Sunday, January 17, 2016

អ្នកប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេ​ស​ប៊ុន​កើន​ដល់ ៨០០ លាន​នាក់​

ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក បាន​ឲ្យ​ដឹងថា​កម្មវិធី​ផ្ញើ​សារ​របស់ខ្លួន​មាន​ចំនួន​នៃ​អ្នកប្រើប្រាស់​រហូតដល់ ៨០០ លាន​នាក់​ដែល​បានធ្វើ​ឲ្យ​វា​ក្លាយជា​កម្មវិធី​ដែល​លូតលាស់​លឿន​ជាងគេ​បំផុត​នៅក្នុង​ឆ្នាំ​២០១៥​។​ កម្មវិធី​ផ្ញើ​សារ​នេះ គឺជា​កម្មវិធី​ដែល​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៤ ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាង​កម្មវិធី​ប្រកួតប្រជែង​មួយចំនួន​ដូចជា Snapchat នឹង Viber ជាដើម​ប៉ុន្តែ​វា​នៅតែ​ចាញ់​កម្មវិធី​មួយ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក ផងដែរ​នោះ​គឺ​កម្មវិធី WhatsApp ដែលមាន​អ្នកប្រើប្រាស់​រហូតដល់ ៩០០ លាន​នាក់​។ WhatsApp គឺជា​កម្មវិធី​ដំបូង​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​អាចធ្វើ​ការផ្ញើ និង​ទទួល​សារ​ជា​អក្សរ​ដោយ​ឥតគិតថ្លៃ​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដោយ​ប្រើប្រាស់​ជាមួយនឹង​ប្រព័ន្ធ​អ៊ីនធឺណិត​។ អ្នកប្រើប្រាស់​អាចធ្វើ​ការ​ផ្លាស់ប្តូរ​សារ ហើយ​កម្មវិធី​នេះ​បានផ្តល់​ការហៅ​ទូរស័ព្ទ​ជា​វីដេអូ នឹង​សេវា​អាជីវកម្ម​មួយចំនួន​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​ ​ហ្វេ​ស​ប៊ុ​ក មាន​ផែនការ​ក្នុងការ​រកប្រាក់​ចំណូល​ពី​ការផ្សព្វផ្សាយ​នៅលើ​កម្មវិធី​ផ្ញើ​សារ​របស់ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​ពុំបាន​បញ្ជាក់​ពេលវេលា​ពិតប្រាកដ​ដែល​វា​នឹង​ដំណើរការ​នៅឡើយ​ទេ​។ បណ្តាញ​សង្គម​ធំ​បំផុត​របស់​ពិភពលោក​ដែលមាន​ចំនួន​អ្នកប្រើប្រាស់​ប្រមាណ ១,៥៥ ពាន់​លាន​នាក់​ហើយ​ទទួលបាន​ប្រាក់ចំណូល​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​បង្ហាញ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកប្រើប្រាស់​ម្នាក់ៗ​។​ ​កម្មវិធី​ផ្ញើ​សារ Messenger បាន​បន្ថែម​នូវ​លក្ខណៈពិសេសៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ដោយបាន​អនុញ្ញាត​ឲ្យ​អ្នក​អាច​ចុះឈ្មោះ​ប្រើប្រាស់​ដោយ​ពុំ​ចាំ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​ទូទាត់​ការចំណាយ ការហៅ​ទូរស័ព្ទ​ជា​វីដេអូ នឹង​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​អាជីវកម្ម​ផ្សេងៗ​។ កាលពី​ខែធ្នូ​កន្លងទៅ កម្មវិធី​ផ្ញើ​សារ​នេះ​បាន​ដំណើរការ​ជាមួយ​កម្មវិធី ride-hailing ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Uber Inc ។​ ​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក ក៏បាន​ចាប់ផ្តើម​ធ្វើតេស្ត​ជា​ជំនួយការ​ឌីជីថល​ហៅថា M ដែល​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​ផ្ញើ​សារ​របស់ខ្លួន​។ វា​មាន​សមត្ថភាព​ក្នុងការ កក់​នៅ​ភោជនីយដ្ឋាន ការ​កក់​នៅ​ក្រុមហ៊ុន​អាកាសចរណ៍ នឹង​ភារកិច្ច​ផ្សេងទៀត​ជាច្រើន ដែល​សេវា​កម្មនេះ​អាច​ប្រើ​បាន​ត្រឹម ១ ម៉ឺន​នាក់​តែប៉ុណ្ណោះ​នៅក្នុង​តំបន់​នៃ​រដ្ឋ សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ប៉ុន្តែ​លោក Marcus បាន​ប្រាប់​ឲ្យ​ដឹងថា ហ្វេ​ស​ប៊ុ​ក ស​ង្ឍឹ​ម​ថា​នឹង​ផ្តល់ជូន​វា​ទៅ​អ្នកប្រើប្រាស់​ជាច្រើន​ទៀត​នៅក្នុង​ឆ្នាំនេះ​។​ ប្រភព៖ Thebnews

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top