Sunday, January 17, 2016
ស្ត្រីភាគច្រើន មើលរំលងការថែស្បែកដើមទ្រូង
អ្នកសិក្សាស្រាវជ្រាវអំពីការថែសម្រស់ ពិសេសការថែស្បែករបស់ស្ត្រីបានឲ្យដឹងថា ស្ត្រីភាគច្រើនផ្តោតការយកចិត្តទុកដាក់ថែស្បែកបរិវេណផ្ទៃមុខ រហូតមើលរំលងការថែទាំស្បែកបរិវេណដើមទ្រូង ទាំងដែលស្បែកបរិវេណនេះមានក្រពេញខ្លាញ់តិច ទើបអ្នកខ្លះកើតបញ្ហាស្បែកស្ងួត រហូតបង្កឲ្យកើតស្នាមជ្រីវជ្រួញបានងាយ។
ដូចនេះក្រោយពីលាបក្រែមថែស្បែកលើផ្ទៃមុខរួចហើយ កុំភ្លេចលាបចុះមក បរិវេណ-ក និងដើមទ្រូង របស់អ្នកផង ដោយប្រើបាតដៃលាបអង្អែល ទៅទិសតែមួយ កុំលាបទៅមកដដែលៗ ព្រោះអាចសាងកម្លាំងកកិត ធ្វើឲ្យស្បែកដែលស្តើងបរិវេណនេះ កើតអាការក្រហាយ ហើយប្រសិនបើអ្នកចូលចិត្តពាក់អាវ-កទូលាយជាប្រចាំ ក៏កុំភ្លេចលាបក្រែមថែស្បែកដែលមានភាគផ្សំរបស់សារធាតុការពារកម្តៅថ្ងៃផង ដើម្បីការពារ ការខូចខាតដោយសារកាំរស្មីពីកម្តៅថ្ងៃ ដែលនឹងជួយឲ្យស្បែកបរិវេណដើមទ្រូងរបស់ អ្នករលោងស្អាតជានិច្ច…៕
0 comments:
Post a Comment