដែលមានស្នាមសាក់ថាជាមនុស្សមិនល្អ។ តែចំពោះលោកវិញបានតបថា នោះមិនអាចជាគ្រឿងសំគាល់បុគ្គលិកលក្ខណៈមនុស្សបានទេ ព្រោះអ្នកខ្លះមិនបានសាក់តែក៏ប្រព្រឹត្តអាក្រក់បាន។ តែស្នាមសាក់នេះវាជាស្ទីលលម្អខ្លួនរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។
លោកក៏បានបន្តទៀតដែរថា ស្នាមសាក់លើខ្លួនលោកផ្នែកខាងលើ គឺតំណាងឲ្យធម៌មេត្តា ករុណា រំលឹកគុណឪពុកគុណម្ដាយ ហើយរូបខាងក្រោមជារាជសីតំណាងឲ្យសេចក្ដីសុខសប្បាយ ទៅដល់ទីណាមានភាពជួបតែរឿងល្អៗ និងមួយទៀតគឺរូបនាគ។
គ្រូបង្រៀនភាសាបារាំងរូបនេះ ក៏បានលើកឧទាហរណ៍លើតារាបរទេសភាគច្រើនគឺពួកគេបានជ្រើសរើសយកការសាក់រូបនេះ មកតំណាងឲ្យអ្វីមួយដូចអ្នកនាង អេន ជេលីណាជូលី ក៏មានសាក់រូបជាច្រើនដែរ។ “មិនថាតែបរទេសទេមានសាក់រូបនោះ សូម្បីតែបុរសខ្មែរពីជំនាន់មុន ក៏សម្បូរមានអ្នកសាក់រូបនេះដែរ ដែលភាគច្រើនគឺតំណាងឲ្យរិទ្ធីនុភាព ឬមន្តអាគមអីជាដើម៕
0 comments:
Post a Comment