Sunday, January 17, 2016
តើអ្នកចង់ឲ្យសម្រស់ក្មេងជាងវ័យបានយូរអង្វែងឬទេ ?
ភាពក្មេង រមែងជារឿងមួយដែលស្ត្រីគ្រប់រូប ប្រាថ្នាចង់បាន។ ដូច្នេះដើម្បីបំពេញបំណងប្រាថ្នានេះ លោកអ្នកអាចជ្រើសរើសយកវិធីទទួលទានដែលជួយបង្អង់ភាពចាស់។
១.ចេក៖
ការទទួលទានចេកតែមួយផ្លែគ្រប់គ្រាន់ នឹងជួយការពារសក់ជ្រុះបានយ៉ាងប្រសើរ និងជួយរក្សាសសៃសក់ឲ្យនៅជាមួយស្បែកក្បាលបានយូរអង្វែងទៀតផង។
២. គ្រាប់ធញ្ញជាតិ៖
ការទទួលទានគ្រាប់ធញ្ញជាតិ រៀងរាល់ព្រឹកដែលសម្បូរដោយវីតាមីនB2 ជួយទប់ស្កាត់ការផលិតខ្លាញ់របស់ក្រពេញ ដែលជាមូលហេតុធ្វើអោយសក់ស្តើងនិងមានជាតិខ្លាញ់។
៣. ត្រីសូម៉ុង៖
ការទទួលទានត្រីសូម៉ុង អាហរសមុទ្រ ឬសាលាដ៏បន្លែស្រស់ អាចជួយបញ្ឈប់ការបកស្បែក។
៤. ស្វាយ៖
ស្វាយមានបេតាឃែរ៉ូទីនដែលជួយធ្វើអោយស្បែកមានសុខភាពល្អជួយជំរុញការបង្កើតស្បែក រួមទាំងស្បែកក្បាលដើម្បីជំនួសរបស់ដើមដែលគគ្រាតស្ងួតឲ្យត្រលប់ មកមានសំនើមនិងទន់នឹងធ្វើឲ្យស្បែកម៉ដ្ឋផូរផង់ដូចទារក។
៥. សណ្តែកដី៖
ការទទួលទានសណ្តែកដីអាចជួយបង្អស់សក់ស្កូវបានដោយទទួលទានមុនពេលបាយ សណ្តែកដីមាន វីតាមីនB ដែលអាចបញ្ឈប់ការប្តូរពណ៌សក់ឲ្យទៅជាសក់ល្បាយអាចម៍ខ្លាហើយថែមទាំងជួយ ស្បែកមើលទៅផូរផង់ទៀតផង។
៦. ត្របែក៖
ត្របែកសម្បូរទៅដោយវិតាមីនC ជួយរក្សាសសៃទឹកប្រុតេអ៊ីនដែលជាប្រភពនៃប្រូតេអ៊ីនក្រោមស្បែកឬទទួល ទានល្ហុង ក្រូច ទំពាំងបាយជូរក្រៀម និងផ្លែឈើឲ្យបានជាប្រចាំ ក៏អាចជួយបង្កើនវីតាមីនCបានដែរ។
៧. ផ្លែប័រ៖
ផ្លែប័រសម្បូរទៅដោយវីតាមីនB ដែលជួយការពារផ្ទៃមុខពីបរិយាកាសកខ្វក់ធ្វើឲ្យផ្ទៃមុខមើលទៅក្មេងជាងវ័យ ហើយរាងកាយអាចទប់ទល់ការបំផ្លាញ។
0 comments:
Post a Comment