Sunday, January 17, 2016
បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
សុខភាព : នាពេលបច្ចុប្បន្នន ជំងឺដែលស្ត្រីភាគច្រើនជួបប្រទះ និងមាននការខ្លាចរអា គឺជំងឺមហារីកសុដន់ ដែលស្ត្រីខ្លះមិនបានដឹងមុន ក៏ស្រាប់តែស្រាប់តែចេញអាការធ្ងន់ធ្ងរតែម្តង។ បើមិនទាន់ប្រាកដក្នុងចិត្ត និងយល់ច្បាស់ អ្នកគួរស្វែងយល់ពីលក្ខណៈជំងឺពាក់ព័ន្ធនឹងសុដន់ ដូចខាងក្រោមនេះ ៖
-អាការឈឺសុដន់ ៖ អាចផ្សេងពីគ្នា ប្រសិនបើអ្នកមានអារម្មណ៍ថា ឈឺថាឈឺ ឬតឹងសុដន់ នៅមុនពេលមករដូវអ្នកមិនចាំបាច់ភ័យ ខ្លាំងពេកនោះឡើយ បន្ទាប់ពីនោះមកការឈឺចាប់ នឹងថយចុះ។ ក្រៅពីនេះវាអាចបណ្តាលមកពីអារម្មណ៍តានតឹងដែលជះឥទ្ធិពលដល់អ័រម៉ូន។
-ឈឺសុដន់ តែមិនពាក់ព័ន្ធនឹងរដូវ ៖ អាចកើតលើស្ត្រីវ័យអស់រដូវ និងវ័យបន្តពូជ ដោយលក្ខណៈរបស់វា គឺឈឺផ្នែកណាមួយ នៅលើសុដន់ ឬមានអារម្មណ៍ឈឺសុដន់ទាំងសងខាង។ ស្ត្រីខ្លះមានអាការឈឺបែបនេះ យូរជាង២ឆ្នាំ ក្រោយមកអាការនេះ នឹងបាត់ទៅដោយខ្លួនឯង។ អ្នកខ្លះឈឺដោយសារតែសុដន់ទទួលរងការប៉ះទង្គិច ប៉ុន្តែពេលខ្លះឈឺដោយគ្មានមូលហេតុ។ ទោះបីជាការឈឺបែបនេះ មិនមែនជាអាការរបស់ជំងឺ មហារីកសុដន់ ប៉ុន្តែប្រការល្អបំផុតអ្នកគួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យឱ្យបានល្អិតល្អន់។
-ឈឺកណ្តាលសុដន់ ៖ ពេលខ្លះគេអាចហៅថា ជំងឺរលាកឆ្អឹងជំនីរ ដែលអ្នកអាចសង្កេតបាន ព្រោះការឈឺបែបនេះ មិនពាក់ព័ន្ធនឹងវដ្តរដូវឡើយ។
-បន្ថយការឈឺចាប់សុដន់ ដោយអាហារ ៖ អាហារខាងក្រោមនេះមានគុណប្រយោជន៍អាចបំបាត់អាការឈឺសុដន់បាន ៖
+បន្ថយអាហារដែលសម្បូរកាហ្វេអ៊ីន ដូចជា កាហ្វេ តែ ទឹកក្រូចហ្គាស់ និង សូកូឡា។
+បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងអាហារ ដូចជា នំប៉័ងផ្អែម សាច់សត្វ ខ្លាញ់សត្វ ដោយទទួលទានបន្លែ ផ្លែឈើ និងធញ្ញជាតិ ឱ្យបានច្រើនជាងមុន។
+បន្ថយការទទួលទានអំបិល។
-ទទួលទានវីតាមីនបន្ថែម ដោយធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកអាហារ ជាមុនសិន។ គួរទទួលទានវីតាមីនE វីតាមីន B6 និងប្រេងEvening Prime Olls ៕
0 comments:
Post a Comment