Sunday, January 17, 2016
ការស្លៀកខ្លី ក៏ជួយលើសម្រស់បានមួយកម្រិដែរ
ប្រសិនបើអ្នកកំពុងតែមានមន្ទិលថា រួបរាងអ្នកបច្ចុប្បន្នស្លៀកសំពត់កើត ឬអត់ និងគួរជ្រើសរើសបែបណា ដើម្បីឲ្យស័ក្តិសមនឹងបុគ្គលិកលក្ខណះនោះ។ ថ្ងៃនេះសារព័ត៌មានកំណើតថ្មីសូមណែនាំឲ្យជ្រើរើសយកប្រភទដែល ប្រើរួរាងរបស់ ខ្លួនឯងជាអ្នកកាត់ក្តីដូចខាងក្រោម ៖
ស្ត្រីរាងតូចល្អិត ណែនាំឲ្យជ្រើសរើសសំពត់ជីបភ្លី តែរាងវែងបន្តិចដល់ក្បាលជង្គង់ ឬក៏នៅលើក្បាល់ជង្គង់បន្តិចក៏ល្អម្យ៉ាងដែរ។ អ្នកអាចជ្រើសយកប្រភេទជីបភ្លីញឹកបន្តិច ឬរង្វើលក៏បាន។
ចំណែកស្ត្រីមានរាងរៅខ្ពស់ស្រឡះវិញ គួរជ្រើសយកសំពត់ប្រភេទវែងគ្រប់បាតក្បាលជង្គង់ តែមានគួទ រាងខ្លីបន្តិច អាចមានចាប់ជីបន្តិច ឬក៏នៅជាយសំពត់មានជររួញអង្កាញ់ៗក៏ល្អម្យ៉ាងដែរ។
រីឯសុភាពស្ត្រីសាមសាច់ត្រគាត់រាងច្រើនបន្តិចវិញ គួរជ្រើសយកសំពត់ខ្លីសាច់លាតរាងជា អក្ស A យកប្រភេទកំណត់រាងក្រាស់ ឬក៏ប្រភេទជរនៅត្រង់ជាយក៏អាចជួយលាក់សាច់ត្រគាកបានដែរ។
ចុងក្រោយបង្គស់សុភាពស្ត្រីមានរាងម៉ាប់បន្តិច អាចជ្រើសយកប្រភេទមានជរនៅជាយ ឬបែបជាកន្ទុយត្រីក៏អាចប្រើការបានដូចគ្នា។
តោះសាកល្បងយកបច្ចេកទេសខាងលើនេះទៅប្រើប្រាស់ធានាថា ការស្លៀកសំពត់ខ្លីរបស់អ្នកនឹងបានស្រស់ស្អាតគួឲ្យស្រឡាញ់មិនខាន។ បំណងល្អពីគេហទំព័រកំណើតថ្មី៕
0 comments:
Post a Comment