Friday, January 15, 2016
ចំណុចទាំង៨នេះ នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សមានភាពជឿជាក់លើខ្លួនឯង
ប្រសិនបើអ្នកមិនមានភាពជឿជាក់លើខ្លួនឯងនោះទេ នោះអ្នកអាចប្រឈមនឹង ភាពភ័យខ្លាច ការព្រួយបារម្មណ៍ ស្ទាក់ស្ទើរក្នុងការចាប់យកឱកាស ហើយត្រូវការជំនួយពីខាងក្រៅច្រើន។ ចុះបើសិនអ្នកជាមនុស្សដែលជឿជាក់លើខ្លួនឯង តើនឹងមានអ្វីកើតឡើងចំពោះមនុស្សប្រភេទនេះ? ខាងក្រោមនេះជាចំណុចទាំង៨ ដែលនឹងកើតមានចំពោះបុគ្គលដែលមានភាពជឿជាក់លើខ្លួនឯង៖
១- អ្នកពិតជាអាចធ្វើអ្វីបានច្រើន
មនុស្សមួយចំនួនមិនធ្វើអ្វីដែលពួកគេត្រូវការ ឬពួកគេចង់បាន ដោយសារតែលើកឡើងនូវហេតុផលថា «ខ្ញុំមិនមានពេលធ្វើ» ។ ប៉ុន្តែ មនុស្សគ្រប់គ្នានៅលើផែនដីគឺ មានថេរវេលាក្នុងមួយថ្ងៃៗស្មើៗគ្នា មិនខុសគ្នា និងមិនប្រែប្រួល វាពិតជារឿងល្អបំផុតប្រសិនបើអ្នកនិយាយថា «ខ្ញុំអាចធ្វើបាន»។ ការជឿជាក់លើខ្លួនឯងទាមទារនូវការវិនិយោគតិចតួច និងសេរីភាពខ្លាំង ទៅលើខាងសតិអារម្មណ៍ និងខាងរាងកាយ។ ដូចដែលលោក Henry Ford បានលើឡើងថា៖ « ទោះបីជា អ្នកគិតថាអ្នកអាចធ្វើបាន ឬគិតថាអ្នកមិនអាចធ្វើបាន……គឺជាសិទ្ធរបស់អ្នក»។
២- ជំរុញឲ្យអ្នកដទៃកាន់តែមានភាពជឿជាក់លើអ្នក
នៅពេលដែលអ្នកជឿជាក់លើខ្លួនឯង នោះប្រៀបបីដូចជាអ្នកកំពុងតែកាន់នូវអំណាចដ៏មានឥទ្ធិពល។ នោះអ្នកផ្សេងនឹងចង់ជួយ និងគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់អ្នក ដែលនេះពិតជាមានសារៈសំខាន់ណាស់ប្រសិនបើអ្នកត្រូវការលូតលាស់ផ្នែកអាជីវកម្ម ឬផ្តោតលើការខិតខំណាមួយដែលតម្រូវឲ្យមានការគាំទ្រ។ ហើយពេលខ្លះអ្នកផ្សេងជឿជាក់លើអ្នក មុននឹងអ្នកជឿជាក់លើខ្លួនឯងទៅទៀត នៅពេលដែលពួកគេនិយាយទៅកាន់អ្នកថា៖ ពួកគេដឹងថាអ្នកអាចធ្វើបាន និងមិនត្រូវបោះបង់ ។ ដូចនេះចូរស្តាប់ពួកគេ ព្រោះនេះជាអ្វីដែលពួកគេបានឃើញពីអ្នក។
៣- អ្នកអាចដោះស្រាយនូវបញ្ហាច្រើនប្រភេទ
គ្មានអ្នកណាម្នាក់ចង់ទទួលបានចំណុចអវិជ្ជមានចំពោះខ្លួនឯងនោះឡើយ តែបុគ្គលដែលជោគជ័យភាគច្រើនគឺអាចទទួលយកនូវចំណុចទាំងបាន ដោយជ្រើសរើសយកចំណុចដែលមានសុពលភាព ហើយយកមកកែប្រែឲ្យកាន់តែប្រសើរឡើង។ ការជឿជាក់លើខ្លួនឯងគឺបង្កើតនូវគ្រឹះផ្លូវចិត្តដ៏រឺងមាំ ដែលមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកងាយៗនោះឡើយ ព្រោះថាអ្នកអាចបែងចែងនូវចេតនាអវិជ្ជមានទាំងនោះ។ ហើយប្រសិនបើអ្វីដែលអ្នកដទៃប្រាប់អ្នកនោះ ជាការពិត អ្នកនឹងមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីទទួលយកដោយការដឹងគុណ ហើយដាក់នៅក្នុងសមត្ថភាពរបស់អ្នកដើម្បីជាប្រយោជន៍នៅថ្ងៃខាងមុខ។
៤- ក្លាយជាមនុស្សមិនចូលចិត្តវិនិច្ឆ័យពីអ្នកដទៃ
