Wednesday, January 20, 2016

ល្បិចប្រើ FACEBOOK ១០ចំណុចដែលអ្នកគួរតែចេះ

លោកអ្នកប្រហែលតែងឆែកមើល Facebook ញឹកញាប់ក្នុងមួយថ្ងៃៗ ប៉ុន្តែតើអ្នកដឹងនូវមុខងារ និងលក្ខណៈពិសេសអាថ៌កំបាំងមួយចំនួនរបស់បណ្ដាញសង្គមដ៏មានប្រជាប្រិយភាពនេះឬទេ? ខាងក្រោមនេះគឺជា តិចនិកប្រើ Facebook ១០ចំណុចដែលអ្នកគួរតែចេះ៖ ១) ជ្រើសរើស profile និង page ដែលអ្នកមិនចង់មើលរំលង ការធ្វើបច្ចុប្បន្នភាពនៃ News Feed របស់អ្នក
ប្រសិនបើមាន friend និង page ជាក់លាក់ទាំងឡាយណា ដែលអ្នកចង់ឃើញមុនគេនៅលើ News Feed របស់អ្នក ដូច្នេះអ្នកអាចជ្រើសរើស friend និង page ទាំងនោះនៅក្នុងកម្មវិធី Facebook app នៅលើទូរស័ព្ទ។ សូមចូលទៅ “Settings” ក្នុង “More” ដែលស្ថិតនៅផ្នែកខាងក្រោមនៃកម្មវិធី រួចហើយចូលទៅ “News Feed Preferences” ដើម្បីចាប់ផ្ដើម។ ដូច្នេះ friend និង page ដែលអ្នកបានធ្វើកំណត់សម្គាល់ (mark) ដើម្បីឱ្យបង្ហាញដល់អ្នកមុនគេនោះ នឹងមានសញ្ញាផ្កាយពណ៌ខៀវសម្គាល់។ ២) ឈប់ចង់ឃើញ រឿងរ៉ាវ ឬមាតិកាផ្សេងៗនៃ friend ណាម្នាក់ នៅលើ News Feed របស់អ្នក ប៉ុន្តែមិនចង់ Unfriend
ប្រសិនអ្នកចង់ឈប់ឃើញ post របស់នរណាម្នាក់នៅលើ News Feed របស់អ្នកតទៅទៀត ប៉ុន្តែមិនចង់ Unfriend អ្នកនោះ ដូច្នេះអ្នកអាច unfollow ពួកគេ ដើម្បីលាក់រាល់សកម្មភាពផ្សេងៗរបស់គេ។ អ្នកអាច Unfollow ដោយចូលទៅ Profile របស់អ្នកនោះ រួចហើយចុចលើ “Following”ដែលនៅក្រោមរូប profile របស់គេ ហើយចុច “Unfollow” ដើម្បីឈប់ឃើញ post របស់ពួកគេ។ បើនៅលើកុំព្យូទ័រ Desktop ត្រូវចុចលើសញ្ញាក្បាលព្រួញចុះក្រោម (drop down arrow) រួចរើសយក Unfollow។ ៣) មើលសកម្មភាព Facebook របស់អ្នក នៅថ្ងៃដូចគ្នាកាលពីឆ្នាំចាស់ៗ
មុខងារ “On This Day” របស់ Facebook បង្ហាញឱ្យអ្នកឃើញនូវសកម្មភាពរបស់ខ្លួនលើបណ្ដាញសង្គម នៅថ្ងៃដូចគ្នា កាលពីឆ្នាំចាស់ៗ។ អ្នកអាចមើលឃើញសកម្មភាព “On This Day” បាន ហើយអាចស្វែងរកមុខងារនេះពីតំណភ្ជាប់ Facebook.com/onthisday។ Facebook ថែមទាំងអាចឱ្យអ្នកលាក់ friend ណាម្នាក់នូវសកម្មភាពអតីតកាលបាន។ ៤) សកម្មភាពភ្ជាប់ចូល Log របស់អ្នក បង្ហាញអ្វីទាំងឡាយដែលអ្នកបាន Like, Share និង comment កាលពីកន្លងមក
សកម្មភាពភ្ជាប់ Activity Log របស់អ្នកនៅលើ Facebook នឹងចងក្រងនូវសកម្មភាពទាំងឡាយរបស់អ្នក នៅលើបណ្ដាញសង្គម។ វាងាយស្រួលដល់អ្នកក្នុងការភ្ជាប់នៅលើ profile របស់អ្នក ទាំងនៅលើកម្មវិធីទូរស័ព្ទ និងនៅលើកុំព្យូទ័រ Desktop។ ៥) ឃើញអ្វីដែលជារឿងល្អៗនៅលើ News Feed របស់អ្នក ប៉ុន្តែពុំមានពេលនឹងមើលភ្លាមៗ? អ្នកអាច save ដើម្បីងាយស្រួលមើលនៅពេលក្រោយៗ
