Tuesday, January 19, 2016
ប្អូនស្រីជនសង្ស័យដែលជាពេជ្ឈឃាដរបស់ក្រុមរដ្ឋឥស្លាម ISISថាបងប្រុសខ្លួនត្រូវបានលាងខួរក្បាល
ប្អូនស្រីរបស់ Abu Rumaysah ជាបុរសដែលគេស្គាល់ជាទូទៅថាគឺជាពេជ្ឈឃាដ តែងពាក់ម៉ាស់ជាប់ជានិច្ចពេលធ្វើការប្រហារជីវិតចំណាប់ខ្មាំងម្តងៗ របស់ក្រុមរដ្ឋឥស្លាមរូបនេះត្រូវបានប្អូនស្រីខ្លួនឯងអះអាងថាគាត់ទំនងត្រូវបានគេលាងខួរក្បាល។ នាង Konika Dhar បានឆ្លើយសំនួរនៅពីមុខអ្នកនយោបាយ ថាបងប្រុសរបស់នាងកើតក្នុងគ្រួសារអ្នកកាន់សាសនា ហិណ្ឌូ មិនមែនឥស្លាមទេ ប៉ុន្តែគាត់បានផ្លាស់ប្តូរ ការរស់នៅតាមបែបសាសនាឥស្លាមទៅវិញ។
នាង Konika Dhar បន្ថែមទៀតថា នាងជឿថាបងប្រុសរបស់នាងត្រូវបានគេលាងខួរក្បាល ព្រោះគាត់ជាមនុស្សដែលមានភាពល្ងង់បន្តិច ប៉ុន្តែចាប់តាំងពីបងប្រុសរបស់នាងក្លាយជាភេរវករសម្លាប់មនុស្សមិនញញើតដៃ នាងពិតជាលំបាកណាស់ក្នុងការរក្សាទំនាក់ទំនងជាមួយនឹងបងប្រុសខ្លួនឯង។ នាង Konika Dhar រៀបរាប់ទៀតថា នាងជួបគាត់លើកចុងក្រោយនៅក្នុងឆ្នាំ ២០១៤ ដែលពេលនោះគាត់មើលទៅហាក់បីដូចជាមិនអីនោះទេ ប៉ុន្តែ Abu Rumaysah បានរក្សាចលនានយោបាយរបស់គាត់ ដោយស្ងាត់ស្ងៀមបំផុត។
នាង Konika Dhar ថានាងមិនបានដឹងថាគាត់បានផ្លាស់ប្តូរឈ្មោះហិណ្ឌូរបស់គាត់ Siddhartha Dhar ទៅជា Abu Rumaysah នៅពេលដែលគាត់ទៅដល់ប្រទេសស៊ីរី។ មិនត្រឹមតែប៉ុណ្ណោះ Abu Rumaysah បានឲ្យនាងនិងម្តាយរបស់នាងស្លៀកពាក់បែបឥស្លាមទៀតផង នៅពេលដែលទៅ ជួបគាត់ ដែលពេលនោះនាងស្មានតែគាត់និយាយលេងតែប៉ុណ្ណោះ។ នាងថាបងរបស់នាងមានភាពងប់ងុលខ្លាំងជាមួយមនោគមន៍វិជ្ជារបស់ក្រុមរដ្ឋឥស្លាមអស់ ៣ ឆ្នាំមកហើយ ដោយងប់ងុលខ្លាំងពីរឆ្នាំមុនពេលធ្វើដំណើរទៅកាន់ស៊ីរី។ ហើយចុងក្រោយ Abu Rumaysah បានផ្ញើសារមកកាន់នាងថាគាត់ពេញចិត្តនឹងជីវិត រស់នៅរបស់គាត់នៅស៊ីរីខ្លាំងណាស់។
សម្រាប់សំនួរដែលគេចង់ដឹងបំផុតថា តើបុរសដែលជាពេជ្ឈឃាដកាត់ក្បាលចំណាប់ខ្មាំង ក្នុងខ្សែវីដេអូរបស់ក្រុមរដ្ឋឥស្លាម ISIS ដែលបង្ហាញជារឿយៗជាបងប្រុសរបស់នាងមែនឬទេ? នាង Konika Dhar បានបដិសេធមិនឆ្លើយសំនួរនេះឡើយ។
នាង Konika Dhar ប្អូនស្រីរបស់ Abu Rumaysah
0 comments:
Post a Comment