លោក Aree Chavalitcheewingul ប្រធានទីផ្សារនៃក្រុមហ៊ុន SCG Cement Building Materials បានបញ្ជាក់ថា ជំនួបមិត្តភាពលក្ខណៈសប្បុរសធម៌ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា Cambodian All Star និងក្រុម Muangthong United របស់ថៃ ដែលទើបបញ្ចប់ដោយលទ្ធផល ៤-៣ គឺរកបានថវិការប្រមាណជាង ៣០,០០០ដុល្លារអាមេរិក ពីការលក់សំបុត្រ និងអាវអនុស្សាវរីយ៍ ដើម្បីជួយដល់មន្ទីរពេទ្រគន្ធបុប្ឋា ។
លោក Aree Chavalitcheewingul បានបញ្ជាក់ថា ការប្រកួតជាប្រវត្តិសាស្ដ្រនេះ បានបញ្ចប់ដោយជោគជ័យជាខ្លាំង ដោយកីឡាករក្រុម Cambodian All Star និងក្រុម Muangthong United បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរៀងៗខ្លួន រហូតទាក់ទាញអ្នកគាំទ្រឲ្យចូលរួមទស្សនាព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌នេះ រហូតដល់ ៤៥,៦៣៧នាក់។
លោកបន្ដទៀតថា ចំនួនអ្នកចូលរួមនេះ បើគិតជាថវិការសរុប ដែលទទួលបានពីការលក់សំបុត្រក្នុងតម្លៃ ១ដុល្លារនិង ២ដុល្លារ រួមទាំងការលក់អាវក្នុងតម្លៃ ៥ដុល្លារនោះ គឺមិនក្រោម ៣ម៉ឺនដុល្លារឡើយ ។ ថ្វីត្បិតពេលនេះ ចំនួនថវិការជាក់ស្ដែង ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ខាងលើមិនទាន់ដឹងក៏ពិតមែន ប៉ុន្ដែក្រុមការងារលោកនឹងមិនប្រើប្រាស់ថវិការទាំងនោះ ដើម្បីចំណាយលើការរៀបចំឡើយ ពោលគឺលោកនឹងនាំយកថវិការទទួលបានទាំងអស់ ប្រគល់ជូនមន្ទីពេទ្រគន្ធបុប្ឋាតែម្ដង។
0 comments:
Post a Comment