Wednesday, January 20, 2016

គន្លឹះសំខានៗទាំង ៩ យ៉ាងក្នុងការសន្សំប្រាក់ សម្រាប់ដណ្តឹងប្រពន្ធ

បុរសម្នាក់ៗរមែងប្រាថ្នាចង់បាននូវប្រពន្ធល្អ ព្រមទាំងស្រស់ស្អាតផងដែរ ក៏ប៉ុន្តែមិនមែនពេលបានជួបនារីត្រូវចិត្តហើយអាចរៀបការបានភ្លាមៗតាមចិត្តនោះទេ ចាំបាច់ត្រូវមានការងារប្រាក់កាសនិងទ្រព្យសម្បត្តិខ្លះៗទើបគេព្រមលើកកូន។ ដើម្បីឲ្យសម្រេចដូចបំណងប្រាថ្នាអ្នកត្រូវចេះសន្សំប្រាក់ជាជំហានដំបូង។ តែទោះជាយ៉ាងក៏ដោយ ប្រសិនបើយើងចង់សន្សំប្រាក់ឲ្យបានល្អ គួរតែស្វែងយល់ពីគន្លឹះមួយចំនួនក្នុងការសន្សំប្រាក់ជាមុនសិន។ ខាងក្រោមនេះជាចំណុចតូចៗងាយៗទាំង ៩ ក្នុងការសន្សំប្រាក់ទៅថ្ងៃអនាគត៖
១.ប្រាក់ប្រចាំខែ ដើម្បីសន្សំប្រាក់ជំហានដំបូងយើងត្រូវដឹងអំពីគំរោងនៃការសន្សំ សំខាន់នោះគឺផ្តោតទៅលើប្រាប់ខែរបស់អ្នក ស្របទៅនឹងគំរោងដែលអ្នកចង់បាន។ ២.ព្យាយាមរក្សាប្រាក់របស់អ្នក ចំណុចសំខាន់ ទោះបីជាអ្នកគ្មានគណនីមួយច្បាស់លាស់ ក៏ប៉ុន្តែអ្នកអាចសន្សំប្រាក់បានដែរ។ ដូចជាការដកទុកនូវប្រាក់សន្សំមួយភាគក្នុងប្រាក់ចំណាយប្រចាំថ្ងែរបស់អ្នក ដោយការដកទុកជាមុនសិន សល់ប៉ុន្មានទើបចាយជាក្រោយ។ ៣.គួរតែមានគណនីធនាគារ ត្រូវប្រាកដថា ប្រសិនបើអ្នកមិនប្រើប្រាស់ប្រាក់ដែលមាននៅក្នុងគណនីនោះ តើអ្នកអាចទ្រទ្រង់ការចាយវាយប្រចាំថ្ងៃបានដែរ ឬទេ? ត្រូវដកប្រាក់ខែមួយចំនួនចូលទៅក្នុងគណនីធនាគា ទើបធានថាប្រាក់របស់អ្នកមានសុវត្តិភាពមិនងាយនឹងដកយកមកប្រើផ្តេសផ្តាស់ នេះជាគន្លឹះដ៏សំខានមួយក្នុងការសន្សំប្រាក់ទុក។ ៤.ល្បិចនៃការទិញរបស់ ក្នុងការគ្រប់គ្រងការទិញរបស់ប្រើប្រាស់អ្នកគួរតែជ្រើសយកវិធីមួយ គឺគិតជាមុនសិនថាតើអ្នកពិតជាត្រូវការរបស់នេះទៀតទេនៅក្នុង ៣០ ថ្ងៃក្រោយ។ ជាធម្មតាប្រសិនបើចង់ទិញអ្វីមួយហើយ ក្រោយពេល ៣០ ថ្ងៃអ្នកនៅតែចង់បានទៀតនោះ មានន័យថាអ្នកពិតជាត្រូវការពិតប្រាកដ។ ៥.ការជួបជុំនៅផ្ទះ ប្រសិនបើអ្នកចង់សន្សំសំចៃប្រាក់ អ្នកគួរតែជ្រើសយកការជួបជុំក្នុងគេហដ្ឋានប្រសើរជាងទៅបង្កើតពិធីជប់លៀងនៅខាងក្រៅ។ បើចង់បង្កើនភាពរីករាយ អ្នកអាចអញ្ជើញមិត្តភ័ក្ត្រចូលរួមក្នុងពិធីនេះបាន។ ៦.រក្សាទុកនូវប្រាក់មានក្នុងកាតឥណទាន ការប្រើប្រាស់កាតឥណទានគឺមានសុវត្ថិភាព ក៏ប៉ុន្តែអ្នកមិនគួរពឹងផ្អែកតែការប្រើប្រាស់នូវកាតឥណទានគ្រប់ពេលវេលានោះទេ អ្នកគួតែរក្សាទុក ហើយព្យាយាមចាយនូវប្រាក់សុទ្ធដែលអ្នកមាននៅក្នុងដៃជាមុនសិន។ ៧.មិនគួរចំណាយប្រាក់ទៅលើគ្រឿងស្រវឹង ស្រាព្រមទាំងថ្នាំជក់ក្រៅពីបំផ្លាញនូវសុខភាព ថែមទាំងធ្វើឲ្យខាតបង់ប្រាក់អស់ពីខ្លួនថែមទៀត។ បើទោះបីជាមើលទៅហាក់ដូចជារឿងធម្មតាក៏ដោយ តែមិនគួរចំណាយប្រាក់ទៅលើរបស់ទាំងនោះច្រើនពេកទេ ហើយអ្នកគួរតែធ្វើការបញ្ឈប់នូវទម្លាប់មួយនេះបន្តិចម្តងៗ។ ៨.កាត់បន្ថយការប្រើប្រាស់ទឹកភ្លើង ការប្រើប្រាស់ទឹក និងអគ្គិសនីគួរណាស់តែចេះសន្សំសំចៃឲ្យបានល្អ ការពិនិត្យឲ្យបានច្បាស់ថាពិតជាបានបិតរ៉ូមីណេទឹក ព្រមទាំងកុងតាក់ភ្លើងរាល់ពេលដែលអ្នកឈប់ប្រើប្រាស់ ចេញទៅធ្វើការងារ ឬក៏ពេលគ្មានមនុស្សនៅផ្ទះជាដើម។ អ្នកអាចគិតថាវាជាចំណុចតូចមួយ ក៏ប៉ុន្តែនៅពេលអ្នកគិតឲ្យបានច្បាស់លាស់ទៅ នេះក៏ជាចំណែកមួយនៅក្នុងការសន្សំប្រាក់ដែរ។ ៩.ការចំណាយប្រាក់ជំនួសអ្នកដ៏ទៃ ក្នុងការចំណាយប្រាក់តែងតែកើតមានសម្រាប់អ្នកជំនួញ ក៏ប៉ុន្តែបញ្ហាត្រង់ថាតើការចំណាយប្រាក់ក្នុងគោលបំណងអ្វី ? ដើម្បីបង្ហាញប្រាប់គេថាអ្នកជាអ្នកមាន ឬក៏ដើម្បីការងារ ? ត្រូវចងចាំថា មិនគួរចំណាយទៅលើគេច្រើនលើសលុបពេកនោះទេបើគ្មានការចាំបាច់៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top