Sunday, January 17, 2016
តើស្ត្រីចូលចិត្តរួមភេទនៅថ្ងៃណា?
ការរួមភេទ គឺជារឿងមួយមិនអាចខ្វះបានសម្រាប់ជីវិតប្តី-ប្រពន្ធគ្រប់រូប ប៉ុន្តែតើបងបុរសៗដឹងទេថា តើស្ត្រីៗជាដៃគូស្នេហានិយមរួមភេទនៅថ្ងៃណាដែរ? មានមនុស្សមួយចំនួនយល់ឃើញថា ថ្ងៃចន្ទគឺជាថ្ងៃមួយដែលសោកសៅបំផុតសម្រាប់ការរួមស្នេហា ប៉ុន្តែបើតាមការស្ទង់មតិ របស់ទស្សនាវដ្តី Lift បានឲ្យដឹងថា គ្មាននារីណាម្នាក់ក្នុងចំណោមនារី១៥០០នាក់ ដែលគេធ្វើការស្ទង់មតិឆ្លើយថា ថ្ងៃចន្ទជាថ្ងៃមិនល្អឡើយ។ ផ្ទុយទៅវិញ៧៧ភាគរយនៃស្ត្រីទាំងអស់នេះបាននិយាយថា ពួកគេរួមភេទនៅថ្ងៃចន្ទច្រើនជាងថ្ងៃណាៗទាំងអស់។ ថ្ងៃពុធក៏មិនធម្មតាដែរសម្រាប់ការរួមស្នេហា។ ស្ត្រីចំនួន៦៨ ភាគរយដែលបានចូលរួមក្នុងការស្ទង់មតិបានឲ្យដឹងថា ពួកគេនិយមរួមភេទនៅថ្ងៃនេះ។
ចំណែកឯថ្ងៃសុក្រវិញគឺជាថ្ងៃដ៏ល្អ និងមានប្រជាប្រិយបំផុតសម្រាប់ការថើបបបោសអង្អែល។ មានស្ត្រីចំនួន៤៥ភាគរយបាននិយាយថា នៅថ្ងៃសុក្រនេះគេចូលចិត្តឲ្យដៃគូរបស់គេនូវការរួមស្នេហាតាមរបៀបអូរ៉ាល់សិច ខណៈនារី២៣ភាគរយ និយមចូលចិត្តការរួមភេទបែបនេះនៅថ្ងៃសៅរ៍ទៅវិញ ដោយពួកគេបានឲ្យឈ្មោះថា ជាថ្ងៃរួមភេទដ៏ល្អបំផុតប្រចាំសប្តាហ៍។ លើសពីនេះទៅទៀតការស្ទង់មតិនេះក៏បានបង្ហើបឲ្យដឹងដែរថា មានស្ត្រីស្ទើរតែពាក់កណ្តាលនៃស្ត្រីទាំងអស់នេះ នឹកស្រមៃដល់ការរួមភេទនៅពេលដែលពួកគេកំពុងធ្វើការបោកគក់ខោអាវ និង៦០ភាគរយ គិតពីរឿងនេះខណៈដែលគេកំពុងធ្វើការ។
បើនិយាយពីស្ទីលនៃការរួមភេទវិញ ស្ត្រីចំនួនរហូតដល់ទៅ៨១ភាគរយបាននិយាយថា ពួកគេចូលចិត្តការរួមភេទ តាមស្ទីលធម្មជាតិ ពោលគឺស្ត្រីនៅពីក្រោម និងបុរសនៅពីលើ។ ១ភាគ៣នៃស្ត្រីដែលបានចូលរួមក្នុងការស្ទង់មតិនេះ ក៏បានឲ្យដឹងផងដែរថា ពួកគេមានការរំខានមួយចំនួនពេលដែលពួកគេកំពុងរួមភេទ។ ការរំខានទាំងនោះរួមមានការព្រួយបារម្ភពីការងារសំឡេងរំខានរបស់កូនៗ ឬសត្វចិញ្ចឹមផ្សេងៗ។ នៅចុងក្រោយនៃការស្ទង់មតិនេះ ស្ត្រី៨៧ភាគរយបាននិយាយឲ្យដឹងថា ពួកគេចូលចិត្តការថើបអង្អែល និង៨២ភាគរយ ចូលចិត្តឲ្យដៃគូបបោសអង្អែលនៅត្រង់ចំណុចស្រៀវស្រើបបំផុតរបស់គេ៕
0 comments:
Post a Comment