Wednesday, January 20, 2016
អារកាត់ ដើមរុក្ខជាតិ ស្រាប់តែឃើញហូរឈាមចេញដូចមនុស្សរងរបួស!
ថ្ងៃទី 09 ខែ មករា ឆ្នាំ 2016ទ្វីបអាហ្វ្រិក៖ ប្រភពព័ត៌មានមួយត្រូវបានគេបង្ហោះលើបណ្តាញសង្គម ធ្វើឲ្យរុក្ខជាតិដែលមានឈាមហូរចេញ រាល់ពេលវារងរបួសដូចមនុស្សដែរ ។ព័ត៌មាននេះ បង្ហោះលើគេហទំព័រ Facebook Woodworking Tips មានអ្នកទស្សនាជាងកន្លះលាននាក់ រួមនឹងការបញ្ចេញមតិរាប់រយ ។ គេឃើញបុរសម្នាក់ប្រើរណារ ដើម្បីកាត់ឈើធំ១ដើម ។ ស្រាប់តែតែនៅស្នាមកាត់នៃមុខរណារ មានស្នាមរំអិលពណ៌ក្រហមច្រាល ហូរចេញមកពុំឈប់ ដូចជាឈាមរបស់មនុស្សអីចឹង ។អ្នកវិទ្យាសាស្ត្រ ឲ្យដឹងថា វាជាអម្បូររុក្ខជាតិពិសេសមានឈ្មោះថា BloodWood ព្រោះវាមានជ័រពណ៌ក្រហម ដូចឈាម ។ ក្រោយពេលហូរចេញមួយសន្ទុះ វាកកប្តូរពណ៌ស្រកាំដូចជាករណីឈាមរបស់មនុស្សដែរ ។
វាមានប្រភពពីទ្វីបអាហ្វ្រិក ហើយនៅបានហៅថា Kiaat, Mukwa, ឬ Muninga ។ ពីដើម គេយកវាទៅធ្វើជាពណ៌សំរាប់ជ្រលក់ ឬ យកវានៅលាយ ជាមួយខ្លាញ់មកលាបតុបតែងកាយ ។
ប្រភពខ្លះថា វានៅជាឱសថសំរាប់ព្យាបាលរោគទាក់ទងនឹងគ្រុនចាញ់ ក្រពះ ។
0 comments:
Post a Comment