Sunday, January 17, 2016
បើចង់ជោគជ័យ គួរតែឈប់អង្គុយស្រមៃ ហើយចាប់ផ្ដើមអនុវត្តវិញទើបប្រសើ
ការស្រមៃ និងការអាន វាគ្រាន់តែជួយឲ្យអ្នកបង្កើនគំនិត នឹងការយល់ដឹងបន្ថែមទៀតប៉ុណ្ណោះ ប៉ុន្តែវាប្រហែលជាមិនអាចនាំអ្នកទៅកាន់ភាពជោគជ័យបានទេ។ មធ្យោបាយតែមួយគត់ដើម្បីសម្រេចជោគជ័យ គឺតាមរយៈការអនុវត្ត និង ពិសោធន៍ជាក់ស្តែង មិនមែនតាមរយៈការអង្គុយស្រមៃនោះឡើយ។ ភាគជោគជ័យ មិនមែនជាគោលបំណងឡើយ វាគឺជា លទ្ធផលសម្រាប់ឆាកជីវិតអ្នកបានមកពី ការប្រឹងប្រែងធ្វើការងារ និង ការព្យាយាមតស៊ូ។
ភាពជោគជ័យនេះផងដែរ ក៏កើតចេញពីការចំណាយពេលច្រើនឆ្នាំដើម្បីទទួលបានការអប់រំ បានមកពីការចេះចាប់យកឱកាស បានមកពីការចេះបង្កើតទំនាក់ទំនង និងការសម្រេចចិត្តធ្វើរឿងដែលត្រឹមត្រូវ ដោយមិនមែនកើតចេញពីការអង្គុយស្រមៃមិនធ្វើអ្វីសោះនោះឡើយ។ ទោះបីជាអ្នកមានគម្រោងធំយ៉ាងណាក៏ដោយដរាបណាអ្នកមិនអនុវត្តអ្នកមិនអាចទទួលបានវានោះឡើយ។
គ្មាននរណាម្នាក់អាចធានាបានទេថា គ្រាន់តែអានសៀវភៅ ស្វែងយល់ពីលក្ខណៈសម្បត្តិនៃភាពជាអ្នកដឹកនាំ លក្ខណៈដើម្បីក្លាយជាសហគ្រិន ឬ ទម្លាប់ធ្វើការរបស់ពួកមហាសេដ្ឋីល្បី អាចធ្វើឲ្យអ្នកជោគជ័យនោះឡើយ វាគ្រាន់តែជាគំនិតមកបន្ថែមពីលើចំណេះ ដើម្បីឲ្យអ្នកចេះប៉ុណ្ណោះ។ វាជារឿងល្អប្រសិនបើអ្នកចេះកំណត់ និង បង្កើតការស្រមៃពីអ្វីដែលអ្នកចង់បាននៅថ្ងៃអនាគត ប៉ុន្តែដើម្បីឲ្យការស្រមៃគិតរបស់អ្នកក្លាយជាការពិត គឺតម្រូវឲ្យអ្នកមានការអនុវត្តឲ្យបានច្រើន និង ឲ្យបានជាក់លាក់ចំណុចដែលខ្លួនត្រូវការ ដោយត្រូវសម្រេចរឿងម្តងមួយដំណាក់ ក្នុងពេលតែមួយ ជៀសវាងការធ្វើរឿងច្រើនក្នុងពេលតែមួយ។
ប្រភព៖ Thebnews
0 comments:
Post a Comment