Monday, January 18, 2016

ប្រយោជន៍ ៥​យ៉ាង បានមកពី​ការ​ថើប​បឺត​មាត់​

​ការ​ថើប​បឺត​មាត់ គឺជា​សិល្បៈ​មួយ​របស់​មនុស្ស​សម្រាប់​បន្ថែម​រសជាតិ​ស្នេហា​។ ការ​ថើប​មាន​រាប់រយ​ប្រភេទ ក៏ប៉ុន្តែ​ពេលនេះ​គេហទំព័រ​កំណើត​ថ្មី សូម​នាំ​អារម្មណ៍​របស់លោក​អ្នក​ឲ្យ​ស្វែងយល់​អំពីរ​ការ​ថើប​ខ្លះ ដែល​បានធ្វើ​ឲ្យ​ដៃគូ​របស់លោក​អ្នកទទួល​បាន​នូវ​សេចក្តីសុខ​។ តើ​យើង​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​ដៃគូ​របស់​យើង​ទទួលបាន​ផលប្រយោជន៍ និង​សេចក្តីសុខ​ពី​ការ​ថើប​នេះ​? ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់ៗ​នៃ​ការ​ថើប​បឺត​មាត់​៖ ១-​បង្កើត​ប្រព័ន្ធ​ការពារ​រាងកាយ​ ​ការស្រាវជ្រាវ​នៅក្នុង Medical Hypotherscs បាន​និយាយថា ការ​ថើប​អាចបង្កើត​ប្រព័ន្ធ​ការពារ​រាងកាយ​ដល់​ស្រី្ត ដើម្បី​ប្រឆាំង​វីរុស Cytomegalo virus ដែល​ចម្លង​គ្នា​តាម​មាត់ ហើយ​ធម្មតា​មិន​គ្រោះថ្នាក់​នោះទេ តែ​អាចធ្វើ​ឲ្យ​ខុស​ប្រក្រតី​ចំពោះ​ទារក​នៅក្នុង​គភ៌​បាន​ច្រើនយ៉ាង ប្រសិនបើ​មាតា​មាន​មេរោគ​នេះ​នៅពេល​មានគភ៌​។ ការ​ថើប​ជឿជាក់ថា ជាការ​ប​ញ្ចូ​ន​វីរុស ប្រភេទ​នេះ និង​ធ្វើ​ឲ្យ​ការការពារ​រាងកាយ​រឹងមាំ​ឡើង​។​ ២-​ជួយ​ឲ្យ​អ្នក​ជ្រើស​បាន​គូ​ដែល​ល្អ​បំផុត​ ​ពេលដែល​អ្នក​ថើប​នរណាម្នាក់​អ្នក​ប៉ះពាល់ គេ​យ៉ាង​ជ្រាលជ្រៅ វា​ជាការ​ឃោសនា​យ៉ាងច្បាស់​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ហើយក៏​ជា​វិធី​ផ្នែក​ជីវវិទ្យា ដែល​កំណត់ថា នរណា​គឺជា​មនុស្ស​ដែល​ត្រូវ​គ្នា​និង​អ្នក​បានល្អ​បំផុត​នៅក្នុង​ផ្លូវ​បន្ត​ពូជ​។​ ៣-​ជួយ​ដុតបំផ្លាញ​កាឡូរី​ ​ដុតបំផ្លាញ​កាឡូរី​ត្រឹមតែ​២-៦​កាឡូរី ក្នុង​១​នាទី​អាច​មិន​ច្រើន​នោះទេ តែ​ការ​ថើប​គ្នា​១​ម៉ោង ក៏​អាច​ដុតបំផ្លាញ កាឡូរី​បាន​មួយកម្រិត​ឬ​ស្មើ​ស្រា​១​កែវ ង​ដែរ​។​ ៤-​ធ្វើ​ឲ្យ​សាច់ដុំ​ផ្ទៃមុខ​តឹង​ណែន​ ​អ្នកស្រាវជ្រាវ​បាន​ប្រាប់ថា អ្នក​ប្រើ​សាច់ដុំ​ផ្ទៃមុខ ប្រហែល​៣០​ភាគរយ ក្នុងការ​ថើប​ដែល​ជួយ​ឲ្យ​សាច់ដុំ​ថ្ពាល់​តឹង​ណែន​។​ ៥-​ជួយ​បន្ធូ​បន្ថយ​ ​មាន​សេចក្តីរាយការណ៍​ពី​វិទ្យាសាស្ត្រ​ថា ការ​ថើប​បង្កើន​កម្រិត​របស់​អុក​ស៊ី​តូ​ស៊ីន (OXcetocin) សារធាតុ​គីមី​នៅក្នុង​រាងកាយ​ដែល​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្ងប់​អេ​ន​ឌ័​រ​ហ្វ៊ី​ន​(Enderphin) ដែល​ធ្វើ​ឲ្យ​រាងកាយ មាន​អារម្មណ៍ល្អ និង​ដូចជា មិន​(Dopamine) ដែល​បង្កើត​អារម្មណ៍ ស្និត​ស្នាល​ផងដែរ​៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top