Wednesday, January 20, 2016
លក្ខណៈសម្បត្តិ ៣ បញ្ជាក់ថាអ្នកជាបុគ្គលដែលមានភាពអស្ចារ្យពីកំណើត
១) មានឆន្ទៈខ្ពស់ ៖
មនុស្សគ្រប់រូបមានផ្នត់គំនិតច្រើន មានក្តីសុបិនច្រើន ប៉ុន្តែអ្វីដែលមនុស្សយើងត្រូវការបំផុតនោះគឺឆន្ទៈ ឬ ចក្ខុវិស័យ។ ការមានឆន្ទៈខ្ពស់ ហួសសេចក្ដីសង្ឃឹមក្នុងការទៅសម្រេចធ្វើវា នឹងជួយបំផុស នូវសកម្មភាព បង្កើតមគ្គុទ្ទេសក៍នាំផ្លូវឲ្យខ្លួនឯង ហើយឆន្ទៈនេះឯងជាកូនសោសំខាន់ នៃការជំរុញទឹកចិត្ត ពីក្រោយគំនិតរបស់អ្នក។
២) មានភាពច្បាស់លាស់ ៖
ភាពច្បាស់លាស់គឺជាបន្សុទ្ធដែលចេញពីចិត្ត និង បេះដូងរបស់មនុស្ស ដូច្នេះត្រូវចេះនាំវាយកមកប្រើនៅក្នុងគោលដៅរបស់អ្នក។ និយាយបែបផ្សេង ភាពច្បាស់លាស់គឺជាការផ្តោតយកចិត្តទុកដាក់ ទៅលើចក្ខុវិស័យ។ ការផ្តោតលើចក្ខុវិស័យដែលចេញពីចិត្ត និងបេះដូងរបស់អ្នក គឺអាចជួយធ្វើឲ្យអ្វីៗគ្រប់យ៉ាង ដែលអ្នកធ្វើ ទៅត្រង់ចំគោលដៅ។
៣) ភាពស្មោះត្រង់ ៖
ភាពស្មោះត្រង់មិនមែនមានន័យថា អ្នកត្រូវតែជឿគ្រប់រឿង ដែលគ្មានហេតុផលនោះឡើយ គ្រាន់តែអ្នកត្រូវមានភាពស្មោះត្រង់ ក្នុងជីវិត ការងារ គ្រួសារ។ ពេលខ្លះភាពស្មោះត្រង់ មិនត្រឹមតែអាចនាំអ្នកឲ្យទៅដល់គោលដៅដែលអ្នកចង់ទៅប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលអ្នកនឹងស្រមៃចង់បានថែមទៀតផង។ ដូច្នេះដើម្បីរក្សាការដើរទៅមុខជានិច្ចជាមួយ ឆន្ទៈ និង ចក្ខុវិស័យ អ្នកត្រូវរក្សាភាពស្មោះត្រង់របស់ខ្លួនផងដែរ។
0 comments:
Post a Comment