Tuesday, January 19, 2016

ជំនាញ​ ៤​ ដើម្បី​ក្លាយ​ជា​មេដឹកនាំ​ពិភពលោក​ពី​ព្រឹទ្ធបុរស​​សាលា London Business School

១) បង្កើត​ជម្រើស​ដែល​ផ្ដល់​ភាព​បត់បែន​ដល់​ខ្លួន​ឯង អ្នក​ត្រូវ​ប្រាកដ​ថា​ ​ជម្រើស​ដែល​ អ្នក​បង្កើត ត្រូវ​តែ​ផ្តល់​ភាព​បត់បែន​ដល់​ខ្លួន​ឯង បើ​តាម​លោក Andrew Likierman ព្រឹទ្ធបុរស​នៃ​សាលា London Business School ថ្លែង​ថា ការ​សិក្សា នយោបាយ ទស្សនវិជ្ជា និង សេដ្ឋកិច្ច នៅ​មហាវិទ្យាល័យ និង ការ​សម្រេច​ចិត្ត ទទួល​យក​បន្ថែម​នូវ​កម្រិត​អប់រំ​ គឺ​ជា​ការ​ផ្តល់​ភាព​បត់បែន​ឲ្យ​ខ្លួន​ឯង​នៅ​ក្នុង​ខួរក្បាល។ លោក Andrew Likierman បាន​ផ្តល់​អនុសាសន៍​ឲ្យ​មនុស្ស​គួរ​តែ​ទទួល​បាន​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ ខ្ពស់ MBA ព្រោះ​ថា​កម្រិត​សិក្សា​កាន់​តែ​ខ្ពស់ អាច​ធ្វើ​ឲ្យ​អ្នក​បង្កើត​ជម្រើស​ឲ្យ​ខ្លួន​ឯង​ច្រើន ជា​មួយ​នឹង​ភាព​បត់បែន។ ហើយ​អ្វី​ដែល​ជា​ការ​ពិត​គឺ​អ្នក​ផ្តល់​ជម្រើស​ឲ្យ​ខ្លួន​ឯង​ជាមួយ​នឹង​ការ​អប់រំ។ នៅ​ពេល​ដែល​មនុស្ស​រៀន​កាន់​តែ​ខ្ពស់ ពួក​គេ​ជា​មនុស្ស​ដែល​ធ្វើ​រឿង​ប្លែកៗ​ជា​ច្រើន​ទៅ​តាម​សម័យ​កាល និង កាលៈទេសៈ។ ២) ត្រូវ​យល់​ថា​អ្វីៗ​មិន​អាច​ដំណើរ​ការ​ល្អ​ទៅ​មុខ​រហូត​នោះ​ទេ អ្នក​ត្រូវ​តែ​ចេះ​គិត​ថា អ្វីៗ​នៅ​ក្នុង​លោក​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​ល្អ​រហូត​នោះ​ឡើយ លោក Andrew Likierman ថ្លែង​ថា​នៅ​ពេល​ដែល​លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​ការងារ គឺ​នៅ​ចំ​ពេល​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​កើត​ឡើង។ លោក​ថ្លែង​ថា​អ្វី​ដែល​ដំណើរ​ការ​ទៅ​មុខ​ល្អ វា​ក៏​អាច​ដើរ​ថយ​ក្រោយ​នេះ​ធ្លាក់​ចុះ​មក​វិញ​ផង​ដែរ។ ដូច្នេះ​ការ​ចេះ​សន្សំ​សំចៃ​ផ្ទាល់​ខ្លួន​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​នៅ​ពេល​ជួប​បញ្ហា។ ៣) ត្រូវ​រៀន​ពី​វប្បធម៌​របស់​ប្រទេស​ដទៃ​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​បាន អ្នក​ត្រូវ​តែ​រៀន​និង​ស្វែង​យល់​ពី​វប្បធម៌​ប្រពៃ​ណី​ប្រទេស​ដទៃ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ថា វា​នឹង​ជួយ​អ្នក​ ធ្វើ​ការ​ផ្លាស់ប្ដូរ​វិស័យ និង ប្រទេស​ខ្លួន នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ផ្នត់​គំនិត​កាន់​តែ​ច្រើន​ពី​ខាង​ក្រៅ។ បន្ថែម​ពី​លោក​នេះ​លោក Andrew Likierman ថ្លែង​ថា​វា​ជា​ពេល​ដែល​អ្នក​អាច​រៀន​សូត្រ ពី​របៀប​គិត​របស់​មនុស្ស​ដែល​មាន​វប្បធម៌​ប្រពៃណី​ខុស​ពី​អ្នក​ តើ​ពួក​គេ​ជា​មនុស្ស​មាន​ផ្នត់​គំនិត ដូចម្ដេច ប្រស្រ័យ​ទាក់ទង​គ្នា​ដូចម្ដេច ដែល​សុទ្ធ​តែ​ជា​រឿង​អ្នក​អាច​យក​មក​ប្រើ​ប្រាស់​បាន​ប្រសិន​រឿង​នោះ​ត្រូវ​និង​បរិបទ​ក្នុង​ជីវិត​អ្នក។ ៤) ត្រូវ​យល់​ពី​សារសំខាន់​នៃ​ការ​ទំនាក់​ទំនង ចុង​ក្រោយ​បំផុត​ត្រូវ​តែ​ចេះ​ស្វែង​យល់​ពី​សារសំខាន់ នៃ​ការ​ធ្វើ​ទំនាក់ ទំនង។ អ្នក​អាច​មាន​គំនិត​ដ៏​អស្ចារ្យ​ ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ជាមួយ​មនុស្ស​ដទៃ លុះ​ត្រា​តែ​អ្នក​មាន​ការ​ទំនាក់​ទំនង​គ្នា​ល្អ​ជាមួយ​នឹង​ពួក​គេ។ បើ​តាម​លោក Andrew Likierman នៅ​ក្នុង​វិស័យ​ការងារ ទោះ​បី​ជា​មនុស្ស​ដទៃ មាន​សមត្ថភាព​លើ​អ្នក ពូកែ​ជាង​អ្នក ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​គ្មាន​ការ​ទំនាក់ទំនង​ល្អ​ទេ​នោះ ពួក​គេ​នឹង​មិន​អាច​ជោគជ័យ​ច្រើន​ដូច​មនុស្ស​ដែល​ធ្វើ​កែ​ធ្វើ​ទំនាក់​ទំនង​នោះ​ឡើយ។

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top