Wednesday, January 20, 2016
ប្រដាប់ភេទមិនដំណើរការ? កុំបារម្ភ! មានវិធី ៥ យ៉ាងអាចជួយបាន
ហាត់ប្រាណទៀងទាត់
ពិតមែនហើយ អ្នកគួរតែផ្តល់អទិភាព ដល់ការចេញទៅដើរលេងខាងក្រៅ ឬហាត់ប្រាណក្នុងក្លិប ដើរ រត់ ហែលទឹក ជិះកង់ ឬការហ្វឹកហាត់ ដើម្បីបង្កើតភាពរឹងមាំ យ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍ទៅ។ យោងទៅតាមការសិក្សាមួយ ដែលធ្វើឡើងដោយសាកលវិទ្យា Harvard បានឱ្យដឹងថា ការដើររយៈពេល ៣០ នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយការប្រឈមនឹង អាការៈងាប់លិង្គបាន ៤១ ភាគរយ។ ការហាត់ប្រាណទៀងទាត់ នឹងជួយដល់របត់ឈាមរត់ ដើម្បីឱ្យឈាមច្របាច់ ទៅកាន់គ្រប់កន្លែងទាំងអស់ នៃរាងកាយ។
លើកម្រាលអាងត្រគាក កម្រាលអាងត្រគាក នឹងជួយឱ្យលិង្គ អាចនៅរឹងបាន ក្នុងពេលលិង្គកំពុងតែរឹង តាមរយៈការសង្កត់ទៅលើ សរសៃឈាមវ៉ែន ដែលរក្សាឈាមកុំឱ្យចេញ រហូតដល់លិង្គឈប់រឹងដោយខ្លួនឯង។ បុរសដែលហាត់ប្រាណ លើកម្រាលអាងត្រគាករបស់ខ្លួន ឃើញថា ទទួលបានលទ្ធផល ល្អជាងអ្នកដែលពឹងផ្អែកទៅលើ ការផ្លាស់ប្តូររបៀបរស់នៅតែមួយមុខ។ ដូច្នេះ តើអ្នកគួរតែពង្រឹងសាច់ដុំ ក្នុងកម្រាលអាងត្រគាកដូចម្តេចទៅ?
• ដើម្បីពង្រឹងដល់សាច់ដុំ ក្នុងកម្រាលអាងត្រគាក អ្នកគួរតែព្យាយាមទប់នោម នៅពេលនោមម្តងៗ។
• ប្រឹងទប់ និងបន្ធូរវិញចំនួន ៨ ដង បន្ទាប់មកសម្រាក ហើយធ្វើ ៨ ដងទៀត។ ចូរធ្វើបែបនេះ ៣ទៅ ៤ ដង។
• អ្នកក៏អាចប្រើវិធីហាត់ប្រាណបែប Kegel ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃដែរ៕
សម្រកទម្ងន់
ការដែលមានរង្វាស់ចង្កេះធំខ្លាំង អត្រានៃការប្រឈមនឹង ការងាប់លិង្គក៏ខ្ពស់ដែរ។ ដូច្នេះ អ្នកគួរតែធ្វើយ៉ាងណា សម្រកទម្ងន់ខ្លះទៅ ដើម្បីពង្រឹងដល់សកម្មភាព លើគ្រែកាន់តែល្អជាងមុន។ ចូរប្រាកដថា អ្នកកំពុងតែញ៉ាំអាហារ ផ្តល់សុខភាពដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងខ្លាញ់ផ្តល់សុខភាព។
• ចៀសវាងអាហារកែច្នៃ និងអាហារមានជាតិស្ករ និងម្សៅច្រើន
• ញ៉ាំតែ គ្មានជាតិផ្អែម ឬទឹកធម្មតា
• ញ៉ាំអាហារសម្រន់ផ្តល់សុខភាពដូចជា សណ្តែកដី ការ៉ូត និងផ្លែប៉ោម។
3
ឈប់ជក់បារី
ការជក់បារី អាចធ្វើឱ្យអាការៈងាប់លិង្គ កាន់តែធ្ងន់ធ្ងរជាងមុនបាន ព្រោះវានឹងទៅរំខាន ដល់ប្រព័ន្ធរបត់ឈាមរត់ ហើយមានទំនាក់ទំនង នឹងជំងឺដែលបណ្តាលឱ្យកើត បញ្ហាងាប់លិង្គទៀតផង។ បើសិនជាអ្នក កំពុងតែមានបញ្ហា ក្នុងការរក្សាភាពរឹងរបស់លិង្គមែននោះ អ្នកគួរតែដល់ពេល លះបង់ការជក់បារីចោលហើយ។
2
ចៀសវាងគ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាសារធាតុមួយផ្សេងទៀត ដែលមានឥទ្ធិពលយ៉ាងខ្លាំង លើការឡើងរឹងរបស់លិង្គ។ ក្រោយពីទទួលទាន គ្រឿងស្រវឹងពីរបីដងរួចមក បុរសភាគច្រើន មិនថាអាយុប៉ុន្មានទេ សុទ្ធតែពិបាកនឹងធ្វើឱ្យលិង្គខ្លួន ឡើងរឹងខ្លាំងណាស់។
0 comments:
Post a Comment