Wednesday, January 20, 2016

វិធី​ព្យាបាល «​មុខខ្លាញ់​» ដោយ «​ស៊ុត​ផ្នែក​ស​»​

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។ ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។ ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។ ១-​ស៊ុត​ផ្នែក​ស : សម្បូរ​ដោយ​វីតាមីន E , A ដែល​អាច​កម្ចាត់​ជាតិ​ខ្លា​ញ់​ពីស្បែក បំបាត់​ស្នាម«​មុន»​ និង ធ្វើឱ្យ​ផ្ទៃមុខ​តឹង​ណែន ។ ​វិធី​ធ្វើ : យក​ស៊ុត​ផ្នែក​សក្រឡុក​ឱ្យ​សព្វ ​រួច​លាប​លើ​ផ្ទៃមុខ ទុកឱ្យ​ស្ងួត ហើយ​លាង​ចេញ ដោយ​ទឹក​ក្តៅ​ឧណ្ហៗ (គួរ​ធ្វើ ២ ដងក្នុង ១ សបា្តហ៍) ។​ បន្ទាប់មកក្រឡុក​ស៊ុត​ស​ជាមួយ​ទឹកក្រូចឆ្មារ ១ ចំណិត លាប​លើ​ផ្ទៃមុខ​ទុកចោល​ប្រមាណ ១៥ នាទី ហើយ​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ៕លក្ខិណា

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top