Monday, January 18, 2016
ហេតុអ្វីស្ត្រីខ្លះមិនដែលស្គាល់ពាក្យថា «ស្រណុកស្រួលកំពូល»
ចំណុចស្រួលកំពូលជាចំណុចស្រៀវស្រើបខ្ពស់បំផុត ដែលទទួលបានពីការរួមសិច ដែលស្ត្រីភាគច្រើនតែងជួបប្រទះបញ្ហាការមិនដល់ចំណុចស្រណុកស្រួលកំពូលនេះ រហូតអ្នកខ្លះក្នុងមួយ ជីវិតមិនស្គាល់អ្វីទៅជាចំណុចស្រណុកស្រួលកំពូលផង។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលជួប ប្រទះបញ្ហានេះ អ្នកក៏កុំទាន់អស់សង្ឃឹម ហើយអ្នកត្រូវដឹងថា ការពិតពុំមែន មានអ្នកម្នាក់ឯងទេ ដែលមានបញ្ហានេះ តែនៅមានស្រីជាច្រើនទៀតដែលជួបបញ្ហានេះ។
តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់គីនសេ និងលទ្ធផលនៃការសិក្សាក្នុងឆ្នាំ១៩៧២របស់វេជ្ជបណ្ឌិត តាន់ ហាន់ បានឲ្យដឹងថា មានស្ត្រីអាមេរិកតែប្រមាណពាក់កណ្ដាលប៉ុណ្ណោះដែលក្រោយរៀបការហើយបានទទួលសេចក្តីនៃការដល់ចំណុចស្រណុកស្រួលកំពូលខាងផ្លូវភេទ។ ក្នុងឆ្នាំ១៩៧២ មានត្រឹមតែ៥៣%នៃស្ត្រីដែលរៀបការហើយប៉ុណ្ណោះ ដែលអាចដល់ចំណុចស្រណុកស្រួលកំពូលខាងផ្លូវភេទ បើប្រៀបទៅនឹងក្នុងឆ្នាំ១៩៨៣-១៩៨៩ ដែលមានស្ត្រីចំនួន៤៥%ប៉ុណ្ណោះដែលដល់ចំណុចស្រណុកស្រួលកំពូល។
តាមការសម្ភាសន៍ស្ត្រីនៅលីវក្នុងឆ្នាំ១៩៧២ ក៏សម្ដែងឲ្យឃើញថា មានត្រឹមតែ៣០%ប៉ុណ្ណោះដែលអាចដល់ចំណុចស្រណុកស្រួលកំពូលយ៉ាង ខ្ជាប់ខ្ជួនពីគូស្នេហ៍ និង១៥%នៃស្ត្រីអាមេរិកទាំងអស់មិនធ្លាប់ ឬស្ទើរតែមិនធ្លាប់បានទទួលបទពិសោធន៍នៃសេចក្តី សុខខាងផ្លូវភេទឡើយ។
ក្នុងសៀវភៅ «Everything you Always wanted to know about Sex» លោកវេជ្ជបណ្ឌិត ដេវីត រូបេន បានពោលថា « ការបំបាត់អាការៈអ្នកជម្ងឺ ដែលមិនធ្លាប់ដល់ចំណុចស្រណុកស្រួលកំពូលខាងផ្លូវភេទបានផលល្អ មានតែវិធីម្យ៉ាងប៉ុណ្ណោះ គឺការបំបាត់ខាងផ្លូវចិត្តដោយសារអាការៈដូចពោលខាងលើនេះ ជាសភាពផ្លូវចិត្តមួយប្រការ ហើយបញ្ហាផ្លូវភេទជាការសម្ដែងចេញពីការធ្វើការងារយ៉ាងខុសប្រក្រតី របស់អារម្មណ៍។
