“នៅតែមានមនុស្សជាច្រើនយល់ច្រឡំថាបទនេះ ខ្ញុំចម្លងពីចិន ខ្ញុំចង់បញ្ជាក់ថាបងអត់បាន Copy ឬលួចពីណាទេ បទ “ស៊ូឃ្លាត” ហ្នឹងជារបស់ខ្មែរយើង១០០% ហើយក៏ជារឿងពិតបងតាំងពី៥ឆ្នាំមុនដែរ”។ នេះជាការលើឡើងរបស់លោក អ៊ឹម រតនៈ អ្នកនិពន្ធបទនេះ។
កន្លងមកប្រិយមិត្តមួយចំនួននៅតែមិនទាន់ច្បាស់នៅឡើយពីបទ “ស៊ូឃ្លាត” បន្ទាប់ពីឃើញបុរសម្នាក់យកចម្រៀងមួួយបទនេះច្រៀងជាភាសាចិន។ ជាថ្មីម្ដងទៀតអ្នកនិពន្ធ អឹម រតនៈ បានអះអាងថា ការពិតទៅបុរសម្នាក់នោះបានយកបទនេះទៅច្រៀងជាភាសាចិនទៅវិញទេ បន្ទាប់ពីមើលឃើញពីសន្ទុះការគាំទ្រកន្លងមក។ បន្ទាប់ពីមានការចាប់អារម្មណ៍ពីជនជាតិចិនដែរនោះ បុរសដដែលក៏យកបទ “ស៊ូឃ្លាត” រៀបរៀងជាភាសាចិនតែម្ដង ដើម្បីឱ្យពួកគេបានស្ដាប់កម្សាន្តបទនេះដែរ។
គណនីបណ្តាញសង្គមហ្វេសប៊ុកក្មេងប្រុសដែល Cover បទ “ស៊ូឃ្លាត” ជាភាសាចិន
អ៊ឹម រតនៈ ថ្លែង៖ “ក្មេងប្រុសដែលយកបទដើមទាំងស្រុងយកទៅ Cover គាត់អះអាងថា ដោយសារប្រជាជនចិនចាប់អារម្មណ៍បទ”ស៊ូឃ្លាត”ច្រើន ហើយមិនដឹងប្រែថា យ៉ាងម៉េចក៏ប្អូនយកទៅច្រៀងនិងបកប្រែជាភាសាចិនដើម្បីឲ្យប្រជាជនដែលគាំទ្របទនេះបានយល់ពីអត្ថន័យ “។
ទោះយ៉ាងណា ម្ចាស់និពន្ធផ្ទាល់បទនេះប្រាប់ថា មិនបានរករឿងជាមួយបុរសនោះឡើយ នេះក៏ដោយសារការស្រលាញ់អ្វីដែលជារបស់ខ្មែរនិងចង់បង្ហាញទៅដល់ជនបរទេសបានដឹងពីបទខ្មែរតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតក្មេងប្រុសនោះ ក៏បានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុក របស់ខ្លួននិយាយសុំទោសលោក ក្នុងនាមជាអ្នកនិពន្ធបទនេះផងដែរ។ ដូច្នេះលោកបន្តទៀតថាក្នុងនាមទាំងអស់គ្នាជាកូនខ្មែរគួរតែជួយថែរក្សានិងឲ្យតម្លៃអ្វីជារបស់ខ្មែរ៕
0 comments:
Post a Comment