Sunday, January 17, 2016
ការបោកគក់អាវក្នុង(ទ្រនាប់)ញឹកញាប់ពេក គឺជារឿងមិនល្អហើយ អាចធ្វើឲ្យខូចដើមទ្រូងរបស់អ្នកពាក់
សហរដ្ឋអាមេរិក : កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញបានបង្ហើបប្រាប់ថា នារីទាំងអស់គួរតែយល់ដឹងថា ការបោកគក់អាវក្នុងរបស់ពួកគេជាប្រចាំ ឬញឹកញាប់ពេក គឺជារឿងមិនល្អនោះឡើយ ពោលគឺ ពួកគេយ៉ាងហោចណាស់គួរតែចាំ១០ថ្ងៃ ទើបបោកគក់អាវក្នុងម្តងទើបជារឿង ដ៏ ប្រ សើរ មួយ។ ផ្អែកលើប្រភពរបាយការណ៍របស់ក្រុមអ្នកជំនាញផ្នែកវាយនភ័ណ្ឌ បានបង្ហើបឲ្យដឹងថា អាវក្នុងដែលត្រូវបានបោកគក់ ជាញឹកញាប់ពេកនោះ វានឹងទទួលរងការខូចខាតដែលអាចបណ្តាល ឲ្យពួកវាបាត់បង់ភាពយឺត ឬរួញ និងសមត្ថភាពទ្រទ្រង់របស់វា ហើយក៏អាចធ្វើឲ្យមានផលប៉ះពាល់ផ្សេងៗ ទៅដល់ដើមទ្រូងរបស់អ្នកពាក់អាវក្នុង ដែលបាត់បង់គុណភាព ដោយសារការបោកគក់ញឹកញាប់នេះផងដែរ។
Lexie Sachs អ្នកជំនាញផ្នែក ផលិតផលនៃ មន្ទីរពិសោធន៍ របស់វិទ្យាស្ថាន Good Housekeeping របស់សហរដ្ឋ អាមេរិក បាននិយាយថា “ការបោកគក់ ច្រើនហួសហេតុពេក គឺអាចបំផ្លាញ ទៅដល់ភាព យឺតឬរួញ ដែលវាជា ចំណុចដ៏សំខាន់មួយ របស់អាវក្នុង សម្រាប់ទ្រទ្រង់ ទៅដល់ដើមទ្រូង របស់នារី”។
អ្នកជំនាញម្នាក់នេះ ក៏បានបញ្ជាក់ បន្ថែមទៀតថា “ក្នុងករណីដែល អ្នកត្រូវការ អាវក្នុង ជាចាំបាច់ ហើយមិនអាច រង់ចាំដល់ ១០ថ្ងៃ ទើបបោកគក់ ម្តងនោះ អ្នកក៏អាច បន្ថយវាមក ត្រឹម៣ទៅ៤ថ្ងៃ ទើបបោកគក់ ម្តងក៏បានដែរ ព្រោះថាវាក៏ អាចជួយកាត់បន្ថយ ក្នុងការបាត់បង់ គុណភាពរបស់ អាវក្នុង បានមួយកម្រិត។ តែយ៉ាងណាមិញ ប្រសិនបើមានអាវក្នុង ច្រើនសម្រាប់ ពាក់ផ្លាស់ប្តូរគ្នា វាក៏ជារឿង ដ៏ប្រសើរ ផងដែរ”។
ក្នុងនោះដែរ ក្រុមអ្នកជំនាញ ក៏បានបន្ថែម ផងដែរថា ចំពោះការហាល អាវក្នុងដែល បោកគក់រួច ក៏ជារឿង សំខាន់មួយ ដោយមិនត្រូវ ហាលពួកវា នៅកន្លែង ដែលក្តៅពេកនោះទេ គួរតែហាល វានៅកន្លែង ដែលក្តៅល្មម ហើយមានខ្យល់ ចេញចូលគ្រប់គ្រាន់ ព្រោះថាការ ធ្វើបែបនេះ ទើបមិនធ្វើឲ្យ សាច់ក្រណាត់ និងគុណភាព របស់វា ឆាប់បាត់បង់។ លើសពីនេះទៀត ការបត់ទុក ដាក់អាវក្នុង ក៏សំខាន់ដែរ ដោយក្នុងនោះ របៀបបត់អាវក្នុង ដោយយើងអាច មើលឃើញតាម រយៈការបត់ ដាក់លក់នៅ តាមហាង ទើបជាវិធី ដ៏ត្រឹមត្រូវ ក្នុងការបត់ទុក អាវក្នុង៕
0 comments:
Post a Comment