ដោយសារមានស្ត្រីភាគច្រើនប្រទះបញ្ហា នៃការមិនចំណុចស្រណុកស្រួលកំពូល ខាងផ្លូវភេទនេះ ទើបលោកវេជ្ជបណ្ឌិត វិល្លៀម ម៉ាស្ទើរ និង វើជីនៀ ចនសាន់ បានរៀបចំគំរោងការណ៍ដើម្បីបំបាត់អាការៈរបស់គូស្វាមី ភរិយា ដែលមានបញ្ហាស្តីអំពីចំណុចស្រណុកស្រួលកំពូលខាងផ្លូវភេទ។ គ្រោងការណ៍បំបាត់ខាងផ្លូវភេទក្នុងលក្ខណៈថ្មីនេះ ប្រើវិធីការរបស់ម៉ាស្ទើរ និង ចនសាន់ រួមនិងបទពិសោធន៍ដែលទទួលបានពីការបំបាត់ផ្លូវភេទផ្សេងៗ ដែលគេប្រតិបត្តិកន្លងមកដែលគេហៅគ្រោងការណ៍នេះថា «Pre-Orgasmic» ដែលសំដៅដល់ការត្រៀមសំរាប់ចំណុចស្រណុកស្រួលកំពូល ដែលគេរំពឹងថា ស្ត្រីដែលចូលមកទទួលការបំបាត់នេះ នឹងបានទទួលសេចក្ដីសុខស្រណុកស្រួលកំពូលផ្លូវភេទពីបុរសជាគូស្នេហ៍ ឬស្វាមី។ ស្ត្រីដែលមកទទួលការបំបាត់ក្នុងគ្រានោះមានចាប់ពីអាយុ១៨ឆ្នាំ រហូតដលើ៥៨ឆ្នាំ មានគ្រប់ជាតិសាសន៍ដែលក្នុងនោះមាន ខ្លះរៀបការហើយ ខ្លះនៅលីវ ខ្លះលែងប្ដី។ បើនិយាយតាមអាជីពគឺមកពីស្ទើរតែគ្រប់អាជីព ដូចជា អ្នកសិក្សា មេផ្ទះ ស្រីរោងចក្រ ស្រីការិយាល័យ ដែលភាគច្រើនជាមនុស្សក្នុងថ្នាក់កណ្ដាល។
ស្ត្រីខ្លះដែលមកទទួលការបំបាត់ជាពួកលេសបៀន តែភាគច្រើនជាពួកស្រលាញ់ ភេទផ្ទុយគ្នា។ ការបរិយាយអំពីតិចនិចការបំបាត់ផ្សេងៗ ចាត់ទុកថាមានប្រយោជន៍ណាស់ ព្រោះស្ត្រីម្នាក់ៗមានប្រវត្តិខុសប្លែកពីគ្នា ទាំងក្នុងផ្នែកបុគ្គលិកលក្ខណៈ សម្ព័ន្ធភាពជាមួយបុរសការរួមសិច និងទស្សនៈគតិចំពោះជីវិត។ ក្រៅពីនេះស្ត្រីដែលមកទទួលការបំបាត់ថែមទាំងរំពឹងថា រឿងរ៉ាវរបស់ពួកនាងនឹងជាប្រយោជន៍យ៉ាងច្រើនសំរាប់អ្នកដែលបានអានឬ បានដឹងពីបទពិសោធន៍ប្លែកៗគ្នា របស់ពួកនាងដែលនាំយក មកនិយាយប្រាប់ក្នុងក្រុមដើម្បីធ្វើការបំបាត់។
