Wednesday, January 20, 2016
បម្រាមមិនគួរប្រព្រឹត្ត បន្ទាប់ពីផឹកទឹកភ្លាមពេលក្រោកពីដំណេក
គុណប្រយោជន៍របស់ទឹកចំពោះសុខភាពសំខាន់ខ្លាំងណាស់ ជាពិសេសនៅក្រោយពេល ក្រោកពីដំណេកពេលព្រឹក ។ តាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានអះអាងថា គុណប្រយោជន៍ របស់ទឹកចំពោះសុខភាពមានសារប្រយោជន៍ខ្លាំងបំផុត ។ បើអ្នកបានផឹកទឹកនៅក្រោយពេលក្រោកពីដំណេកភ្លាមៗអាចជួយព្យាបាលជំងឺមួយចំនួនដូចជា អាការឈឺខ្លួន បញ្ហាបេះដូង ជំងឺប្រព័ន្ធប្រសាទ ឈឺក្បាល ឈឺសន្លាក់ដៃជើង ជំងឺទឹកនោមផ្អែម បញ្ហាទល់លាមក បញ្ហាធាត់ ក្រួសក្នុងតម្រងនោម បញ្ហារកកលក្អួត ឈឺបំពង់ក និង បញ្ហាឡើងជាតិអាស៊ីដក្នុងក្រពះ ។
តើអ្នកគួរផឹកទឹកដោយវិធីណា ?
*នៅពេលអ្នកក្រោកពីដំណេកភ្លាមមុ ពេលបំពេញការងារ និង សកម្មភាពប្រចាំថ្ងៃផ្សេងៗ អ្នកគួរផឹកទឹកឱ្យបានមួយកែវចំណុះ ២០០ មិល្លីលីត្រ គឺត្រូវផឹកបន្តិចម្តងៗ ព្រោះបើអ្នកមិន ទម្លាប់នឹងពិបាកផឹកអស់ភ្លាមៗ ។
*នៅក្រោយពេលដុះធ្មេញរួចអ្នកមិនគួរទទួលទានអាហារពេលព្រឹកភ្លាមៗទេ ត្រូវទុកចន្លោះពេល ៤៥ នាទីមុនពេលទទួលទាន និង ផឹកទឹកបន្ថែម ។
តាមលទ្ធផលនៃការសិក្សាបានបង្ហាញថា ប្រសិនបើអ្នកអនុវត្តបានដូចចំណុចទាំងពីរខាងលើ ជំងឺអ្នកនឹងអាចកាត់បន្ថយរយៈពេលក្នុងការព្យាបាល និង បានធូរស្រាលមកវិញក្នុងរយៈ ពេល ៖
១៨០ ថ្ងៃ ចំពោះជំងឺមហារីក ៣០ ថ្ងៃ ចំពោះជំងឺទឹកនោមផ្អែម ៣០ ថ្ងៃ ចំពោះជំងឺឡើងសម្ពាធ ឈាមខ្ពស់ ១០ ថ្ងៃ ចំពោះបញ្ហាទល់លាមក ១០ ថ្ងៃ ចំពោះបញ្ហាឡើងជាតិអាស៊ីដក្នុងក្រពះ ។ ផលលំបាកបន្តិចចំពោះការផឹកទឹកដូច្នេះគឺបណ្តាលឱ្យអ្នកបន្ទោបង់ញឹកញាប់ ប៉ុន្តែវាមិនមាន បញ្ហាអ្វីប៉ះពាល់ដល់សុខភាពអ្នកឡើយ ។
ការផឹកទឹក និង ធ្វើលំហាត់ប្រាណផ្សេងៗបន្ថែមទៀតជាគន្លឹះនៃសុខភាព និង អាយុយឺនយូរ ។ ដូចគេធ្លាប់បានដឹងហើយថា ជនជាតិជប៉ុន និង ជនជាតិចិនតែងតែចូលចិត្តផឹកទឹក«តែ»ជា ជាងទឹកត្រជាក់ធម្មតា ព្រោះគេយល់ថា ទឹកត្រជាក់អាចធ្វើឱ្យអាហារមានជាតិខ្លាញ់ពិបាករំលាយ ដែលអាចបណ្តាលឱ្យឡើងជាតិអាស៊ីដនៅក្នុងក្រពះ និង ធ្វើឱ្យពោះវៀនងាយផ្ទុកជាតិខ្លាញ់ ច្រើន ហើយយូរៗទៅវាអាចបណ្តាលឱ្យកើតជំងឺមហារីក ។ ដូច្នេះអ្នកគួរពិចារណារវាងការផឹក ទឹកត្រជាក់ និង ទឹក«តែ»ក្តៅ ៕
0 comments:
Post a Comment