Wednesday, January 20, 2016
វិធីងាយៗ ដើម្បីបង្ការជំងឺ មហារីកថ្លើម
មហារីកថ្លើមគឺជាអ្វី? មហារីកថ្លើមគឺមាន ន័យថាវាកើតចេញពីថ្លើមនៃជម្ងឺមហារីកដែលអាច បណ្តាល ឲ្យស្លាប់ រួមបញ្ចូលពីរប្រភេទនៃមហារីកថ្លើម ដំបូង និងមហារីកថ្លើមប្តូរ កន្លែងពីរមួយ ទៅមួយ។ ជម្ងឺមហារីកថ្លើមដំបូងគឺជាជម្ងឺមួយក្នុងចំណោមជម្ងឺដែលមាន សាច់ដុះជួប ប្រទះច្រើនជាងគេ ។ អ្នកជម្ងឺមហារីកថ្លើមភាគច្រើនគឺមនុស្សដែលមានវ័យចំនាស់អាយុចន្លោះពី 50-60 ឆ្នាំ គឺជាអាយុដែលកើត មានខ្ពស់។ ស្ថានភាពជាទូទៅ អ្នកជម្ងឺមហារីកថ្លើមបុរសគឺមានពី 7-10ដងនៃអ្នកជម្ងឺមហារីកថ្លើមស្ត្រី។ អ្នកអាចចៀសវាង និងបង្ការជំងឺនេះបាន តាមវិធីខាងក្រោម៖
១. គួរទទួលវ៉ាក់សាំងបង្ការវីរុសរលាកថ្លើមប្រភេទ B។
២. មិនទទួលឈាមពីអ្នកដទៃ លើកលែងករណីចាំបាច់។
៣. បន្ថយ ឬចៀសវាងការទទួលទានភេសជ្ជៈដែលមានជាតិស្រវឹងគ្រប់ប្រភេទ។
៤. ចៀសវាងការទទួលទានអាហារដែលមានជាតិអាហ្វាថ្លក់ស៊ីន (Aflatoxin) ដូចជា សណ្តែកដីលីង ដែលមានជាតិអាហ្វាថ្លក់ស៊ីន។
៥. គួរផ្អាកការចាក់ថ្នាំចូលសរសៃឈាម និងចៀសវាងការប្រើប្រាស់ថ្នាំញៀន ដោយការចាក់បញ្ចូលសរសៃឈាម។
៦. មិនប្រើរបស់មុតស្រួច រួមជាមួយអ្នកដទៃ។
៧. ចំពោះអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ ប្រភេទវីរុស B និង C គួរថែទាំ និងរក្សាសុខភាពឱ្យបានល្អខ្ជាប់ខ្ជួន តាមការណែនាំរបស់ គ្រូពេទ្យ។
៨. អ្នកដែលមានកត្តាប្រឈមខ្ពស់ គួរពិនិត្យឈាម ពិនិត្យការធ្វើការរបស់ថ្លើម ពិនិត្យរោគសញ្ញាមហារីក ជារៀងរាល់ ៣-៦ខែ និង ពិនិត្យអេកូថ្លើម រៀងរាល់ ៦ខែ៕
0 comments:
Post a Comment