Tuesday, January 19, 2016
ពោតប៉ូវ គ្រឿងក្នុង នឹងព្យាបាលជំងឺច្រើនមុខ
ត្តអ្នកអានប្រហែលជាពុំបានជ្រាបទេថា (ពោត) មានគុណសម្បត្តិផ្នែកឱសថច្រើនណាស់ ហើយ ពោតវាមានប្រយោជន៍តាំងពីឬសដល់ចុងតែម្តង។ គ្រាប់ពោតដែលយើងទំពារតេះ លេងវាមានរសជាតិឈ្ងុយឆ្ងាញ់និងមានគុណសម្បត្តិជួយបំប៉ន ស្បែក បេះដូង ថ្លើម និងធ្វើអោយបរិភោគអាហារបានច្រើន ឬក៏យកពោតទៅយកទឹកពិសារវាអាចជួយអោយទឹកនោមដើរស្រួល។
សក់ពោត មានប្រសិទ្ធភាពបណ្តេញកម្តៅបញ្ចុះទឹកនោម កម្ចាត់គ្រាប់ក្រួសក្នុងប្រមាត់ ព្យាបាលរលាកតម្រងនោម ជំងឺខាន់លឿង ទឹកនោមផ្អែម ក្អួរធ្លាក់ឈាម រលាកក្តោងច្រមុះ និងឈាមហូរតាមច្រមុះ។
តម្រាឱសថបុរាណចែងថា អោយយកសក់ពោតប្រមាណមកដាំទឹកអោយចាស់បន្តិចហើយពិសាដើម្បីព្យាបាលជំងឺរលាកតម្រងនោម។
ប្រសិនបើយកសក់ពោត មកដាំទឹកផឹកពិសារជំនួសគឺអាចជួយបញ្ចុះទឹកនោមធ្វើអោយនោមស្រួល។
ងោរសក់ពោតជាមួយសាច់សត្វ យកមកពិសារព្យាបាលការក្អកធ្លាក់ឈាមនិងសម្រាប់អ្នកគ្រាំក្នុង ដែលបណ្តាលមកពីការងារធ្ងន់ធ្ងរ ឬរបួសគ្រាំក្នុង។
សក់ពោតស្ងួត ស្ងោរជាមួយចេកអំបូង ចេកនួនស្ងួត សម្បកឪឡឹកស្ងួត ក្នុងបរិមាណស្មើៗគ្នាអាចជួយរក្សាអាការជំងឺលើសឈាមបានយ៉ាងល្អ។
ស្នូលពោត មានរសជាតិផ្អែមលែមៗ មានគុណសម្បត្តិ ជួយព្យាបាលអាការរាគរូស មួល អាការហើមជាំ ជួយបញ្ចុះទឹកនោមនិងជួយប៉ូវលំពែង។
ឬសពោយ មានគុណសម្បត្តិជួយ ព្យាបាលអាការក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់ និងបញ្ចុះទឹកនោមដោយយកឬសស្ងួតទៅស្ងោរយកទឺកមកពិសារ ។
ដើមនិងស្លឹកពោត មានគុណសម្បត្តិ ព្យាបាលអាការគ្រាប់ក្រួសដូចជា៖ ក្រួសក្នុងតម្រងនោម ឬក្នុងប្រមាត់ ជួយអោយនោមស្រួលអាចទទួលទានស្រស់ៗឬហាលអោយស្ងួតដាំទឹកផឹក ។
ស្នូលពោត ប្រសិនបើយកមកដាំទឹកផឹក ឬដុតអោយក្លាយជាធ្យូងលាយទឹកផឹកក៏មានគុណសម្បត្តិជួយចញ្ចុះទឹកនោម ធ្វើអោយនោមស្រួលនិងព្យាបាលអាការគ្រាប់ក្រួសក្នុងតម្រងនោមដែរ។
សក់ពោតស្ងួត យកមកញ៉ាត់ខ្សៀរជក់ បឺតយកផ្សែងអាចជួយព្យាបាលជំងឺភ្លេចភ្លាំងស្មារតី ឬជួយអោយមានស្មារតីចងចាំឡើងវិញ។
ដូច្នេះពោតដែលសម្បូរឥតខ្វះនៅក្នុងប្រទេសយើងនេះមានប្រយោជន៍ច្រើនណាស់៕
0 comments:
Post a Comment