Wednesday, January 20, 2016

ស្រវឹងជោគយប់មិញ គួរធ្វើម៉េចទើបស្វាងវិញទៅ?

ក្រោយពីចូលរួម ក្នុងពិធីជប់លៀង នៅយប់ថ្ងៃចុងសប្តាហ៍រួចមក ភាគច្រើន សុភាពបុរសតែងត្រឡប់មកផ្ទះវិញ ដោយអាការៈវិលមុខខ្លាំង ឈឺក្បាល ឈឺក្រពះ។ ដូច្នេះ តើគួរធ្វើដូចម្តេច ទើបអាចធូរស្រាល ពីការស្រវឹងយប់មិញបានទៅ?
3 ដើម្បីព្យាបាល អាការៈឈឺក្បាល ចង្អោរ និងរោគសញ្ញាផ្សេងៗទៀតនៃការស្រវឹង ចូរសាកល្បង តាមវិធីដូចខាងក្រោមនេះ ៖ ញ៉ាំទឹក ការទទួលទានទឹក គឺជារឿងសំខាន់ណាស់ ដើម្បីបង្គ្រប់ជាតិទឹក ខណៈពេលដែលអ្នក ញ៉ាំគ្រឿងស្រវឹង។ ចូរទទួលទានទឹកឲ្យបានច្រើន នៅចន្លោះពេលញ៉ាំគ្រឿងស្រវឹង។ បើមិនដូច្នេះទេ អ្នកនឹងអាចមានអារម្មណ៍ដូចជា អស់កម្លាំង ឬមិនស្រួលខ្លួន នៅថ្ងៃបន្ទាប់ជាមិនខាន។ ការញ៉ាំទឹកបន្ថែម នឹងជួយបង្គ្រប់ជាតិទឹកផង ព្រមទាំងច្រោះសារធាតុផ្សេងៗ ដែលធ្វើឲ្យមានរោគសញ្ញាផង។ ញ៉ាំភេសជ្ជៈផ្សេងៗទៀត ការញ៉ាំទឹកមិនគ្រប់គ្រាន់ទេ យកល្អ គួរតែញ៉ាំភេសជ្ជៈណា ដែលសម្បូរអេឡិចត្រូលីត្រ ដូចជា ភេសជ្ជៈសម្រាប់អ្នកហាត់កីឡា ទឹកដូង ឬទឹកស៊ុប។ ភេសជ្ជៈទាំងនេះ អាចជួយស្តារឡើងវិញ នូវជាតិអំបិល និងប៉ូតាស្យូម ដែលបាត់បង់ក្រោយពីញ៉ាំគ្រឿងស្រវឹងច្រើនបាន។ ញ៉ាំខ្លាញ់សិន មុនញ៉ាំគ្រឿងស្រវឹង ការញ៉ាំប្រេងអូលីវមួយស្លាបព្រាបាយ មុនចូលរួមពិធីញ៉ាំគ្រឿងស្រវឹង ក្នុងកម្មវិធីជប់លាង អាចជួយបង្ការការស្រវឹងបាន។ ការញ៉ាំភីហ្សា ឬអាហារសម្បូរជាតិខ្លាញ់ផ្សេងទៀត គឺមានប្រសិទ្ធភាពដូចគ្នាអញ្ជឹង។ អាហារបែបនេះ នឹងជួយផ្តល់ភាពរំអិលដល់ពោះវៀន ដូច្នេះ គ្រឿងស្រវឹង នឹងត្រូវការពេលយូរទើបស្រូបចូលក្នុងរាងកាយបាន។ ស្រវឹងជោគយប់មិញ គួរធ្វើម៉េចទើបស្វាងវិញទៅ?

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top