Sunday, January 17, 2016
បើចង់ជោគជ័យ ត្រូវចេះបំផុសគំនិតទាំង ៤ នេះឲ្យខ្លួនឯងជាមុនសិន
១) បង្កើតជំនឿលើខ្លួនឯង
ដំបូងអ្នកត្រូវមានជំនឿលើខ្លួនឯងជាមុនសិន ហើយបង្កើតគោលបំណងមួយដែលអ្នកចង់បាន ហើយអ្នកត្រូវ តែមានជំនឿថា របស់នោះវាពិតជាកើតឡើងពិតប្រាកដមែន ប្រសិនបើអ្នកបង្កើតសម្រេចចិត្តមួយដែលត្រឹមត្រូវ។
២) ផ្តោតទៅលើអ្វីដែលជាភាពប៉ិនប្រសព្វរបស់អ្នក
នៅពេលដែលអ្នកស្វែងរកឃើញ នូវចំណុចណាមួយដែលអ្នកគិតថាអ្នកអាចធ្វើបានល្អជាងមនុស្សដទៃ អ្នកត្រូវតែបន្តអនុវត្តវាឲ្យជាប់ជានិច្ច នោះអ្នកនឹងអាចទទួលបានលទ្ធផលមួយដ៏ល្អប្រសើរ។
៣) ប្រឈមនឹងភាពភ័យខ្លាច យកឈ្នះលើឧបសគ្គ
ច្បាស់ណាស់ថា ដំណើរទៅរកភាពជោគជ័យ អ្នកមិនអាចជៀសផុតឡើយនៅឧបសគ្គ និង ភាពភ័យខ្លាចចំពោះការបរាជ័យ ប៉ុន្តែការជឿជាក់លើខ្លួនឯង អាចធ្វើឲ្យអ្នកកាន់តែខ្លាំងឡើងៗ ហើយអាចយកជ័យជម្នះ លើគ្រប់ឧបសគ្គ និង ភាពភ័យខ្លាច។
៤) ត្រូវសម្លឹងទៅមុខជានិច្ច
ដើម្បីធ្វើឲ្យខ្លួនឯង ទទួលបានជោគជ័យលើជោគជ័យ អ្នកមិនគួរនៅមួយកន្លែង នោះទេ ការសម្លឹងមើលទៅអនាគត ការស្រាវជ្រាវ ការចេះឆក់យកឱកាស គឺជារឿងសំខាន់សម្រាប់មនុស្សដែលចង់ក្លាយជាសហគ្រិនជោគជ័យ ដូច្នេះអ្នកត្រូវបន្តដើរទៅមុខជានិច្ច ទោះបីជាអ្នកទទួលបានជោគជ័យរួចហើយក៏ដោយ ព្រោះការចេះឆក់យកឱកាសថ្មីណាមួយ បង្ហាញថាអ្នកជាមនុស្សដែលមានភាពឆ្លាតវៃ និង ជាមនុស្សខ្លាំងមួយរូប។
ប្រភព៖ Thebnews
0 comments:
Post a Comment