ក្លឹប Buriram United នឹងប្រកួតមិត្តភាពជាមួយ Cambodian All Stars នៅថ្ងៃស្អែកវេលាម៉ោង៦:៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។ ក្រុមថៃមួយនេះនឹងមកដល់កម្ពុជានៅល្ងាចម៉ោង៤:២៥នាទី ថ្ងៃសុក្រនេះ ដោយពួកគេបានហ្វឹកហាត់យ៉ាងគ្រប់គ្រាន់នៅទឹកដីថៃ មុនឡើងយន្តហោះមកកម្ពុជា។
មុនការមកដល់នោះដែរ Facebook ផ្លូវការរបស់ Buriram United បានសរសេរប្រាប់ដល់អ្នកគាំទ្រទាំងអស់ថា កុំភ្លេចមកចូលរួមទស្សនាការប្រកួតរបស់ពួកគេនៅទឹកដីខ្មែរ ដោយសំបុត្រមានលក់ត្រឹមតែ២ដុល្លារ និង១ដុល្លារប៉ុណ្ណោះ ដើម្បីយកប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ទន្ទឹមនឹងនេះដែរ Buriram ក៏បានបញ្ជាក់ទៀតថា ការប្រកួតនេះក៏មានការសម្ដែងពីតារាចម្រៀង ខេម, មាស សុខសោភា និងឆាយ វិរយុទ្ធទៀតផង។
ងាកមកខាងអ្នករៀបចំកម្មវិធី សហព័ន្ធបាល់ទាត់កម្ពុជាសហការជាមួយទូរទស្សន៍ PNN កំពុងតែញាប់ដៃញាប់ជើងជាខ្លាំង ដើម្បីធ្វើឱ្យការប្រកួតមួយនេះមានលក្ខណៈស្ដង់ដា ត្រូវចិត្តអ្នកគាំទ្រទាំងអស់។ ដោយកាលពីព្រឹកមិញនេះ គេឃើញមានការតំឡើងផ្ទាំង LED យ៉ាងធំមួយទៀត ដើម្បីទុកចាក់ផ្សាយការប្រកួតនៅក្នុងកីឡដ្ឋានជាតិតែម្ដង។ ហើយកាលពីយប់មិញនេះដែរ សហព័ន្ធបាល់ទាត់កម្ពុជា ក៏បានសាកភ្លើងពណ៌រួចជាស្រេចផងដែរ។
0 comments:
Post a Comment