Saturday, January 16, 2016
រួមភេទមួយយប់លើសពី ២ដងអាចបង្កឲ្យមានគ្រោះថ្នាក់
ប្រសិនបើអ្នកបង្ខំធ្វើការរួមភេទច្រើនជាង២ដងក្នុងមួយយប់ ទាំងបុរស និងស្ត្រីប្រាដកជាប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់ជាច្រើនដល់សុខភាពជាមិនខាន។
១. ក្រពេញប្រូស្តាត
នៅពេលដែលអ្នកធ្វើការរួមភេទច្រើនដងក្នុងមួយយប់ នោះវានិងធ្វើលិង្គរបស់អ្នកបញ្ចញទឹកច្រើន និងមានការរំញោចកន្ត្រាក់នៃសាច់ដុំលិង្គជាច្រើនទៀត។ កត្តាទាំងនេះវាអាចធ្វើឲ្យមានការកកស្ទះផ្លូវគ្រីស្តាល់ នេះហើយជាមូលហេតុដែលបង្ករឲ្យកើតជំងឺជាច្រើនដូចជា ក្រពេញប្រូស្តាត, សរសៃឈាមនាំទឹកនោម… ជាដើម។
២. ខ្សោយផ្លូវភេទ
ដើម្បីអាចរួមភេទច្រើនដងរៀងរាល់យប់ មានបុរសជាច្រើនបានប្រើថ្នាំជំនួយដើម្បីបង្កើនភាពរឹងមាំនៃលិង្គ និងបង្កើនអារម្មណ៍ផ្លូវភេទរបស់ពួកគេ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទម្លាប់ប្រើថ្នាំជំនួយទាំងនេះនៅពេលចង់រួមភេទ វានឹងបង្កឲ្យអ្នកក្លាយជាមនុស្សដែលពឹងផ្អែកវាទាំងស្រុងជារៀងរាល់ពេលសម្រាប់ការរួមភេទរបស់អ្នក។ មានមនុស្សជាច្រើន បន្ទាប់ពីបានប្រើប្រាស់ថ្នាំទាំងនេះរួច គ្មានពេលណាដែលអាចធ្វើឲ្យពួកគេអាចធ្វើជាម្ចាស់ការលើខ្លួនឯងបានទេនៃនាក់ទំនងផ្លូវភេទ។
ការរួមភេទច្រើនដងពេកក្នុងរយៈពេលខ្លី និងធ្វើឲ្យប្រដាប់បន្តពូជរបស់អ្នក ទាំងបុរស និងស្ត្រីមានសកម្មភាពកើនឡើងច្រើនដែលនាំឲ្យមានការអស់កម្លាំងហួសហេតុពេក។ នេះជាមូលហេតុដែលធ្វើឲ្យមានបញ្ហាខូចមុខងារផ្លូវភេទ និងខូចមុខងារផ្លូវភេទមុនពេលចាស់ជរា។
៤. ផលប៉ះពាល់ជំងឺផ្លូវចិត្ត
ការរួមភេទជាច្រើនដងក្នុងមួយយប់នៃកម្រិតដែលអាចឈានដល់ការសម្រេចកាមដល់ចំណុចកំពូលសម្រាប់លើកដំបូង គឺវាតែងតែមានកម្រិតទាប។ ដូច្នេះហើយទើបមានមនុស្សជាច្រើនគិតថា ពួកគេមានបញ្ហាជាមួយនឹងសមត្ថភាពផ្លូវភេទ នេះហើយជាឧបសគ្គដែលបណ្ដាលឲ្យកើតមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។
៥. រាងកាយទ្រុឌទ្រោម
ចំពោះបុរសនៅពេលដែលរួមភេទ ការប្រើប្រាស់ជាតិកាឡូរីស្មើនឹងការធ្វើលំហាត់ប្រាណនៃការដើរចម្ងាយដែលមានរយៈពេលយូរ។ ដូច្នេះប្រសិនបើអ្នករក្សាបាននូវភាពទៀងទាត់នៃការរួមភេទច្រើនដងក្នុងមួយថ្ងៃ ថាតើវានឹងធ្វើឲ្យសុខភាពរបស់អ្នកមានភាពប្រសើរឡើងមែនទេ?
វាគឺជាការលំបាកណាស់ក្នុងការទូទាត់សងជាតិកាឡូរីដែលបាត់បង់បើយើងធ្វើការសមាមាត្រជាមួយនឹងអាហារដែលបានទទួលទានប្រចាំថ្ងៃ នេះជាមូលហេតុបណ្ដាលឲ្យរាងកាយទ្រុឌទ្រោម និងចុះខ្សោយ។
៦. ការកើនឡើងហានិភ័យនៃជំងឺរោគស្ត្រី
ការកកិតម្ដងហើយម្ដងទៀតជាញឹកញាប់ពេក អាចមានឥទ្ធិពលអាក្រក់ដល់ប្រដាប់ភេទ និងបង្កើនហានិភ័យនៃជំងឺរោគស្ត្រីមួយចំនួន។ ជាធម្មតាវាអាចបង្កឲ្យមានការឆ្លងមេរោគ ដូចជាជំងឺផ្សិត…. ជាដើម។
ប្រសិនបើមិនបានព្យាបាលវាឲ្យទាន់ពេលទេ អាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់សុខភាពបន្តពូជ ឬអាចឈានដល់ការគ្មានកូនថែមទៀតផង៕
0 comments:
Post a Comment