Monday, January 18, 2016
វិធីងាយធ្វើឲ្យសក់ស្រស់ស្ងាតសម្រាប់ស្ត្រីរវល់
នេះ គឺជាវិធីងាយៗធ្វើឲ្យសក់របស់ អ្នកមានភាពរលោងស្រស់ស្អាត និងកាន់តែមានភាពទាក់ទាញសម្រាប់ស្ត្រីដែលធ្វើការនៅក្នុងការិយាល័យ ឬអ្នកដែលមានការរវល់សូម្បីតែពេលថែរក្សាក៏គ្មាននោះ ។ ដូច្នេះហើយ ទើបលើកយកវិធីសាស្ត្រ ដែលអាចជួយអ្នក ក្នុងការដោះស្រាយនូវបញ្ហាមួយនេះបានដូចខាងក្រោម ៖
-បាញ់នូវថ្នាំបាញ់សក់ដែលអាចធ្វើឲ្យសក់រលោង
គួរជ្រើសរើសមួយក្នុងចំណោមប្រភេទនៃថ្នាំបាញ់សក់ ដែលអាចធ្វើឲ្យសក់មានភាពរលោងដែលនឹងបង្កើតឡើង ដើម្បីជួយដល់សក់។ អ្នកបាញ់វានៅនឹងគល់សក់ ដោយបរិមាណសមល្មម ព្រោះវាជួយឲ្យសក់របស់អ្នកមានភាពទន់ និងងាយស្រួលក្នុងការតុបតែង ឬអ្នកក៏អាចជ្រើសរើសនូវប្រភេទសាប៊ូកក់សក់ស្ងួត ដើម្បីកាត់បន្ថយជាតិប្រេងនៃសក់។
-សម្ងួតសក់ជាមួយនឹងម៉ាស៊ីនផ្លុំសក់
ចែកសក់ជាចំណែកតូចៗល្មម។ ប្រើម៉ាស៊ីនផ្លុំសក់ដោយត្រូវចំណាយរយៈពេល១០វិនាទីពីគល់សក់ដល់ចុងសក់ ។ នៅពេលដែលកំពុងតែផ្លុំសក់អ្នកត្រូវយក ក្រាស់ដែលមានរាងមូលហើយយកវាមកចែកសក់នូវ បំណែកសក់ដែលអ្នកបានចែក និងផ្លុំបណ្តើរ។
-ប្រើក្រាសដើម្បីមូរសក់
បន្ទាប់ពីបញ្ចប់នូវការផ្លុំសក់ឲ្យរួញដូច ខាងលើរួច អ្នកមូរសក់ដោយប្រើចុងស្និត ដោយលើកសក់ប្រមាណជាពីរបីវិនាទី ទើប ទម្លាក់ចុះ ។ ជំហាននេះនឹងជួយឲ្យសក់របស់ អ្នកមើលទៅរួញបែបធម្មជាតិ ។ ចូរអនុវត្ត ជំហាននេះម្តងទៀត រហូតគ្រប់ផ្នែកនៃសក់ ។
-ការសម្ងួតចុងសក់
ដំណាក់កាលចុងក្រោយ អ្នកអាចយក ម៉ាស៊ីនផ្លុំមកផ្លុំនៅចុងសក់ ។ សម្រាប់ការ បង្កើតនូវម៉ូតនេះហើយ អ្នកគួរតែរកនូវសក់ ដែលសេសសល់ដែលមិនទាន់ផ្លុំ៕
0 comments:
Post a Comment