Saturday, January 16, 2016

Romantic Love Story រឿង: សៀវភៅអូនបងអ្នកអាន (Your Book I read)

រំលឹកដល់កាលពីប្រាំបីឆ្នាំមុននៅឆ្នាំ2007 ខ្ញុំគ្រាន់តែជានិសិត្សឆ្នាំទីមួយនៃសកលវិទ្យាល័យមួយប៉ុន្នោះ តែឥឡូវជាប្រធានផ្នែកក្នុងក្រុមហ៊ុនឯកជនមួយ។ នឹកដល់កាលនោះខ្ញុំតែងតែទៅអានសៀវភៅនៅបណ្តាល័យ ហើយពេលខ្លះនៅពេលដែលបណ្តាល័យមានសិស្សច្រើនពេក ខ្ញុំក៏ទៅអង្គុយនៅហាងកាហ្វេទំនើបមួយកន្លែង ប៉ុន្តែមិនសូវហ៊ានទៅទីនោះញឹកញាប់ទេព្រោះថវិកាមានកំណត់។ ខ្ញុំនៅចាំបានថាមានថ្ងៃមួយនៅពេលដែលខ្ញុំទៅអានសៀវភៅនៅហាងកាហ្វេនោះគឺមានភ្ញៀវច្រើនណាស់ រកកន្លែងអង្គុយសឹងមិនបាន។ ប៉ុន្តែសំណាងល្អមានតុមួយនៅក្បែរកន្លែងខ្ញុំឈរ គេទើបតែគិតលុយចេញ ដូច្នេះខ្ញុំក៏បានអង្គុយនៅតុនោះតែម្តង។ ហើយវាក៏ជារឿងចែដន្យផងដែរដែលមាននារីម្នាក់មកចាប់តុរួមគ្នាជាមួយខ្ញុំ: ប: មកម្នាក់ឯងទេមែនអត់? ស: ចា.. ចុះខ្លួនឯងមកប៉ុន្មាននាក់ដែរ? បើម្នាក់ឯងទេអោយខ្ញុំអង្គុយមួយចំហៀងផង។ ខ្ញុំអង្គុយមិនយូទេ ម៉េចដែរ..បានអត់? ប: ចុះមានអ្នកណាថាអីអង្គុយមក។ និយាយចឹងពេលនោះពឹតជាមិនបានចាប់អារម្មណ៍ថានាងស្អាតនោះទេព្រោះដៃនិងភ្នែកកំពុងមើលសៀវភៅ។ មិនទាន់តាំងបានសួរនាំនាងច្រើនផងនាងទៅបាត់ដោយភ្លេចទាំងយកសៀវភៅនាងទៅជាមួយផងដែរ។ ខ្ញុំក៏យកសៀវភៅនាងមកបើកមើលក្រែងមានពត៍មានរបស់នាង នឹងអាលយកអោយនាងវិញ តែវាជាសៀវភៅពុម្ភ ហើយគ្មានពត៌មានឬអាស័យដ្ធានអ្នកប្រើនោះទេ គឺមានត្រឹមតែឈ្មោះនាង និងរូបកំនូរថ្លុុកកំប្លែងដែលនាងគូសវៀសប៉ុន្នោះ។ ពេលនោះខ្ញុំគិតថានឹងយកវាទៅផ្ញើទុកនឹងម្ចាស់ហាង ប៉ុន្តែក៏ប្តូរចិត្តវិញព្រោះពេលដែលមើលរូបគំនូដែលនាងគូសខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត រួចក៏ចង់យកវាមករៀនគូសផងដែរ។ កន្លងបានមួយសប្តាហ៍ខ្ញុំទៅហាងកាហ្វេនោះម្តងទៀតដោយប៉ងក្នុងចិត្តថា “ប្រសិនជាបានជួបនាងម្តងទៀត ខ្ញុំនឹងប្រគល់សៀវភៅអោយនាងវិញ រួចសុំនាងអោយបង្រៀនគូសរូបកំប្លែងៗនោះតែម្តង”។ ប៉ុន្តែអ្វីៗគឺខុសពីការគិតខ្ញុំស្រលះតែម្តង គឺខ្ញុំបានទទួលកូនសំបុត្រមួយពីហាងកាហ្វេនោះ។ សេចក្តីសំបុត្រ៖៏ “នាងខ្ញុំបានបាត់សៀវភៅមួយនៅហាងកាហ្វេនេះ ប្រសិនបើលោកអ្នករើសបានសូមទាក់ទងមកនាងខ្ញុំតាមរយះទូរស័ព្ទលេខ..010 កាតិបកាមុំកាចាស់អាត់..Anchor !!”