Monday, January 18, 2016

ការសិក្សា​មួយ​រកឃើញថា ពាក់អាវ​ទ្រនាប់​ធ្វើ​ឲ្យ​សុដន់​ស្ត្រី​យារ​ធ្លាក់

ស្ត្រី​ជាច្រើន​និយាយថា​អាវទ្រនាប់​អាចជួយ​ទ្រ​ដើមទ្រូង កាត់បន្ថយ​ការឈឺចាប់​នៅ​ផ្នែក​ខ្នង និង​ជួយ​កុំ​ឲ្យ​សុដន់​យារ​ធ្លាក់​។ ផ្ទុយទៅវិញ តាម​ការស្រាវជ្រាវ​រយៈ​ពេល​១៥​ឆ្នាំ​របស់​ក្រុម​អ្នក​អ្នកស្រាវជ្រាវ​មក ពី​សាកលវិទ្យាល័យ Besançon ភាគ​ខាងកើត​ប្រទេស​បារាំង បាន​រកឃើញថា អាវទ្រនាប់​អាចជួយ​កាត់បន្ថយ​អា​ការៈឈឺចាប់​ផ្នែក​ខ្នង​បាន​តិចតួច បំផុត ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​សុដន់​យារ​ធ្លាក់​ទៀតផង​។​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន រៀបរាប់ថា អាវទ្រនាប់​មិនបាន​ជួយ​អ្វី​ធំដុំ​ដល់​ដើមទ្រូង​នារី​ឡើយ ព្រោះ​វា​បានធ្វើ​ឲ្យ​សុដន់​ស្ត្រី​មិនអាច​រីកលូតលាស់​បាន​ល្អ និង​ធ្វើ​ឲ្យ​កាន់តែ​យារ​ទៅៗ​។ លោក Rouillon និង​ក្រុមការងារ​របស់លោក បានធ្វើការ​វាស់​កម្រិត​ប្រែប្រួល​ដើមទ្រូង​របស់​នារី​ចំនួន ៣៣០​នាក់​ដែល​តែងតែ​ពាក់អាវ​ទ្រនាប់​ជាប្រចាំ​។ លទ្ធផល​បាន​បង្ហាញថា ការប្រើប្រាស់​អាវទ្រនាប់​មិនបាន​ជួយ​បំបាត់​ការឈឺ​ខ្នង ថែមទាំង​អាច​បង្កបញ្ហា​ដល់​ដើមទ្រូង​ទៀតផង​។​ ​អ្នក ជំនាញ​បាន​បន្តទៀតថា អាវទ្រនាប់​បាន​រារាំង​ការលូតលាស់​របស់​កោសិកា​សុដន់ និង​ងាយស្រួល​ធ្វើ​ឲ្យ​សុដន់​យារ​ធ្លាក់​។ សម្រាប់​ស្ត្រី​ដែល​មិន​ប្រើ​អាវទ្រនាប់​អាចជួយ​ឲ្យ​ដើមទ្រូង​របស់​ពួក គេ​តឹង​ណែន និង​លុបបំបាត់​ស្នាម​សង្វារ​បាន​។​ ​ ទោះ ជា​យ៉ាងណា លោក Rouillon បាន​បន្ថែមថា ការស្រាវជ្រាវ​នេះ​មិនមែន​បានន័យថា​ស្ត្រី​ត្រូវតែ​ឈប់​ប្រើ​អាវ ទ្រនាប់​ទាំងស្រុង​នោះទេ ប៉ុន្តែ​ពួកគេ​អាច​ពាក់អាវ​ទ្រនាប់​ណា​ដែលមាន​ភាព​រលុង​បន្តិច​ដើម្បី កុំ​ឲ្យ​ថប់​ពេក ឬ​គាប​សុដន់​ពេក​៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top