Friday, January 22, 2016

គន្លឹះ​ទាំង ៩ ​ក្លាយ​ជា​សេដ្ឋី​ ពី​លោក Sam Walton ម្ចាស់​ក្រុមហ៊ុន​លក់​រាយ​ធំ​បំផុត​លើ​លោក WalMart

១) មើល​ពី​គំរូ​នៃ​ភាព​ជោគជ័យ​របស់​បុគ្គល​ដទៃ ៖ ដូច​អ្នក​ដឹង​ហើយ​ថា​វិធី​មួយ ដែល​បុគ្គល​មួយ​ធ្វើ​ហើយ​ទទួល​បាន​ជោគជ័យ មិន​ប្រាកដ​ថា​អ្នក​អាច​ទទួល​បាន​ជោគជ័យ​របស់​ខ្លួន ជាមួយ​នឹង​វិធី​របស់​ពួក​គេ​ឡើយ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​មើល​ឲ្យ​បាន​ច្រើន​ពី​វិធី​ដើម្បី​ទទួល​​ជោគជ័យ​ របស់​បុគ្គល​ល្បី​ដោយ​ពេល​ខ្លះ​អ្នក​អាច​យក​វិធី​មួយ​ដែល​មាន​ភាព​ស៊ី​គ្នា​ជាមួយ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ ចេញ​ក្នុង​ចំណោម​វិធី​ជោគជ័យ​ទាំង​ឡើយ​របស់​ពួក​គេ​ដែល​អ្នក​មើល​ឃើញ។ ២) ត្រូវ​ធ្វើ​ការ​រួម​គ្នា ៖ ទោះ​បី​ជា​អ្នក​មាន​ទស្សនៈ​វែង​ឆ្ងាយ មាន​យុទ្ធសាស្ត្រ​ខ្ពស់ ផុត​ពី​គូប្រជែង តែ​មិន​ប្រាកដ​ថា​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ឡើយ។ បុគ្គល​ជំនាញ​ បុគ្គល​ដែល​មាន​វិជ្ជា​ជីវៈ​គឺ​ជា​ផ្នែក​មួយ​សំខាន់​ដើម្បី​សាង​នូវ​ភាព​ជោគជ័យ​ឲ្យ​អ្នក ដូច្នេះ​អ្នក​គួរ​តែ​ចេះ​ប្រមូល​ផ្តុំ​មនុស្ស​ដែល​មាន​ទេពកោសល្យ​ទាំង​ឡាយ​ឲ្យ​មក​នៅ​ជុំវិញ​ខ្លួន​អ្នក។ ៣) បង្កើត​ក្រុមហ៊ុន​ឲ្យ​នៅ​លើ​មនុស្ស ៖ ក្រុមហ៊ុន​មួយ​រីក​ចម្រើន​ គឺ​ពឹង​ផ្នែក​ការ​ប្រឹង​ប្រែង​ធ្វើ​ការងារ​រួម​គ្នា​របស់​បុគ្គលិក​និមួយៗ​ ដូច្នេះ​អ្នក​ត្រូវ​ ចេះ​ឲ្យ​តម្លៃ​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ជា​សសរ​ស្ដម្ភ​ដើម្បី​ទ្រ​ក្រុមហ៊ុន។ ៤) បុគ្គល​ឆ្នើម​យក​ចិត្ត​ទុកដាក់​លើ​មនុស្ស ៖ មេដឹកនាំ​ដែល​ពូកែ មេដឹកនាំ​ដែល​ឆ្នើម គឺ​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ក្រោម​បង្កាប់​ ចូល​រួម​ដោះ​ស្រាយ​បញ្ហា លើក​ទឹក​ចិត្ត និង​ចូល​រួម​អបអរ​នៅ​ពេល​នរណា​មួយ​ទទួល​បាន​ភាព​ជោគជ័យ​ជា​របស់​ខ្លួន។ ៥) ត្រូវ​ហ៊ាន​ប្រថុយ ៖ គ្មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ​អាច​កើត​ឡើង​នោះ​ទេ ប្រសិន​បើ​អ្នក​មិន​ហ៊ាន​ប្រថុយ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ ការ​ប្រថុយ​មិន​មែន​ជា​ការ​លះ​បង់​ឡើយ តែ​វា​ជា​ការ​ដក​ពិសោធន៍​សម្រាប់​អ្នក ឲ្យ​ដឹង​ថា​វិធី​ណា​មួយ​ដែល​ដំណើរ​ការ និង វិធី​ណា​មួយ​ដែល​មិន​ដំណើរ​ការ។ ៦) ផ្ដោត​សំខាន់​លើ​អ្វី​មួយ​ដែល​ជា​របស់​ល្អ​បំផុត​របស់​ខ្លួន ៖ នៅ​ពេល​ដែល​អ្នក​ដឹង​ថា​អ្នក​កំពុង​មាន​ភាព​ខ្លាំង​លើ​អ្វី​មួយ​ហើយ​នោះ អ្នក​គួរ​តែ​បន្ត​អនុវត្ត​បន្ថែម​ទៀត ព្រោះ​ការ​បន្ត​ធ្វើ​អ្វី​ដែល​ជា​ភាព​ខ្លាំង​របស់​ខ្លួន ជួយ​សំលៀង​នូវ​របស់​នោះ​កាន់​តែ​មុត​ស្រួច​ថែម​ទៀត។ ៧) កំណត់​គោល​ដៅ ៖ ការ​កំណត់​គោលដៅ​ជា​ផ្នែក​មួយ​សំខាន់​ដើម្បី​ដើរ​ដល់​ភាព​ជោគជ័យ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​មើល​ដឹង​ពី​សកម្មភាព​របស់​ខ្លួន ថា​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ និង កំពុង​តែ​ស្ថិត​នៅ​ចំណុច​ណា​នៅ​លើ​គោលដៅ​ដែល​អ្នក​បាន​កំណត់​។ ៨) ត្រូវ​មាន​ទស្សនៈ​វិស័យ ៖ ទស្សនៈ​វិស័យ​ជា​កត្តា​ដែល​ជំរុញ​មនុស្ស​ឲ្យ​វិវឌ្ឍ​ខ្លួន​ឥត​ឈប់​ឈរ​ មនុស្ស​គ្មាន​ទស្សនៈ​វិស័យ​ មិន​អាច​រីក​ចម្រើន​ទៅ​មុខ​បាន​ឡើយ ព្រោះ​ទស្សនៈ​វិស័យ​អាច​ឲ្យ​មនុស្ស​មើល​ឃើញ​ពី​ព្រឹត្តិការ​នៃ​អនាគត​កាល​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចេះ​ត្រៀម​រៀប​ចំ​ខ្លួន​ជា​មុន​ដើម្បី​ធ្វើ​វា។ ៩) រក្សា​សន្យា​របស់​ខ្លួន ៖ មនុស្ស​នឹង​បាត់​នូវ​គុណ​តម្លៃ​ខ្លួន​ឯង ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ឲ្យ​នរណា​ម្នាក់​ច្រើន​លើក​ច្រើន​សារ ចំពោះ​អ្វី​ដែល​ខ្លួន​បាន​សន្យា​ចំពោះ​ពួក​គេ។ ផ្ទុយ​មក​វិញ​មនុស្ស​នឹង​កាន់​តែ​មាន​តម្លៃ​នូវ​ពេល​ដែល​ខ្លួន​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ទៅ​តាម​ពាក្យ​សម្តី​របស់​ខ្លួន។

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top