Sunday, January 17, 2016
សៀវភៅ ៦ ក្បាលដែលអ្នកមានចក្ខុវិស័យចង់ក្លាយជាអ្នកដឹកនាំគួរតែអាន
១) សៀវភៅ The Shallows: What the Internet Is Doing to Out Brains
សៀវភៅ The Shallows ជាស្នាដៃនិពន្ធរបស់លោក Nicholas Carr តាមរយៈសៀវភៅរបស់លោកបានបង្ហាញថា អ៊ីនធឺណិត បានបម្រើឲ្យមនុស្សនូវព័ត៌មានច្រើនឥតគណនា ដែលអាចធ្វើឲ្យមនុស្សមានការបណ្តុះនូវគំនិត ថ្មីៗ ប្រសិនបើមនុស្សចេះប្រើប្រាស់វាឲ្យត្រូវចំគោលដៅ។
២) សៀវភៅ Getting to Plan B: Breaking Through to a Better Business Model
Getting to Plan B ជាសៀវភៅក្រោមស្នាដៃនិពន្ធរបស់លោក John Mullins និង Randy Komisar ដែលអ្នកទាំងពីរបង្រៀនពីរបៀបនៃការធ្វើវិភាគឲ្យស៊ីជម្រៅដើម្បីស្វែងរកការពិតណាមួយដែលផ្តល់អត្ថប្រយោជន៍មកវិញនូវក្នុងពិភពអាជីវកម្មពិត។
៣) សៀវភៅ Get a Grip: How to Get Everything You Want From Your Entrepreneurial Business
សៀវភៅ Get a Grip ជាស្នាដៃនិពន្ធរបស់លោក Gino Wickman និង Mike Paton អ្នកទាំងពីរបានបង្ហាញពីវិធីសាស្ត្រ ដើម្បីទទួលជោគជ័យក្នុងអាជីវកម្ម ដោយបង្ហាញពីភាពខ្លាំងទាំង ៦ ក្នុងវិស័យអាជីវកម្មដូចជា ចក្ខុវិស័យ មនុស្ស ទិន្នន័យ បញ្ហា ដំណើរការ និង ការអូសទាញ។
៤) សៀវភៅ Scaling Up: How a Few Companies Make It... and Why the Rest Don't
Scaling Up ជាស្នាដៃនិពន្ធរបស់លោក Verne Harnish ដែលជាស្ថាបនិកនៃក្លឹប Entrepreneur Organization លោកបានបង្ហាញពីវិធីសាស្ត្រដើម្បីឲ្យអាជីវកម្មលូតទៅមុខ តាមរយៈមធ្យោបាយចំនួន ៤ ដូចជា ធនធានមនុស្ស យុទ្ធសាស្ត្រ ការប្រតិបត្តិការ និង ហិរញ្ញវត្ថុ។
៥) សៀវភៅ Small Giants: Companies That Choose to Be Great Instead of Big
សៀវភៅ Small Giants គឺក្រោមការនិពន្ធរបស់លោក Bo Burlingham ដោយនូវក្នុងសៀវភៅរបស់លោក បានលើកយកនូវ បទពិសោធន៍ពិតក្រុមហ៊ុនចំនួន ១៤ នៃយុទ្ធសាស្ត្រដែលធ្វើឲ្យពួកគេរីកចម្រើន។
៦) សៀវភៅ Flourish
សៀវភៅ Flourish ជាស្នាដៃនិពន្ធរបស់លោក Martin Seligman ដែលលោកបានរៀបរាប់ពី សសរស្ដម្ភ ទាំង ៥ ដើម្បីបង្កើតឲ្យមានអារម្មណ៍វិជ្ជមាន សុភមង្គល ការលើកទឹកចិត្ត ទំនាក់ទំនង មធ្យោបាយ និង ការសម្រេចជោគជ័យការងារ។
ប្រភព៖ Thebnews
0 comments:
Post a Comment