នៅក្នុងឆ្នាំ២០១៦នេះ កងទ័ពសហរដ្ឋអាមេរិក នឹងមានប្រើប្រាស់នូវសព្វាវុធ ដែលបំពាក់បច្ចេកវិទ្យាពិសេសៗ ដើម្បីប្រយុទ្ធតទល់សត្រូវនៅលើសមរភូមិ និងដើម្បីពង្រឹងអំណាចរបស់សហរដ្ឋអាមេរិកផ្ទាល់។
១. នាវា PCU-Ford៖
នាវា PCU-Ford នឹងចូលរួមប្រតិបត្តិការក្នុងឆ្នាំ២០១៦។ វានឹងជានាវាចម្បាំងដ៏ធំជាងគេ និងថ្លៃជាងគេមួយ រួមទាំងមានបំពាក់បច្ចេកវិទ្យាពិសេសៗជាច្រើនទៀតផង។ ប្រព័ន្ធអេឡិចត្រូម៉ាញេទិចនឹងជួយឲ្យវាបង្ហោះយន្តហោះបានលឿនជាងមុន ថាមពលសេនស័រខ្លាំងជាងមុន និងប្រព័ន្ធពិសេសៗជាច្រើនទៀត។
២. កូនយន្តហោះ Black Hornet៖
កូនយន្តហោះនេះមានទម្ងន់តែ១៨ក្រាមប៉ុណ្ណោះ ប៉ុន្តែមានបំពាក់កាមេរ៉ាដែលអាចចាប់ទីតាំងសត្រូវបានយ៉ាងល្អ។ ទ័ពពិសេសរបស់សហរដ្ឋអាមេរិកបានធ្វើតេស្តយន្តហោះនេះនៅឆ្នាំ២០១៥។
៣. នាវាជ្រមុជទឹកថ្មី៖
កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងមាននាវាជ្រមុជទឹកថ្មីចំនួនពីរដើម្បីប្រើប្រាស់ នោះគឺ USSColorado (SSN 788) និង USS Washington (SSN 787)។ នាវាទាំងពីរនេះមានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយនិងពិសេសៗជាច្រើន។
៤. កាំបិតដងខ្លី៖
កាំបិតដងខ្លីថ្មីរបស់ទាហានអាមេរិកនឹងមិនមានបំពាក់បច្ចេកវិទ្យាពិសេសអ្វីឡើយ ប៉ុន្តែវាជាកាំបិតដែលមានមុខកាត់ពីរប្រៀបដូចជាឡាម ដោយម្ខាងសម្រាប់កាប់ឆ្ការព្រៃនិងម្ខាងទៀតជាមុខរណារសម្រាប់អារមែកឈើ៕
0 comments:
Post a Comment