ខេត្តបន្ទាយមានជ័យ:នៅវេលា ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៦ នៅភូមិប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានអគ្គិភ័យមួយបានកើតឡើងពេលដែលម្ចាស់ផ្ទះផ្ទេរសាំងចូលដបដោយការឆ្វេសប្រហែស មិនប្រយ័ត្នបណ្តាលឲ្យហៀរហូរទៅក្បែរចង្រ្កានបង្កឲ្យផ្ទះមួយខ្នងដែលទំហំ៧មX៩ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់ដំបូលស័ង្កសី បានក្លាយជាចំណីអគ្គីភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងឥវ៉ាន់គ្រឿងទេសសម្រាប់លក់ដូរទៀតផងដែរ។ហេតុការណ៍គ្រោះថ្នាក់ដោយអគ្គីភ័យនេះផងដែរ គេបានសង្កេតឃើញរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះជួយអន្តរាគមន៍ ដោយទប់ស្កាត់ពន្លត់មិនបង្កឲ្យភ្លើងរាលដាលបន្តទៅឆាបឆេះផ្ទះអ្នកជិតខាង។
តាមប្រភពព័ត៌មានពីលោកអនុសេនីយ៍ត្រីភ្លឹង វិចិត្រ នាយផ្នែក សេនាធិការ បានប្រាប់ថា៖ម្ចាស់ផ្ទះ ដែលត្រូវបានអគ្គីភ័យឆាបឆេះខាងលើ ឈ្មោះ ហ៊ឹង សាវង្ស ភេទប្រុសអាយុ៣៨ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះសៀត ពៅ អាយុ៣៨ឆ្នាំដូចមានមុខរបរជាអ្នកគ្រឿងទេសនិងលក់សាំង ម៉ាហ្ស៊ូត ព្រមទាំងហ្គាស។បើតាមការឲ្យដឹងពីម្ចាស់ផ្ទះមុនពេលកើតហេតុ បានប្រាប់ថា ពេលគាត់បង្ហូរសាំងចូលទៅដបវាហៀរហូរទៅក្បែរចង្រ្កានហ្គាសកំពុងដាំបាយ ហើយក៏ឆាបឆេះតែម្តង ។បើតាមការឲ្យដឹងពីការខូចខាតទ្រព្យសម្បត្តិនោះផ្ទះទាំងឆេះអស់ទាំងស្រុង ឯផ្នែកសម្ភារៈមានសាំង១០ពីដុង,ប្រេងម៉ាហ្ស៊ូត ១ភុយ និងឥវ៉ាន់ចាប់ហួយសរុប ជាទឹកប្រាក់អស់១០០លានរៀល៕
0 comments:
Post a Comment