Tuesday, January 19, 2016

អាថ៌កំបាំង​ពីក្រោយ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Apple (​មាន​វីដេអូ​)

វា​មិនមែន​ជាការ​ចៃដន្យ​ទេ​ដែល​ក្រុមហ៊ុន Apple មាន​ភាព​ល្អិតល្អន់ នឹង​លម្អិត​បំផុត​នៅ​រាល់​ហាង​លក់​របស់ខ្លួន​នូវ​ការ​រចនា​ដោយ​អ្នកជំនាញ​ក្នុងការ​ផ្តល់នូវ​សេវា​បំរើ​អតិថិជន ដែល​នឹងធ្វើ​ឲ្យ​អ្នក​ទាំងអស់គ្នា​ចំណាយ​ថវិកា​រលើ​ផលិតផល​មានតម្លៃ​របស់​ពួកគេ​។​ ​លោក Carmine Gallo អ្នកជំនាញ​លើ​ការបណ្តុះបណ្តាល​និយោជិត​របស់​ក្រុមហ៊ុន Apple បាន​ប្រាប់​ពី​គន្លឹះ​សម្ងាត់​នៅ​ពីក្រោយ​សេវា​បម្រើ​អតិថិ​ជ​នេ​បស់​ម៉ាក​យីហោ​ដ៏​ល្បី​មួយ​នេះ​។ ខាងក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ Apple ៖ អេ : វិធីសាស្ត្រ​ផ្ទាល់ខ្លួន​ដោយ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​អតិថិជន​ ​ភី : អង្កេត​មើល​រាល់​ករណី ដើម្បី​យល់​ពី​តម្រូវការ​របស់​អតិថិជន​ ​ភី : ផ្តល់នូវ​ដំណោះស្រាយ​សម្រាប់​អតិថិជន​ដើម្បី​យក​ត្រលប់​ទៅវិញ​នៅថ្ងៃនេះ​ អិ​ល : ស្តាប់ នឹង​ទទួលយក ហើយ​ដោះស្រាយ​រាល់​បញ្ហា​ឬ​ការព្រួយបារម្ភ​របស់​អតិថិជន​ ​អ៊ី : បញ្ចប់​ជាមួយ​ការគោរព​លា​ដោយ​ពេញចិត្ត នឹង​ការ​អ​ញ្ចើ​ញ​ឲ្យ​ត្រឡប់មកវិញ​ម្តងទៀត​

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top