Friday, January 22, 2016

រូបមន្ត ២យ៉ាង បន្សាបការពុលអាហារ បានភ្លាមៗ ដោយធម្មជាតិ

មនុស្សទាំងអស់រស់នៅលើផែនដី អាចរស់បានដោយសារតែការទទួលទានអាហារ។ អាហារពិតជាមានសារសំខាន់ណាស់សំរាប់ទ្រទ្រង់រាងកាយរបស់មនុស្សឱ្យមានសុខភាពល្អនិងមានថាមពលខ្លាំងក្លា។ ប៉ុន្តែ អាហារមួយចំនួនក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សបានផងដែរ។ មនុស្សភាគច្រើនបានពុលអាហារដោយសារតែការទទួលទានអាហារមិនស្អាត និងមានផ្ទុកនូវសារធាតុគីមីច្រើន ដែលឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងខ្លាំង។ ការពុលអាហារ អាចបណ្តាលឱ្យមនុស្សមានរោគសញ្ញា ដូចជា៖ ក្អក ក្អួតចង្អោ កណ្តាស់ ឈឺបំពង់ ស្បែកឡើងកន្ទួលរមាស់ និង រលាកស្បែក ជាដើម។ល។ ខាងក្រោមនេះ យើងសូមណែនាំលោកអ្នក ឱ្យសាកល្បងនូវរូបមន្តធម្មជាតិ ២យ៉ាង ងាយៗអាចជួយបន្សាប ការពុលអាហារបានភ្លាមៗ និង មានប្រសិទ្ធិភាពបំផុត។ វិធីទី១៖ សូមយកផ្លែការ៉ុត ក្រឡុកយកទឹក២៥០មីលីលីត្រ លាយជាមួយនឹងទឹកថៃថាវ១០០មីលីលីត្រ និងទឹកត្រសក់ក្រឡុក ១០០មីលីលីត្រ រួចកូរចូលគ្នាឱ្យសព្វ ផឹក ១ថ្ងៃ ១ដង។ វិធីទី២៖ សូមយកទឹកក្តៅឧណ្ឌ ១កែវ លាយជាមួយនឹងទឹកក្រូចឆ្មារ ១ ភាគ ២ នៃកែវទឹក និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកវា មុនទទួលទានអាហារ ជាការស្រេច៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top