Monday, January 18, 2016
តារាសម្ដែងថៃ Por Thridsadee ទទួលមរណៈភាព នៅថ្ងៃនេះ
តាមលិខិតប្រកាសរបស់មន្ទីរពេទ្យ Ramathibodi បានប្រកាសកាលពីម៉ោង២រសៀលនេះថា តារាសម្ដែងថៃ Thridsadee “Por” Sahawong បានទទួលមរណភាព កាលពីម៉ោង១១:៥០ព្រឹក ក្រោយរងគ្រោះដោយជំងឺគ្រុនឈាមកម្រិតធ្ងន់រយៈពេលពីរខែ។ នៅពេលដែល Por ស្លាប់គឺមានប្រពន្ធ កូននិងគ្រួសារនៅក្បែរទាំងអស់។
លោក Por Thridsadee ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីថ្ងៃទី៩ ខែវិច្ឆិកា។ ក្រោយមកលោកត្រូវគ្រូពេទ្យកាត់ជើងខាងឆ្វេង និងសួតខាងឆ្វេងចោល ដើម្បីការពារការឆ្លងមេរោគ។ លោកក៏បានឆ្លងកាត់ការវះកាត់ពោះវៀនធំផងដែរ។ Por បានទទួលមរណភាពនៅព្រឹកមិញនេះ ក្រោយសួតខាងស្ដាំបានឆ្លងមេរោគធ្ងន់ធ្ងរ ហើយរាងកាយរបស់លោកលែងទទួលកាព្យាបាល។
Por គឺជាតារាសម្ដែងប្រចាំទូរទស្សន៍លេខ៣ថៃ ដោយចាប់ផ្ដើមសម្ដែងនៅប៉ុស្តិ៍នេះដំបូងក្នុងឆ្នាំ២០០៥។ តារាកើតក្នុងខេត្ត Buriram រូបនេះមានបងប្អូន៣នាក់ ដោយគេជាកូនច្បង និងមានប្រពន្ធឈ្មោះ Bow Vanda និងមានកូនស្រីម្នាក់ឈ្មោះ Mali ។ Por បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Chandrakasem Rajabhat University ៕
0 comments:
Post a Comment