Monday, January 18, 2016
ការច្របាច់សុដន់បង្កឲ្យជាជំងឺមហារីក ដែរឬទេ?
នៅលើពិភពលោកសព្វថ្ងៃអត្រានៃស្ត្រីដែលមានជម្ងឺមហារីកសុដន មានការកើនឡើងយ៉ាងឆាប់រហ័សបើប្រៀបធៀបនឹងអត្រានៃឆ្នាំកន្លងមក។ មូលហេតុទាំងនេះដោយសារតែការខ្វះការយល់ដឹងនិង ការថែទាំសុដន។
យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់សកលវិទ្យាល័យ Berkeley នៅក្នុងរដ្ឋកាលីហ្វញ៉ា របស់សហរដ្ឋអាមេរិក បានបង្ហាញថាការច្របាច់សុដន់របស់អ្នកបន្តិច ឬម៉ាស្សាថ្មមៗ នឹងជួយបង្ការបាននូវ ជំងឺមហារីកបាន។ ក្រុមអ្នកសិក្សាស្រាវជ្រាវ ខាងលើបានរកឃើញថា ការច្របាច់សុដន់ អាចការពារបាននូវ ការលូតលាស់ពីកោសិកាមហារីក ដែលជាហេតុបង្កទៅជាជម្ងឺមហារីកនៅក្នុងសុដន។
លោក ហ្គថាម វេណូហ្គោផាឡាន ( Gautham Venugeopalan) ដែលជាអ្នកដឹកនាំ នៃក្រុមអ្នកសិក្សា ស្រាវជ្រាវនេះ បានឲ្យដឹងថាទាក់ទងនឹងការ ប្រើអាវទ្រនាប់ដើម្បី បង្កើតសម្ពាធ ក្នុងការប្រឆាំងនឹងជំងឺមហារីកគឺមានសារៈប្រយោជន៍ផ្សេងគ្នា ហើយស្ត្រីខ្លួនឯង ក៏មិនត្រូវជឿដែរថា ការអនុញ្ញាតអោយអ្នកដទៃច្របាច់សុដន់នាង សុទ្ធតែអាចបង្ការជម្ងឺមហារីកបាននោះ។
លោកបានបន្តថា នឹងមានអត្រានៃចំនួនស្ត្រីកើតជំងឺមហារីកសុដន់ នៅក្នុងពិភពលោកតិចជាងមុន ប្រសិនបើ ស្ត្រីគ្រប់រូប ឧស្សាហ៍ធ្វើការច្របាច់សុដន់របស់ពួកគេនោះ ៕
0 comments:
Post a Comment