Sunday, January 17, 2016

រឿង ផ្ទៈសល់ពីសម័យលន់ណុល (ជារឿងពិតមួយ

《ផ្ទៈសល់ពីសម័យលន់ណុល》 ជារឿងពិតមួយ ដែលខ្ញុំធ្លាប់បានលឺពីបងស្រីម្នាក់ ដែលនិយាយពីពេល ដែលគាត់ទិញផ្ទៈថ្មីមួយនៅខេត្តកំពង់ធំ.... កំលុងប្រហែលជាឆ្នាំ2002 ជាពេលដែលខ្ញុំនឹងស្វាមីខ្ញុំទិញផ្ទៈបានមួយកន្លែង នៅក្នុងខេត្តកំពង់ធំ ដោយសារស្វាមីរបស់ខ្ញុំត្រូវផ្លាស់កន្លែងធ្វើការ ពីភ្នំពេញមកខេត្តកំពង់ធំ ទើបពួកយើងត្រូវប្តូទីលំនៅមករស់នៅទីនេៈ ស្របពេលដែលនាងខ្ញុំកំពុងមាន ទំងន់កូនក្នុងពោៈ5ខែ ដែលជាកូនដំបូង... ផ្ទៈនោៈត្រូវបានណែនាំដោយមិត្តភក្តិប្តីរបស់ខ្ញុំ វាជាផ្ទៈដែលសល់ពីសម័យលន់ណុន រាងសំណាស់បន្តិចតែនៅស្អាត មើលទៅដូចជាមានមនុស្សសំអាតបានល្អណាស់ មុននឹងទិញខ្ញុំបានសើបសួរអ្នកជិតខាងអំពីផ្ទៈនេៈ មានគេប្រាប់ថា ផ្ទៈនេៈជាផ្ទៈរបស់គ្រូបង្រៀននាសម័យនោៈ ដែលរស់នៅដោយប្តីប្រពន្ធ នឹងកូនស្រីក្រមុំម្នាក់ដែលជាម្ចាស់ផ្ទៈដំបូង បន្ទាប់ពីសម័យលន់ណុលរួច ក៏មានម្ចាស់ថ្មីមកទិញតែរស់នៅមិនប៉ុន្មានក៏រើចេញ ហើយក៏ទុកចោល តែយូៗម្តងក៏ឃើញម្ចាស់ផ្ទៈមកបោសសំអាត.. ពេលយប់ខ្លៈ ឃើញផ្ទៈនេៈបើកចង្កៀងផ្លុងៗ លឺសំលេងបើកទឹក ក៏ដូចជាមនុស្សនិយាយគ្នា.. អ្នកម្តុំនេៈគេនិយាយតៗ គ្នាថាផ្ទៈនេៈមានខ្មោច តែអ្នកខ្លៈថាអាចជាម្ចាស់ផ្ទៈក៏ថាបានព្រោៈ គេថាឃើញម្ចាស់ផ្ទៈប្តូមុខរហូត... តែដែលគួរចម្លែកគឺភាគច្រើនហេតុការណ៍បែបនេៈកើតឡើងនៅពេលដែលទ្វាររបងនៅចាក់សោរពីក្រៅនៅឡើយ... ........ សូមរង់ចាំទស្សនាវគ្គបន្ត... សូមមេត្តាcmm ប្រាប់ពីយោបល់ផង ព្រោៈជាលើកទីមួយ ដែលសរសេរ...

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top