ការវិនិច្ឆ័យ ថ្កោលទោស និងការរិះគន់ គឺបានឆ្លុះបញ្ជាំងអំពីអ្នកផ្តល់ឲ្យ មិនមែនអ្នកទទួល។ មនុស្សដែលចំណាយពេលវេលាច្រើនក្នុងការថ្កោលទោសអ្នកដទៃ ជាទូទៅចំណាយពេលតិចតួចណាស់ក្នុងការវិនិច្ឆ័យទៅលើកិច្ចការរបស់ខ្លួនឯង។ នៅពេលដែលអ្នកដាក់ចិត្តចូលទៅក្នុងជីវិត និងជម្រើសផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកនឹងបញ្ឈប់ការផ្តោតអារម្មណ៍ចាប់កំហុសទៅលើអ្នកដទៃ។ ផ្លូវដែលនាំអ្នកទៅកាន់ភាពជឿជាក់ពិតប្រាកដគឺត្រួសត្រាយអ្នកឲ្យយល់ដឹងអំពីខ្លួនឯង ទទួលយកខ្លួនឯង គុណវិបត្តិ និងអ្វីទាំងអស់ដែលអ្នកមាន។
៥- បង្កើនអំណាចនៃការតស៊ូរបស់អ្នក
មនុស្សគ្រប់រូបតែងប្រឈមនឹងពេលវេលាលំបាកច្រើន ហើយសមត្ថភាពក្នុងការក្រោកឈរ ឬបន្តជំហានទៅមុនទៀត គឺជារឿងរបស់បុគ្គលម្នាក់ៗ។ ការជឿជាក់លើខ្លួនឯងមិនមែនមានន័យថា អ្នកអាចធ្វើបាននូវរឿងគ្រប់យ៉ាង ឬល្អឥតខ្ចោះនោះទេ។ គឺមានន័យថាអ្នកទុកចិត្តលើសមត្ថភាពរបស់អ្នកដើម្បីដោះស្រាយបញ្ហា និងរក្សាគោលដៅទៅមុខ។ តែប្រសិនបើមានការជំពប់ដួល នោះនឹងបង្រៀនអ្នកឲ្យកាន់តែខ្លាំង ឬជំរុញបន្ត ដោយមានជំនឿនៅពេលបន្ទាប់កាន់តែខ្ពស់។
៦- ជាមនុស្សទាក់ទាញនូវភាពអស្ចារ្យ
ជាការពិត ការជឿជាក់លើខ្លួនឯង គឺបង្កើតនូវថាមពលវិជ្ជមាន។ ដូចនូវអ្វីដែលអ្នកបានរំពឹងទុកថាល្អបំផុត អ្នកនឹងចាប់ផ្តើមឃើញនូវអ្វីដែលកើតឡើង គឺល្អឥតខ្ជោះ ទៅតាមបំណងប្រាថ្នា នឹងគោលដៅរបស់អ្នក។ ថាមពល ទាក់ទាញនូវថាមពល វាមិនមែនជាជំនឿងុបងុលឬសំណាងនោះទេ វាជាវិធីធម្មជាតិនៅក្នុងការធ្វើការ។ អ្នកត្រូវដឹងថា អ្នកកំពុងធ្វើអ្វីដែលអ្នកត្រូវរកលទ្ធផលចុងក្រោយរបស់អ្នក ហើយរក្សាទុកក្នុងចិត្តថា « អ្វីដែលខ្ញុំធ្វើដើម្បីសម្រេចគោលដៅ នោះលទ្ធផលនឹងមករកខ្ញុំវិញ »។
៧- អ្នកនឹងក្លាយទៅជាមនុស្សមានវិន័យ
ជំនឿជាក់ក្នុងចិត្តនឹងនាំឲ្យអ្នកមានទម្លាប់ល្អប្រសើរនៅក្នុងជីវិត។ អ្នកមិនចង់ឲ្យខ្លួនឯងអាប់ឱន ដូចនេះទទួល និងជឿជាក់លើខ្លួនឯង គឺជាអំណាចដ៏ខ្លាំងក្លា ជាមួយថាមពលដ៏អស្ចារ្យ ដែលនាំឲ្យអ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់លើខ្លួនឯង។ អ្នកមិនអាចស្តីបន្ទោសអ្នកដទៃរហូតទេ ហើយក៏មិនអាចរងចាំជំនួយមកពីខាងក្រៅចាំតែមកជួយអ្នកនោះដែរ។ បុគ្គលដែលមានជំនឿយ៉ាងជ្រាលជ្រៅក្នុងខ្លួន នោះពួកគេនឹងអាចអភិវឌ្ឍន៍នូវយុទ្ធសាស្ត្រខាងក្រៅបានយ៉ាងល្អដូចគ្នា។
៨- មានសក្តានុពលសម្រាប់ទទួលបាននូវភាពជោគជ័យ
ការទាញយកប្រយោជន៏ពីជំនឿចិត្តលើខ្លួនឯង គឺប្រៀបដូចជាការប្រទះឃើញនូវផ្ទៃសមុទ្រ។ ដោយសារពេលដំបូងអ្នកធ្វើការភ្លក់ទឹក មានអារម្មណ៍ថាប្រៃ នោះជាភាពជោគជ័យដំបូងរបស់អ្នក។ បន្ទាប់មកអ្នកមានអារម្មណ៍ថាស្ទាក់ស្ទើរ តែក៏រំភើបចិត្តនៅក្នុងការចាប់ផ្តើមទទួលយក។ ទីបំផុតអ្នកគឺជានាវាដែលមានសក្តានុភាពដែលគ្មានដែនកំណត់ ដែលចង់មើលឃើញអ្វីនៅខាងមុខ។ ដូចនេះអ្នកទទួលបានមកវិញនូវសមត្ថភាពបង្កើនទំនុកចិត្តលើខ្លួនឯងកើនឡើង ដើម្បីទទួលបានភាពជោគជ័យនាពេលអនាគត។
ប្រភព៖Thebnews
0 comments:
Post a Comment