Saturday, January 16, 2016

ប៉ូលិស​ឥណ្ឌូណេស៊ី ព្រមាន​ពី​ការ​វាយប្រហារ​ដោយ​ភេរវករ​ នៅ​មុន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ហ្សាកាតា

អាជ្ញាធរ​ បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់ សម្រាប់​ការ​វាយ​ប្រហារ​នៅ​ឥណ្ឌូណេស៊ី ពោល​គឺ ៥ ថ្ងៃ​មុន​មាន​ការ​វាយប្រហារ​តាម​រយៈ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​កណ្តាល​ទីក្រុង ហ្សាកាតា នោះ​បើ​យោង​តាម​ ប្រធាន​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​ឥណ្ឌូណេស៊ី​លោក Sutiyoso ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ ប្រធាន​ភ្នាក់ងារ​សន្តិសុខ​រូប​នេះ​ ធ្លាប់​បាន​ថ្លែង​​ម្តង​រួច​មក​ហើយ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ថា អាច​នឹង​មាន​ការវាយប្រហារ​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​បញ្ហា​ពិបាក​ត្រង់​ថា​មិន​ដឹង​ថ្ងៃ​ណា​នឹង​ទី​កន្លែង​ណា​ដែល​ពួក​គេ​នឹង​ធ្វើ​ការ​វាយប្រហារ។ លោក Sutiyoso ថ្លែង​ថា​ លោក​បាន​ទទួល​ព័ត៌មាន​ថា​ក្រុម​ភេរវជន​ នឹង​ធ្វើ​ការ​វាយប្រហារ​នៅ​ថ្ងៃ​ទី ០៩ មករា ប៉ុន្តែ​ពួក​គេ​បាន​បង្វែរ​ធ្វើ​ការ​វាយប្រហារ​នៅ​ថ្ងៃ ១៤ មករា វិញ។ លោក Sutiyoso បាន​ធ្វើ​ការ​ប្រៀបធៀប​ការវាយប្រហារ​ នៅ​ហ្សាកាតា នៅ ប៉ារីស និង នៅ​ទួរគី​ថា​ វា​មិន​មែន​ជា​រឿង​សាមញ្ញ​ឡើយ​ ដើម្បី​កំណត់​ពេល​វេលា​នឹង​ទី​កន្លែង​ ដែល​ភេរវជន​ធ្វើ​ការ​វាយប្រហារ​នោះ​ឡើយ ព្រោះ​ការ​វាយប្រហារ​របស់​ភេរវជន មិន​ដូច​ការ​វាយប្រហារ​របស់​យោធា​រដ្ឋាភិបាល​ឡើយ។ ក្រុម​ភេរវជន​មិន​ដែល​ផ្តល់​សញ្ញា​នឹង​ប្រាប់​ពី​របៀប​នៃ​ការ​ប្រហារ​នោះ​ឡើយ ចំណែក​យោធា​តែង​ជូន​ដំណឹង​ជា​និច្ច​មុន​បើក​ធ្វើ​ប្រតិបត្តិការ​ណា​មួយ។ គួរ​បញ្ជាក់​ថា​នៅ​ចន្លោះ​ម៉ោង ១០ និង ៤៥ នាទី​ម៉ោង​ក្នុង​ស្រុក មាន​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ជា​ច្រើន​កន្លែង​នៅ​កណ្តាល​ក្រុង​ហ្សាកាតា ដែល​បណ្តាល​ឲ្យ​មនុស្ស ៧ នាក់​ស្លាប់​ដោយ​ ៥ នាក់​ជា​ភេរវជន និង ២ នាក់​ជា​ជន​ស៊ីវិល និង ២៦ នាក់​ផ្សេង​ទៀត​រង​របួស។ ប្រភព៖ Thebnews

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top