Sunday, January 17, 2016

សកម្មភាព​យប់​ដំបូង​ដែល​ធ្វើ​ឲ្យ​ប្រុសៗ​គេច​មិន​ផុតពី​ដៃ​របស់​អ្នក​

​ពាក្យ​ថា Sex មួយ​មាត់​ជា​ភាសារ​អង់គ្លេស​មាន​៣​តួអក្សរ​អាចធ្វើ​ឲ្យ​យើង​មាន​ក្តី​សុខ​បំផុត និង​មាន​ភាព​តានតឹង​បំផុត​ក្នុងពេល​នៅ​ជាមួយគ្នា​។ នៅពេល​បានរួម​ភេទ​ជា​លើកដំបូង​ជាមួយនឹង​បុរស​ថ្មី​ម្នាក់ តែងតែមាន​សម្ពាធ​ជាច្រើន​ទាក់ទង​នឹង​ខ្លួនប្រាណ​ដ៏​សិច​ស៊ី ហើយ​ជាពិសេស​នោះ​គឺ ការបញ្ចេញ​សកម្មភាព​។ យើង​បានបង្ហាញ​រួចមក​ហើយពី​អ្វីដែល​ត្រូវធ្វើ នៅពេល​អារម្មណ៍​ពុះកញ្ជ្រោល​ឡើង​ក្នុងពេល​ប្រព្រឹត្ត​រឿង​លើ​គ្រែ​។ ឥលូវ​វា​ជា​ពេលវេលា​ដែល​ត្រូវ​ប្រាប់​អ្នក​ពី​វិធី​ទាក់ទាញ​ចិត្ត​ប្រុសៗ​ទ្រាំ មិនបាន​៖ ​សម្រស់​បែប​ធម្មជាតិ​ ​បុរសៗ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មិនចេះ​ផាត់មុខ​ផ្តេសផ្តាស​ច្រើន​។ ពួកគេ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ស្អាត ប៉ុន្តែ​អ្វីដែល​គេ​មិន​អើពើ​នោះ​គឺ ក្តី​សុខ​របស់​មនុស្ស​ស្រី​។ ត្រូវ​ឲ្យ​គាត់​គិតថា អ្នក​មិនបាន​តុបតែង​ផ្ទៃមុខ តែ​ការពិត​អ្នក​បាន​តុបតែង​ផ្ទៃមុខ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ប្រើ​ម៉ា​ស្កា​រ៉ា​បន្តិច និង​ប្រើ​ជក់​ផាត់មុខ​ស្រាលៗ​។ រូបរាង​របស់​អ្នក​ប្រាកដជា​មើលទៅ​ពិតជា​ទាក់ទាញ​បំផុត​។​ ​គ្រឿង​លម្អ​ប្រណិតៗ​ ​មិនមែន​ដោយសារតែ​អ្នក​ត្រូវ​ស្រាត​ខោអាវ​ទាំងអស់ តែ​មិនមែន​មានន័យថា​អ្នក​មិនអាច​ពាក់​គ្រឿង​លម្អ​ប្រណិតៗ​បាន​នោះទេ​។ សូម​ពាក់​ស្បែកជើង​កែង​ដែល​សិច​ស៊ី​បំផុត និង​បញ្ចេញ​កាយវិការ​ម្ញិ​ម្ញ៉​ក​ដែល​គួរ​ឲ្យ​ទាក់ទាញ​។​ ​ឥរិយាបថ​ ​ការ​អង្គុយ ឬ​ឈរ​ឲ្យ​ត្រង់​ខ្លូន នឹងធ្វើ​ឲ្យ​រាង​របស់​អ្នក​មើលទៅ​ស្លី​ម និង​កាន់​តែមាន​ទំនុកចិត្ត​។ លើក​ចង្ការ​របស់​អ្នក​ឡើង វា​នឹងធ្វើ​ឲ្យ​ករ​បស់​អ្នក​មើលទៅ​វែង មាន​រាង​ស្លី​ម​ស្អាត​។ អង្គុយ​ឲ្យ​បាន​ស្រួល ដើម្បី​ធ្វើ​ឲ្យ​ដើមទ្រូង និង​គូថ​របស់​អ្នក​មើលទៅ​ពេញ​ល្អ​។​ ​អវយវៈ​ដៃជើង​ ​ជឿ ឬ​មិន​ជឿថា បុរសៗ​ភាគច្រើន​ចាប់អារម្មណ៍​នឹង​ជើង​របស់​មនុស្ស​ស្រី​។ ដូច្នេះ​ប្រសិនបើ​ដៃ និង​ជើង​របស់​អ្នក​ស្អាត នោះ​គាត់​នឹង​ស្រឡាញ់​ភាពទាន់សម័យ​របស់​អ្នក​។ ប្រសិនបើ​អ្នក​គ្មាន​ពេលវេលា​ដើម្បី​ចូល​ហាង​ទេនោះ គ្រាន់តែ​ចេះ​ថែរក្សា​វា​ដោយ​ខ្លួនឯង​នៅផ្ទះ​ក៏បាន​ដែរ​។​ ​អា​ហ្វង់​ ​ជឿ ឬ​មិន​ជឿ​, កា​រអា​ហ្វង់​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង និង​ជួយ​ឲ្យ​ឡើង​សាច់ដុំ​។ វា​នឹង​ជួយ​ជម្រុញ​ដល់​ទំនុកចិត្ត និង​បញ្ចេញ​សារធាតុ​អង់​ដូ​ភី​ន ដែល​អាចជួយ​ផ្តល់​ក្តី​សុខ​ដល់​អ្នក​ក្នុងពេល​បង្កាត់ភ្លើង​ស្នេ​ហ៏​។​ ​សក់​ ​យើង​ដឹង​ហើយ​ថា អ្នក​ចង់​ឲ្យ​គ្រប់យ៉ាង​ស្អាត និង​មាន​ក្លិនក្រអូប ដូច្នេះ​ត្រូវ​កក់សក់​របស់​អ្នក​ឲ្យ​បាន​មុន ១​ថ្ងៃ​។ ទម្លាក់​សក់​របស់​អ្នក ដើម្បី​ឲ្យ​មើលទៅ​មាន​ភាព​ស៊ិ​ច​ស៊ី​។ ប៉ុន្តែ ឬ​យល់​ល្អ​គួរតែ​ចង​សក់​នឹង​ដង្កៀប​ចង​សក់ ហើយ​ទម្លាក់​វា​ចុះ​នៅ​ចំពោះមុខ​ដៃគូ​របស់​អ្នក​។ សក់​របស់​អ្នក​នឹងធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ឡើង ហើយ​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ស្រី​ដែល​សិច​ស៊ី​បំផុត​។​ ​សម្រាត​ឲ្យ​អស់​ ​កុំ​ឲ្យ​មាន​កន្លែង​ណាមួយ​ត្រូវ​លាក់បាំង​តទៅទៀត ត្រូវមាន​ក្តី​សុខ​នឹង​ខ្លួនប្រាណ​សម្រាត​របស់​អ្នក​។ ត្រូវមាន​ទំនុកចិត្ត​លើ​ស្បែក​របស់​អ្នក ហើយ​ដើរទៅ​ក្បែរ​ខ្លួន​គាត់ បង្ហាញ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​គាត់​ត្រូវការ​៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top