Tuesday, January 19, 2016
គេងយល់សប្តិ បណ្តាលមកពីអ្វី?
ការយល់សប្តិ របស់យើងមានអ្វីមួយ ដែលទាក់ទងនឹង អារម្មណ៍របស់យើង ដូចជាអារម្មណ៍ភ័យខ្លាច ការចងចាំបាន ការប្រាថ្នា សេចក្តីត្រូវការ និងសតិអារម្មណ៍។ ក៏ប៉ុន្តែនៅខណៈនោះផងដែរ មានអ្វីមួយនៅខាងក្រៅ អាចជះឥទ្ធិពល ដល់អ្វីដែលធ្វើឲ្យ យើងយល់សប្តិ។
ដោយឡែក ប្រសិនបើមនុស្សម្នាក់ ហេវហត់អស់កម្លាំង ឬត្រជាក់ ការយល់សប្តិ របស់គេប្រហែលជា បូករួមជាមួយនឹងអារម្មណ៍ ទាំងនេះ។ ប្រសិនបើកម្រាលពូក ឬភួយរបូតចេញពី ខ្លួនប្រាណ របស់អ្នក អ្នកប្រហែលជា យល់សប្តិឃើញថា អ្នកកំពុងតែនៅលើផ្ទាំង ទឹកកកអណ្តែត។
ជាមួយគ្នានេះ មនុស្សមួយចំនួន ដែលត្រូវបានហៅថា អ្នកជំនាញខាងមនោវិភាគ ដែលធ្វើការស្រាវជ្រាវ ជាពិសេស អំពីមូលហេតុ ធ្វើឲ្យមនុស្សយើង យល់សប្តិ បានមានការជឿជាក់ថា ការយល់សប្តិ គឺជាការសម្តែងឡើង អំពីបំណងប្រាថ្នា ដែលមិនមែនជាការពិត។ ម្យ៉ាងវិញទៀត ការយល់សប្តិ គឺជាវិធីដែលបំពេញសេចក្តី ប្រាថ្នារបស់អ្នក។
គួរបញ្ជាក់ដែរថា គំនិតរវើរវាយ ក៏ជារូបភាពមួយ នៃការយល់សប្តិ តែវាកើតឡើង ខណៈពេលដែលយើងភ្ញាក់។ ការយល់សប្តិ នៅពេលយប់កើតឡើង នៅពេលយើងគេងលក់។ ហើយនេះគឺជាការខុសគ្នា តែមួយគត់ រវាងគំនិតរវើរវាយ និងការយល់សប្តិ ៕
0 comments:
Post a Comment