ក្រៅពីការរួមក្រុមគ្នា ដើម្បីធ្វើការបំបាត់ហើយនោះ ពួកនាងត្រូវធ្វើការងារផ្ទះមួយថ្ងៃ មួយម៉ោងផងដែរ។ ការងារផ្ទះដែលពោលខាងលើនេះគឺ «ការជួយខ្លួនឯង ឬការសម្រេចបំណងតណ្ហាឲ្យខ្លួនឯង» នោះឯង ដោយប្រើតិចនិកដែលមានឈ្មោះថា «៩ជំហាននៃការសម្រេចបំណងតណ្ហាឲ្យខ្លួនឯង» ដើម្បីស្ទាបស្ទង់ឲ្យដឹងថា ចំណុចណាដែលធ្វើឲ្យនាងមានអារម្មណ៍ស្រៀវស្រើប រហូតនាំទៅដល់ចំណុចស្រណុកស្រួលកំពូលខាងផ្លូវភេទបាន។
ក្រោយពីបញ្ចប់តិចនិកការជួយខ្លួនឯងហើយ ភាគីស្ត្រីត្រូវឲ្យស្វាមី ឬគូស្នេហ៍ធ្វើឲ្យនាងផងដែរ ទោះបីជាំបុរសគ្មានចំណែកក្នុងការបំបាត់ជាក្រុមនេះក៏ដោយ។ ការបំបាត់ជាក្រុមនេះ ចាប់ផ្តើមដំបូងនៅឆ្នាំ១៩៧២ ហើយបន្តរហូតដល់សព្វថ្ងៃនេះ ដែលលទ្ធផលឃើញថា មានស្ត្រីជាច្រើនមកទទួលការបំបាត់ផ្លូវភេទ និងបានជួបជោគជ័យយ៉ាងល្អ។ តាមស្ថិតិដែលចងក្រងដោយគ្រោងការណ៍ភេទសិក្សា នៃមនុស្សរបស់វិទ្យាស្ថានពេទ្យនៃមហាវិទ្យាល័យកាលីហ្វ័រនីញ៉ាបាន កត់ត្រាទុកថា ៩៣%នៃស្ត្រីដែលចូលទៅទទួលការបំបាត់ក្នុងលក្ខណៈដូចពោលខាងលើនោះ ទៅដល់ចំណុចស្រណុកស្រួលកំពូលខាងផ្លូវភេទបានយ៉ាងខ្ជាប់ខ្ជួន ទោះបីជួនកាលអាចត្រូវសំរេចបំណងតណ្ហាឲ្យខ្លួនឯងក៏ដោយ។ គេសង្កេតឃើញថា ក្រោយពីការចូលទៅទទួលការបំបាត់បាន៣ខែ ស្ត្រីចំនួនជាងពាក់កណ្ដាលក្នុងចំណោមស្ត្រីដែលចូលទៅទទួលការបំបាត់ ទាំងអស់អាចដល់ចំណុចស្រណុកស្រួលកំពូលក្នុងការរួមភេទជាមួយស្វាមី ឬគូស្នេហ៍របស់នាងបាន ហើយគេថែមទាំងសង្កេតឃើញថា ភាគរយនៃចំនួនស្ត្រីដែលអាចដល់ចំណុចស្រណុកស្រួលកំពូលក្នុងការ រួមភេទនោះកើតឡើងខ្លាំង ក្រោយពីការបំបាត់បាន៨ខែ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រោងការណ៍បំបាត់ផ្លូវភេទសំរាប់ស្ត្រី ដែលមិនដល់ចំណុចស្រណុកស្រួលកំពូលនេះ ពុំត្រឹមតែផ្តោតឲ្យស្ត្រីបានទទួលសេចក្តីសុខផ្លូវភេទយ៉ាងសំបូរណ៍ តែម្យ៉ាងនោះទេ តែថែមទាំងប្រាថ្នាឲ្យស្ត្រីទាំងនោះផ្លាស់ប្តូរទស្សនគតិ និងអារម្មណ៍របស់ខ្លួនឯងផងដែរ។ ការដែលស្ត្រីចាប់ផ្តើមប៉ះពាល់រាងកាយរបស់ខ្លួនឯងយ៉ាងស្រើបស្រាលនោះ នឹងផ្តល់ផលឲ្យពួកនាងមានអារម្មណ៍សប្បាយចិត្តខ្លាំងឡើងចំពោះសិច