Sunday, January 17, 2016

គុណវិបត្តិ​ចំពោះ​ការនិយាយ​ទូរស័ព្ទ​ច្រើន​ម៉ោង​

ការនិយាយ​ទូរស័ព្ទ​ច្រើន​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​អ្វីខ្លះ​? តើ​សម័យនេះ​នរណាម្នាក់​ដែល​មិនទាន់មាន​ទូរស័ព្ទដៃ​ប្រើ​ជាក​ម្មសិ​ទិ្ធ​របស់ខ្លួន​ទៀត​នោះ​? សម័យ​បច្ចុប្បន្ននេះ​ទូរស័ព្ទដៃ​សម្រាប់​មនុស្ស​ម្នាក់​មិន​មែនមាន​ត្រឹម​តែមួយ​នោះទេ គេ​អាចមាន​រហូតដល់​ទៅ​២ ឬ​៣​ទូរស័ព្ទ​ឯណោះ​។​ ​ទូរស័ព្ទ គឺជា​ប្រព័ន្ធ​ដែល​ឆាប់រហ័ស​មួយ​ក្នុង​ការបម្រើ​ឲ្យ​ការទំនាក់ទំនង​គ្នា​ទាំង​ទីជិត ឬ​ទី​ឆ្ងាយ និង​ជា​ប្រព័ន្ធ​ផ្តល់ព័ត៌មាន​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន​យ៉ាង​ឆាប់រហ័ស​ទាន់​ចិត្តជា​ទីបំផុត​។ ការ​មាន​ទូរស័ព្ទ​ប្រើ គឺជា​រឿង​មួយ​ដែល​ប្រសើរ​សម្រាប់​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​សូមមេត្តា​ជ្រាបថា ការនិយាយ​ទូរស័ព្ទ​ច្រើន​ហួសពេក​មិនមែនជា​រឿង​មួយ​ដែល​ល្អ​នោះទេ ព្រោះថា​ការនិយាយ​ទូរស័ព្ទ​ច្រើន​អាច​បណ្តាល​ឲ្យ​អ្នក​ជួប​នូវ​គុណវិបត្តិ​ដូចជា​៖ ១-​ការនិយាយ​ទូរស័ព្ទ​ច្រើនពេក​អាច​បណ្តាល​ឲ្យ​ខូច​ប្រព័ន្ធ​ខួរក្បាល និង​ធ្វើ​ឲ្យ​កោសិកា​ខួរក្បាល​របស់​អ្នកស្លាប់​បាត់បង់​អស់​។​ ២-​ការនិយាយ​ទូរស័ព្ទ​ច្រើន​ហួសប្រមាណ ប្រៀបដូចជា​អ្នក​ខ្ជះ​ខ្ជា​ពេលវេលា​ជាច្រើន​ចោល​ឥតប្រយោជន៍​ជាពិសេស​ចំពោះ​យុវវ័យ​។​ ៣-​ទូរស័ព្ទ​អាច​បង្ក​ឲ្យ​មាន​បញ្ហា ដូចជា​ការគំរាមកំហែង​អ្នកដទៃ​ដោយ​លាក់​មុខ​ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា​ជា​ឱកាសល្អ​សម្រាប់​ជនអនាមិក​ក្នុងការ​ធ្វើ​រឿង​អបាយមុខ​។​ ៤-​និយាយ​ទូ​ស័ព្ទ​ច្រើន​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ឈឺក្បាល​ញឹកញាប់​។​ ៥-​អាច​បណ្តាល​ឲ្យ​អ្នក​កើត​មហារីក​ខួរក្បាល​ព្រោះ​អ្នកទទួល​នូវ​ជាតិ​វិទ្យុសកម្ម​ច្រើន​លើសលប់​។​ ៦-​ការនិយាយ​ទូរស័ព្ទ​ច្រើន ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញខ្លួន​អ្នកមាន​ភាព​ធុញទ្រាន់ និង​មាន​ភាព​រំខាន​ចំពោះ​អ្នក​នៅ​ជុំវិញខ្លួន​៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top