។ ខ្ញុំក៏សាកល្បង Call ទៅនាងប៉ុន្តែគ្មានអ្នកលើកសោះ រួចក៏ផ្ញើសារទៅនាងថា “តើកន្និថាមែនអត់?”.. តែអត់មានអ្នកតបអាលីង។ ពីរបីថ្ងៃក្រោយមក…នៅពេលយប់ខ្ញុំក៏បានទទួលសារពីនាងតបមកវិញថា “ពីណាគេហ្នឹង ម៉េចបានស្គាល់លេខខ្ញុំ?” ខ្ញុំក៏ប្រាប់នាងតាមដំនើរសាច់រឿងទៅ។ យើងក៏ចាប់ផ្តើមរាប់អានគ្នាប៉ុន្តែមិនដែលបានជួបគ្នាម្តងទៀតទេព្រោះគាប់ជួនពេលនោះខ្ញុំនៅឯខេត្ត រីឯនាងវិញគឺត្រូវធ្វើដំនើរទៅបន្តការសិក្សានៅឯក្រៅប្រទេស។ នាសម័យកាលនោះហ្វេសបុកមិនទាន់ល្បីទេដូច្នេះខ្ញុំមិនដឹងទាក់ទាងនាងតាមណានោះដែរ។ ក្រោយមកយើងក៏ខានបានទាក់ទងគ្នាអស់រយះពេលយ៉ាងយូរ “អឺម..(ដកដង្ហើមធំ).. រាល់ពេលដែលនឹកដល់សំលេងនាងខ្ញុំតែងតែយកសៀវភៅនាងមកមើល ជាពិសេសគឺរូបថ្លុុកទាំងនោះ” ពេលនេះគឺសៀវភៅអូនបងអាន។ មកដល់ពេលនេះគឺឆ្នាំ 2012 ទៅហើយ..តាមមើលនាងប្រហែលជាភ្លេចខ្ញុំបាត់ទៅហើយ..ហើយក៏ប្រហែលជាភ្លេចសៀវភៅនាងខ្លួនឯងទៀតផង។ ក្នុងឆ្នាំនេះដែរខ្ញុំទទួលបានមុខដំណែងថ្មីជាប្រធានផ្នែកក្នុងក្រុមហ៊ុនមួយ។ តាមពិតទៅវាគួរតែជារឿងដែលសប្បាយចិត្ត តែហេតុអីក៏ខ្ញុំមានអារម្មណ៍ថាធម្មតាៗទៅវិញ ឬមួយក៏ខ្ញុំកំពុងគិតដល់នារីម្នាក់នោះ? តែដូចជាមិនត្រូវទេព្រោះសូម្បីតែមុខគេក៏ខ្ញុំភ្លេចទៅហើយដែរ គឺស្គាល់តែរូបកំប្លែងដែលនាងគូសវៀសក្នុងសៀវភៅប៉ុន្នោះ។ នៅថ្ងៃមួយមានមិត្តភក្ត្រខ្ញុំម្នាក់បាននែនាំអ្នកខ្ញុំលេងហ្វេសប៊ុកហើយផុសរូបកំប្លែងទាំងនោះទៅព្រោះវាជាអ្វីដែលខ្ញុំចង់ធ្វើយូមកហើយ។ បន្ទាប់ពីបង្កើតរួចខ្ញុំក៏ចាប់ផ្តើមមានមិត្តភក្ត្រច្រើនព្រោះរាល់រូបតុក្កតាកំប្លែងទាំងនោះគឺតែងតែមានមិត្តភក្ត្រខំមិននិងឡែកជាប់ជានិច្ច។ ក្នុងចំណោមមិត្តភក្ត្រក្នុងហ្វេសបុកខ្ញុំទាំងអស់គឺមាននារីម្នាក់ចូលចិត្តឆាតមកលេងជាមួយខ្ញុំព្រោះនាងក៏ជាអ្នកចូលចិត្តគូររូបដូចគ្នា។ ប៉ុន្តែយើងទាំងពីមិនដែលជួបគ្នាទេព្រោះនាងនៅស្រុកអាមេរិក តែនាងតែងតែប្រាប់ខ្ញុំថានៅថ្ងៃមួយនាងនឹងមកលេងស្រុកខ្មែរហើយយើងទាំងពីរនឹងបានជួបគ្នា។ ខ្ញុំចាប់ផ្តើមលួចស្រលាញ់នាងតាំងពីពេលណាក៏មិនដឹងព្រោះតែងតែសេវរូបនាងទុកក្នុងទូរស័ព្ទជានិច្ច “ខ្ញុំពិតជាចូលចិត្តស្នាមញញឹមនាងណាស់”។ ប៉ុន្តែយើងទាំងពីរប្រហែលបានត្រឹមជាមិត្តភក្ត្រប៉ុន្នោះព្រោះនាងមានសង្សាររួចទៅហើយ។ ក្រោយមកក្នុងឆ្នាំ2013 ខ្ញុំបានជួបនាងដូចដែលអ្វីនាងសន្យា ហើយក្រោយមកទំនាក់ទំនាងយើងចាប់ផ្តើមរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់មានថ្ងៃមួយខ្ញុំឆាតទៅប្រាប់នាងថា “អាយឡោបយូ”។ នាងតបមកវិញថា “អរគុណដែលស្រលាញ់ខ្ញុំ ប៉ុន្តែខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចហើយ។ ខ្ញុំចូលចិត្តអ្នកព្រោះអ្នកមានអ្វីដែលដូចខ្ញុំ គឺចូលចិត្តគូសរូបដូចគ្នា”។ មួយខែទៀតនាងនឹងត្រលប់ទៅអាមេរិកវិញ ប៉ុន្តែមុននឹងនាងត្រលប់ទៅវិញនាងសូមអោយខ្ញុំជូននាងទៅកន្លែងមួយ។ នៅពេលដែលទៅដល់កន្លែងនោះ ខ្ញុំពិតជាភ្ញាក់ផ្អើមែនទែនប៉ុន្តែមិនបានបញ្ចេញកាយវិការអ្វីប្រាប់នាងទាំងអស់។ ស: ខ្ញុំចូលចិត្តតុកាហ្វេមួយនេះ ព្រោះកាលពីមុនខ្ញុំចូលចិត្តមកអង្គុយលេង និងគូសរូបនៅទីនេះ។ ប: អូរ..ហើយជួបមនុស្សប្រុសម្នាក់ដែលមុខឌឺៗមែនអត់? ស: ហា..ម៉េចក៏ដឹង? កុំប្រាប់ថាម្នាក់នោះគឺលោកណា..ព្រោះវាជារឿងចែដន្យណាស់បើចឺងមែន។ ប: ចុះបើជាខ្ញុំមែន ជឿអត់?…(ខ្ញុំមើលមុខនាងដោយកែវភ្នែកចំឡែក រួចងាកមកវិញ) ខ្ញុំនិយាយលេងទេ។ ស: ចេះសុីអារម្មណ៍ទៀតពូ..។ បើយើងជាគេម្នាក់នោះមែន ចឹងក៏ត្រូវជាសង្សារខ្ញុំដែរ។ ប: ចេះសុីអារម្មណ៍ដែរហ្នឹងហាយើងហ្នឹង ចុះបើខ្ញុំមែនព្រមរៀបការជាមួយអត់ចឹង? ស: អឺម..អឹម..មិនអាចទេ តែបើមានអីមកបញ្ចាក់ប្រហែលជាអាច។ ប: ខ្ញុំសួរថាព្រមឬមិនព្រម? មិនមែនប្រហែលទេ។ ស: មានអីព្រមក៏បាន (នាងសើចញឹមៗ) តែគ្មានផ្លូវទេមើលទៅនោះ។ ខ្ញុំក៏ដើរទៅយកសៀវភៅនិងសំបុត្រក្នុងឡានមក ហើយប្រគល់អោយនាងមើល។ នៅពេលនោះនាងញញឹមទាំងទឹកភ្នែកដោយនឹកស្មានមិនដល់ថា “គេម្នាក់នោះពិតជាខ្ញុំមែន” ក្រោយមកនាងក៏យល់ព្រមនៅសំនើររបស់ខ្ញុំ ហើយយើងក៏បានរៀបការនឹងគ្នា៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top