អ្នកអាច save តំណភ្ជាប់កំណត់សម្គាល់ (bookmarked link), Video, Photo និងអ្វីផ្សេងៗទៀត ដើម្បីងាយស្រួលបើកមើលឡើងវិញនៅពេលទំនេរ។ ដើម្បីបើកមើល ត្រូវចូលទៅ More នៃកម្មវិធី Facebook app។ ៦) ទទួលព័ត៌មានទាន់ហេតុការណ៍ដែលកំពុងពេញនិយមលើ Facebook
គឺងាយស្រួលនោះទេ ដោយអ្នកគ្រាន់តែចុចលើប្រអប់ Search នោះមាតិកាដែលកំពុងពេញនិយមនឹងបង្ហាញជាទម្រង់ list ដូចក្នុងរូប។ ៧) កែកុន (Edit) Post ឬ Comment
នៅលើ comments និង Post របស់ Facebook អាចឱ្យអ្នកកែកុនខ្លឹមសារបាន ដោយមិនចាំបាច់លុបចោល ទើបសរសេរឡើងវិញនោះឡើយ។ ចុចលើក្បាលព្រួញចុះក្រោម ដែលស្ថិតនៅផ្នែកខាងស្ដាំនៃ Post រួចហើយចុចលើ Edit Post។ ប្រសិនចង់កែកុន Comment ត្រូវចុចលើរូប icon ខ្មៅដៃតូច ដើម្បី delete ឬ edit។ បើចង់ edit ឬ delete នូវ Comment ពីកម្មវិធី Facebook app ត្រូវចុចសង្កត់ឱ្យជាប់នៅលើ comment នោះ។ ៨) នៅពេលអ្នក share នូវ Post អ្នកអាចធ្វើការលាក់មិនឱ្យ friend ណាម្នាក់មើលឃើញបាន
Post នៅលើ Facebook របស់អ្នក អាចត្រូវគេ share ឃើញដល់ friends របស់អ្នកបាន គឺ friend និង friend របស់ friend តគ្នា ឬជានរណាម្នាក់ដែលបើកមើល profile របស់អ្នក។ អនុវត្តលើ Desktop៖ អ្នកអាចជ្រើសរើសជម្រើស share រួចហើយចុចលើក្បាលព្រួញចុះក្រោម ហើយចុច More Option និងចុចលើ Custom ដើម្បីបង្ហាញ Custom Privacy សម្រាប់កំណត់ Share with និង Don’t share with។ Share with ជា friend ដែលអ្នកចង់ចែករំលែកជាមួយ ដោយត្រូវវាយបញ្ចូលឈ្មោះ ហើយ Don’t share with គឺជា friend ដែលអ្នកមិនចង់ចែករំលែកជាមួយ។ ៩) កំណត់ចំនួន notification ដែលអ្នកចង់ទទួលបាន
អ្នកអាច កំណត់នូវប្រភេទនៃ notification ដែលចង់ទទួលបានពី Facebook។ អ្នកអាចកំណត់ notification ដោយចូលក្នុង Settings → Account Settings → Notifications ហើយចុចលើវាដើម្បីធ្វើការបិទឬបើក។ ១០) បញ្ឈប់ការស្នើពី friend ហៅឱ្យលេងហ្គេម Candy Crush ឬហ្គេមដទៃទៀត
មានវិធីមួយក្នុងការបញ្ឈប់ការរំខានពី Game ជាច្រើនដែលទទួលការស្នើសុំពីមិត្តភក្ដិ។ នៅក្នុង App របស់ Facebook សូមចូលទៅកាន់ More → Setting → Account Setting → Notifications → Mobile → រួចដកសញ្ញាគ្រីសលើ Application Invites។

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top