និងបង្កើនការទុកចិត្តចំពោះខ្លួនឯងខ្លាំងឡើង។ ផលម្យ៉ាងទៀតដែលទទួលបានគឺស្ត្រីចាប់ផ្តើមមានការទទួលខុសត្រូវចំពោះ សិចរបស់ខ្លួនឯង មានគំនិតផ្ដួចផ្ដើម មានការតបស្នងចំពោះអ្វីដែលចូលចិត្ត និងមិនចូលចិត្ត ដែលជារឿងចាំបាច់ មូលដ្ឋាននៃការដល់ចំណុចស្រណុកស្រួលកំពូលខាងផ្លូវភេទ។
តាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត អាវ៉ាលៀ នេលសាន់ បានចង្អុលបង្ហាញថា ស្ត្រីដែលអាចដល់ចំណុចស្រណុកស្រួលកំពូលក្នុងពេលរួមភេទបានយ៉ាង ខ្ជាប់ខ្ជួននោះ ជាស្ត្រីដែលមានការពេញចិត្តចំពោះខ្លួនឯង ជាមនុស្សអារម្មណ៍ល្អ មានការជឿជាក់លើខ្លួនឯង មានឥស្សរៈ សម្លឹងពិភពលោកក្នុងការពិត មានភាពរឹងប៉ឹងនិងការយល់ចិត្ត។ ចំណែកស្ត្រី ដែលមិនធ្លាប់បានដល់ចំណុចស្រណុកស្រួលកំពូលក្នុងការរួមភេទ ភាគច្រើនជាមនុស្សដែលមិនពេញចិត្តនឹងខ្លួនឯង គ្មានការជឿជាក់ គ្មានភាពជាមនុស្សចាស់ និងមានអារម្មណ៍មិនល្អ។
អ្នកត្រូវរំលឹកជានិច្ចថា ទោះបីថាសិចជាផ្នែកមួយសំខាន់ក្នុងជីវិត តែអង្គប្រកបដែលសំខាន់ជាងនេះទៅទៀត ក្នុងសម្ព័ន្ធភាពរបស់ស្នេហារវាងបុរសនិងស្ត្រី ដែលអ្នកត្រូវនឹកដល់ជានិច្ចគឺការរៀនស្គាល់ក្នុងការបើកចិត្តឲ្យ ទូលាយ ការជួយសង្គ្រោះ និងបែងចែកសេចក្ដីសុខឲ្យគ្នា ការយល់ចិត្តគ្នា និងមានភាពស្និទ្ធស្នាលនឹងគ្នា ក្នុងលក្ខណៈដែលមិនត្រូវមានសិចចូលមកពាក់ព័ន្ធ។ ជាមួយគ្នានេះអ្នកត្រូវជ្រាបផងដែរថា អ្វីដែលយើងនាំយកមកណែនាំជូនឲ្យបានអាននាពេលនេះ ពុំមែនជាអ្វីដែលប្រាប់ថាត្រូវ ឬខុសបែបស្លាប់ក្រឡានោះទេ វាគ្រាន់តែជាផ្លូវដែលស្ត្រីនឹងបានយល់អំពីតម្រូវការ និងរាងកាយរបស់ខ្លួនឯងដែលយើងជឿថា នឹងមានប្រយោជន៍សំរាប់បុរសដែលនឹងមានឱកាសយល់អំពីស្ត្រីដូចគ្នាដែរ ។ ចំណេះដឹងពីអត្ថបទនេះជារឿងដែលអ្នកអាចផ្សព្វផ្សាយឲ្យអ្នកដៃ បានដឹងផងដែរ ដូចការណែនាំផ្លូវដល់ស្ត្រីដូចគ្នា ឬអប់រំកូនចៅដែលមានបញ្ហាផ្លូវភេទផងដែរ៕
0 comments:
Post a Comment