Sunday, January 17, 2016
Twitter បានធ្លាក់ដល់កម្រិតទាបបំផុតថ្មី
កាលពីថ្ងៃពុធកន្លងទៅនេះ ភាគហ៊ុនរបស់បណ្តាញសង្គម Twitter បានធ្លាក់ចុះដល់កម្រិតមួយទាបបំផុតជាងពេលណាៗទាំងអស់។
នៅដើមឆ្នាំ២០១៦នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Twitter បានធ្លាក់ចុះជារៀងរាល់ថ្ងៃដែលមានរហូតដល់ជាង ៥ ភាគរយត្រឹមតម្លៃប្រមាណ ១៨,៤៧ ដុល្លារក្នុងមួយហ៊ុននៃទីផ្សារពេលព្រឹក។ នេះជាប្រវត្តិសាស្ត្រហើយសម្រាប់ក្រុមហ៊ុនមួយនេះ។
ព័ត៌មានតែមួយគត់ដែលបានទទួលពីក្រុមហ៊ុននេះកាលពីថ្ងៃពុធថា ក្រុមអ្នកវិភាគប្រចាំក្រុមហ៊ុន Mizuho បានធ្វើការផ្តួចផ្តើមគ្របដណ្តប់លើភាគហ៊ុនមួយជាចំណាត់ថ្នាក់អព្យាក្រឹត និងគោលដៅមួយក្នុងចំនួនទឹកប្រាក់ ២១ ដុល្លារ។ ប៉ុន្តែខណៈពេលដែល Business Insider របស់លោក Alexei Oreskovic កត់សម្គាល់ឃើញថា នៅពេលដែលភាគហ៊ុនបានធ្លាក់ចុះជាលើកដំបូងដល់ក្រោម ២០ ដុល្លារក្នុងមួយភាគហ៊ុន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លង Wall Street ទទួលបានការកើនឡើងនៃទំនោរធ្លាក់ចុះនៅលើសមត្ថភាពរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការធ្វើមាត្រដ្ឋាននៃចំនួនអ្នកប្រើប្រាស់សកម្ម។
ក្នុងឆ្នាំ២០១៥ ភាគហ៊ុននេះបានធ្លាក់ចុះ ៣៨ ភាគរយដែលវាបានបញ្ឃាក់យ៉ាងច្បាស់ពីកំណើននៃអ្នកប្រើប្រាស់បានដល់កម្រិតដ៏មហិមាប្រមាណជា ៣០០ លាននាក់ក្នុងខណៈពេលដែលវិនិយោគិនកំពុងមានការថ្លឹងថ្លែងពីរបៀបដែល នាយកប្រតិបត្តិក្រុមហ៊ុនលោក Jack Dorsey អាចនេងធ្វើឲ្យក្រុមហ៊ុននេះរស់ឡើងវិញ នឹងដោះស្រាយបញ្ហាបង់ប្រាក់របស់ក្រុមហ៊ុនក្នុងពេលតែមួយបាន។
ការធ្លាក់ចុះកាលពីថ្ងៃពុធនេះ បានធ្វើឲ្យក្រុមហ៊ុនទទួលបានមូលធនទីផ្សារប្រមាណ ១២,៧៨ ពាន់លានដុល្លារ ដែលជាចំនួនមួយតិចជាងការវាយតម្លៃនៃចំនួន ១៤,២ ពាន់លានដុល្លារនៅពេលដែលក្រុមហ៊ុនបានដាក់ជាសាធារណៈនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣។
ខាងក្រោមនេះជាតារាង ដែលបង្ហាញពីតម្លៃធ្លាក់ចុះនៃភាគហ៊ុនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៖
0 comments:
Post a Comment